ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ ឡើង​ធាក់​ទ្វារផ្ទះ​គេ រអិល​ជើង ធ្លាក់​ពីលើ​កាំជណ្តើរ​ដោយ​ខ្លួនឯង បាក់ក បាត់បង់​ជីវិត​ភ្លាម​តែម្តង​

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ បុរស​ម្នាក់ ធ្លាប់​ផឹក​ស្រាស​ជាប្រចាំ ហើយ​ស្រាប់តែ​ឡើងទៅ​លើផ្ទះ​អ្នកជិតខាង ធាក់​ទ្វារ​គេ ដោយសារ​មានការ​ធ្វេសប្រហែស​ផង ក៏​បណ្តាលឱ្យ​ភ្លាត់ស្នៀត រអិល​ជើង​ធ្លាក់​ពីលើ​កាំជណ្តើរ​ផ្ទះ​ដោយ​ខ្លួនឯង បាក់ក​ស្លាប់​ភ្លាមៗ​តែម្តង​។​ ​ហេតុការណ៍​រអិល​ជើង…

ខេត្តក្រចេះ​៖ បុរស​ម្នាក់ ធ្លាប់​ផឹក​ស្រាស​ជាប្រចាំ ហើយ​ស្រាប់តែ​ឡើងទៅ​លើផ្ទះ​អ្នកជិតខាង ធាក់​ទ្វារ​គេ ដោយសារ​មានការ​ធ្វេសប្រហែស​ផង ក៏​បណ្តាលឱ្យ​ភ្លាត់ស្នៀត រអិល​ជើង​ធ្លាក់​ពីលើ​កាំជណ្តើរ​ផ្ទះ​ដោយ​ខ្លួនឯង បាក់ក​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ហេតុការណ៍​រអិល​ជើង ធ្លាក់​បាក់ក​ស្លាប់​នោះ បានកើត​ឡើង នៅវេលា​ម៉ោង​ប្រហែល ៨​យប់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ នៅ​ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

​សមត្ថកិច្ច បានឱ្យដឹងថា អ្នកស្លាប់​នោះ ឈ្មោះ ឆាយ រី​ហេន ហៅ ម៉ៅ ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ​។

ប្រភព​បន្តថា ជនរងគ្រោះ មុន​កើតហេតុ បាន​ផឹក​ស្រាស​ស្រវឹង​ជាប្រចាំ ជា​មនុស្ស​ញៀន​ស្រា ហើយ​នៅ​ថ្ងៃកើតហេតុ​នោះ ជនរងគ្រោះ​បាន​ឡើងទៅ​ធាក់​ទ្វារផ្ទះ ឈ្មោះ សំ ឆៃ​លាង ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ដោយ​ក្នុងស្ថានភាព​ស្រវឹង​ផង ក៏បាន​ជ្រុល​ធ្លាក់​ពីលើ​ជណ្ដើរ មក​ដី បណ្ដាលឱ្យ​បាក់ក ស្លាប់​តែម្តង​។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្ម ទណ្ឌ​កម្រិតធ្ងន់​ការិយាល័យ នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ សហការ​ជាមួយ​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី និង កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំបុក មកដល់​កន្លែងកើតហេតុ ស្រាវជ្រាវ ពិនិត្យ ធ្វើ​កោសល្យ​វិ​ច្ច័​យ​តាម​នីតិវិធី ឃើញថា ជនរងគ្រោះ ពិតជា​ស្លាប់ ដោយសារ​ឧបទ្ទវហេតុ ធ្លាក់​ពីលើ​កាំជណ្តើរ ពិតប្រាកដ​មែន​។​

ការចុះពិនិត្យ​នោះ ក៏មាន​ការចូលរួម​ដឹកនាំ​ស្រាវជ្រាវ ដោយ​ព្រះរាជអាជ្ញារង អម​សាលាដំបូង​ផងដែរ​។ សាកសព ក៏​ត្រូវបាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​សាច់​ញា​ត្តិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ផង់ វិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ