ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​អញ្ជើញ​ចូលរួម​កិច្ច​សន្ទនា​គោលនយោបាយ​ជាន់ខ្ពស់​ស្ដី​ពី​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិធី​បើក​នៃ​កិច្ច​សន្ទនា​គោលនយោបាយ​ជាន់ខ្ពស់​ស្ដី​ពី «​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​(ASEM) ក្នុង​គម្រប់​ខួប​២៥​ឆ្នាំ​នេះ លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិធី​បើក​នៃ​កិច្ច​សន្ទនា​គោលនយោបាយ​ជាន់ខ្ពស់​ស្ដី​ពី «​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​(ASEM) ក្នុង​គម្រប់​ខួប​២៥​ឆ្នាំ​នេះ លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស ថ្លែង​ពី​ការ​ពង្រឹង​ភាព​ជា​ដៃគូ​អាស៊ី​-​អឺរ៉ុប​នៅ​ក្នុង​ពិភពលោក​ដែល​កំពុង​ផ្លាស់​ប្ដូរ​»​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ ២០២១ នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ធ្វើ​ឡើងជា​ទម្រង់​រូប​វ័​ន្ត និង​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​។

ក្រសួងការបរទេស​បន្ត​ថា ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​អញ្ជើញ​ធ្វើ​ជា​វាគ្មិន​កិត្តិយស​នៅ​ក្នុង​ពិធី​បើក​កិច្ច​សន្ទនា​ខាងលើ​នេះ ជាមួយនឹង​ឯកឧត្តម ប៊ូ​យ ថា​ញ់​សឺ​ន ឯកឧត្តម Josep Borrell តំណាង​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប ឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី និង​ឯកឧត្តម Sergey V. Lavrov រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សហព័ន្ធ​រុ​ស្ស៊ី​ផង​ដែរ​។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ផ្តោត​លើ​ដំណើរការ​នៃ​ការ​ប្រព្រឹត្ត​ទៅ​របស់​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​តាំងពី​ការ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៦ តួនាទី​របស់​កិច្ចប្រជុំ​នេះ​ជា​គ្រឹះ​មួយ​ក្នុង​ចំណោម​គ្រឹះ​នានា​នៃ​អភិបាលកិច្ច​សកល ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​ពហុភាគី​និយម ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​ដូច​ជា​វិបត្តិ​កូ​វី​ដ​-១៩ និង​ផល​ប៉ះពាល់​របស់​ជំងឺ​នេះ​ទៅ​លើ​វិស័យសេដ្ឋកិច្ច​-​សង្គម ជាដើម​។

ក្រសួងការបរទេស​បញ្ជាក់​ថា​ក្នុង​ន័យ​នេះ​មូលបទ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ដែល​កម្ពុជា បាន​ដាក់​ចេញ​«​ការ​ពង្រឹង​ពហុភាគី​និយម​ដើម្បី​កំណើន​រួម​គ្នា​» គឺ​ពិតជា​មាន​ភាព​ពាក់ព័ន្ធ​ជាង​ពេល​ណា​ៗ​ទាំងអស់​។ លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ចែករំលែក​ចក្ខុវិស័យ​របស់​លោក​លើ​អនាគត​របស់ ASEM នៅ​ឆ្នាំ​ខាង​មុខ​ផង​ដែរ​ជា​ពិសេស​គឺ​កិច្ច​សហប្រតិបត្តិការ​ពហុ​វិស័យ​របស់ ASEM​ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ​នៅ​អាស៊ី និង​អឺរ៉ុប​៕ ដោយ ៖ ស​.​សុខុម

កែសម្រួលដោយ