ខេត្តពោធិ៍សាត់ ៖ មុខសញ្ញាជក់ និងចែកចាយគ្រឿងញៀនចំនួន០៥នាក់បានត្រូវសមត្ថកិច្ចព័ទ្ធចាប់បាន ខណៈពេលកំពុងពួនធ្វើសកម្មភាពជក់ថ្នាំញៀនក្រោមស្ពានថ្មនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែងកាលពីរសៀលថ្ងៃទី២៦ វិច្ឆិកា ២០១៥។
លោកវរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនសង្ស័យទាំង០៥នាក់ដែលឃាត់ខ្លួននេះមាន ១-ឈ្មោះហេង ពុត ភេទប្រុស រស់នៅភូមិឯកភាព ២-ឈ្មោះហុង ភេទប្រុស រស់នៅភូមិសង្គមថ្មី ៣-ឈ្មោះឈុំ ដែន ភេទប្រុស នៅភូមិសង្គមថ្មី ៤-ឈ្មោះហង់ ភាត់ ភេទប្រុស នៅភូមិកណ្ដាល និង៥-ឈ្មោះមេឃ ភេទប្រុស នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ៕
ចែករំលែកព័តមាននេះ