ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​បារម្ភ​ណាស់​! ស្លា​.​ប់​កើន​ជិត​៤៦០​នាក់ ក្រោយ​មាន​មរណភាព​ថ្មី​១៨​នាក់ ខណៈ​ឆ្លង​ថ្មី​៦៧៨

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា កម្ពុជា​បន្ត​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ឲ្យ​ជា​សះស្បើយ​បាន​ចំនួន ៧៦៣​នាក់ ឆ្លង​ថ្មី​ចំនួន ៦៧៨​នាក់ និង​មាន​ករណី​ស្លា​.​ប់​ថ្មី​ចំនួន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា កម្ពុជា​បន្ត​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ឲ្យ​ជា​សះស្បើយ​បាន​ចំនួន ៧៦៣​នាក់ ឆ្លង​ថ្មី​ចំនួន ៦៧៨​នាក់ និង​មាន​ករណី​ស្លា​.​ប់​ថ្មី​ចំនួន ១៨​នាក់ ។

ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា រហូត​ដល់​ថ្ងៃ​ទី​២២ មិថុនា ២០២១ យើង​បាន​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន ៦៧៨​នាក់ (​ឆ្លង​សហគមន៍​: ៦២០ នាំ​ចូល​: ៥៨) និង​មាន​ជា​សះស្បើយ ៧៦៣​នាក់ ។

ក្រសួង​បាន​បន្ត​ថា ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូ​វី​ដ​-១៩ សរុប​កើន ៤៤ ១២៤​នាក់ និង​ចំនួន​ជា​សះស្បើយ​សរុប​កើន ៣៨ ៧៦៦​នាក់ និង ស្លា​.​ប់​ថ្មី ១៨​នាក់ សរុប​ស្លា​.​ប់ ៤៥៩​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ