ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង.ក្របីទុកក្រោយផ្ទះ លុះម្ចាស់ភ្ញាក់ឡើង​បំរុងដឹកទៅស្រែ ទើបដឹងថាបាត់អស់១ក្រោល​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ម្ចាស់​ចង.ក្របី​​ទុក​ខាង​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ​គ្មាន​របង ​គ្មាន​ក្រោល ​ស្រាប់តែ​ជនសង្ស័យ​បើក​

ខេត្ត​សៀម​រា​ប ៖ ម្ចាស់​ចងក្របី​​ទុក​ខាង​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ​គ្មាន​របង ​គ្មាន​ក្រោល ​ស្រាប់តែ​ជនសង្ស័យ​បើក​រថយន្ត​ចូល​មកលួច​​ដឹក​ក្របី​៦​ក្បាល ​​ចេញ​ទៅ​បាត់​​ដោយ​សុវត្ថិភាព​។

ហេតុ​ការណ៍ជនសង្ស័យ​លួច​ក្របី​ខាងលើ​​នោះ​បាន​កើត​​ឡើង​កាលពី​វេលា​​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២០ ​ខែមិថុនា​ ឆ្នាំ​២០​២១ ស្ថិត​ក្នុងភូមិ​បុស្ស​ធំ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទបាគង​បាន​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ ឈឺ​ន មៃ ភេទ​ស្រី អាយុ​៥២​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ​ជា​ម្ចាស់ក្របី​បាន​មក​ដាក់​ពាក្យបណ្តឹង​ថា ​បាន​បាត់​ក្របី​មួយ​ក្រោល​មាន​ចំនួន​៦​ក្បាល (ឈ្មោល​២​ក្បាល ​ញី​៤​ក្បាល)​ ក្នុង​នោះ​មាន​សម្បុរ​ឃ្លៀច១ក្បាល​ ​នៅ​ចំនុច​កើតហេតុ​ខាងលើ​ ខណៈ​​ពេលម្ចាស់​​ចង​ទុក​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ​ គ្មាន​របង ​គ្មាន​ក្រោល ​លុះ​ពេល​ជន​រង​គ្រោះ​ភ្ញាក់​ឡើង​បំ​រុង​ទៅ​ដឹក​ក្របី​ទៅ​ស្រែ ក៏​​ដឹង​ថា​បាត់​អស់​តែ​ម្តង​ រួច​​រាយការណ៍​ជូន​នគ​បាល​ប៉ុស្តិ៍​នគរបាល​ ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​រាយការណ៍​បន្ត​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ដើម្បី​ចុះ​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជនល្មើស​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​។

តា​ម​ប្រភពពីម្ចាស់ក្របីរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​​ឱ្យ​ដឹង​ថា កាលពីមុន គាត់​ចិញ្ចឹម​ក្របី​មាន​ចំនួន​១២​ក្បាល ហើយ​ក្នុង​អំឡុង​ឆ្នាំ​២០១៩ ​ជនសង្ស័យ​បាន​ចូល​លួច​ដឹក​តាម​រថយន្ត​​អស់​​ចំនួន​៦​ក្បាល ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៩​នាក់ ដែល​មក​ពី​ខេត្តពោធិ៍សាត់​ ។

​បច្ចុប្បន្ន កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​កំ​ពុង​ស្វែងរក​តាម​ចាប់ខ្លួន​ជន​សង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ