អាជ្ញាធរមូលដ្ឋានគូសបញ្ជាក់ថា ឧទ្ធម្ភាគចក្រដឹកជញ្ជូនធុន MI-8 មួយគ្រឿងរបស់រុស្ស៊ីបានធ្លាក់នាថ្ងៃទី២៦ វិច្ឆិកា នៅតំបន់ស៊ីបេរីខាងលិចបណ្តាលឱ្យមនុស្សស្លាប់១១នាក់ និងរបួស៧នាក់។
អ្នកនាំពាក្យអយ្យការមូលដ្ឋាន លោកស្រីអូ សាណាហ្គ័រប៊ូណូវ៉ា ថ្លែងថា ឧទ្ធម្ភាគចក្រនេះដែលមានអ្នកដំណើរ២នាក់ និងសមាជិកក្រុមយានិក៤នាក់បានធ្លាក់នៅកន្លែងមួយចម្ងាយ១០គីឡូម៉ែត្រពីភូមិ អ៊ីហ្គាកា នៅជាប់ត្រើយខាងឆ្វេងនៃទន្លេ IENISSEI ។ មនុស្ស១១នាក់ ក្នុងនោះមានអ្នកដំណើរ និងសមាជិកក្រុមយានិកបានត្រូវស្លាប់ រួមមនុស្ស៧នាក់ទៀតរងរបួស។
មូលហេតុនៃគ្រោះថ្នាក់នេះមិនទាន់ដឹងនៅឡើយក្នុងពេលភ្លាមៗ ៕
ចែករំលែកព័តមាននេះ