ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៦​ យ៉ាងដែល​អ្នក​ត្រូវ​ដឹងមុន​នឹង​ចាប់ផ្តើម​អាជីវកម្ម​ដំបូង ​!

2 ឆ្នាំ មុន
  • ភ្នំពេញ

អ្នកមាន​បំណង​ធ្វើ​អាជីវកម្ម​ដំបូង​មាន​ភាព​ស្មុគស្មាញ​មែន​ទេ ? មក​រៀនពី​វិធីសាស្ត្រ​ខ្លះ​ៗ ខាងក្រោមនេះដើម្បី​ត្រៀម​មុន​ធ្វើ​អាជីវកម្ម​ដំបូង ​៖១. ការ​ធ្វើ​អាជីវកម្ម​មិ​ន​ត្រូវ​គិត​ត្រឹម​ថា ជា​អារម្មណ៍​ចង់​ធ្វើ​ប៉ុណ្ណោះ​ទេ ​៖ មនុស្ស​ជា​ច្រើន​បាន​គិត​ថា ត្រឹមតែ​ជា​ចំណង់​ចំណូល…

អ្នកមាន​បំណង​ធ្វើ​អាជីវកម្ម​ដំបូង​មាន​ភាព​ស្មុគស្មាញ​មែន​ទេ ? មក​រៀនពី​វិធីសាស្ត្រ​ខ្លះ​ៗ ខាងក្រោមនេះដើម្បី​ត្រៀម​មុន​ធ្វើ​អាជីវកម្ម​ដំបូង ​៖
១. ការ​ធ្វើ​អាជីវកម្ម​មិ​ន​ត្រូវ​គិត​ត្រឹម​ថា ជា​អារម្មណ៍​ចង់​ធ្វើ​ប៉ុណ្ណោះ​ទេ ​៖ មនុស្ស​ជា​ច្រើន​បាន​គិត​ថា ត្រឹមតែ​ជា​ចំណង់​ចំណូល ឬ​ចង់​ធ្វើ​វា​នោះ​បាន​ហើយ ប៉ុន្តែ​យើង​ត្រូវ​ដឹង​ថា ចំណង់​ចំណូលចិត្ត​វា​តូចតាច​ទេ ក្នុង​ការ​ដំណើរការ​អាជីវកម្ម​មួយ​នោះ​ ។ ត្រឹមត្រូវ​ណាស់​មនុស្ស​ត្រូវ​តែ​ធ្វើ​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត ប៉ុន្តែ​ក៏​អ្នក​ត្រូវ​ត្រៀមខ្លួន​ផង​ដែរ​ថា អ្នក​នឹង​គ្មាន​ពេលវេលា​ដូច​មុន​នោះ​ទេ ព្រោះ​អ្នក​ត្រូវ​យក​ពេលវេលា​ទាំង​អស់នោះ​មក​អភិវឌ្ឍ​យុទ្ធសាស្ត្រ​អាជីវកម្ម ធ្វើ​អន្តរ​កម្ម​ជាមួយ​អតិថិជន ធ្វើ​ទីផ្សារ​ផលិតផល​របស់​អ្នក និង​ធ្វើ​កិច្ចការរដ្ឋបាល ​។​ល​។ ដូច្នេះ​នៅ​ពេល​អ្នក​សម្រេចចិត្ត​ចាប់ផ្តើម​ក្រុមហ៊ុន​ឬ​អាជីវកម្ម​នោះ ចូរ​អ្នក​ត្រៀមខ្លួន​នៃ​ការងារ​ទាំងនេះ ​។

២. លំហូរ​សាច់ប្រាក់​មាន​សារៈសំខាន់​ណាស់​ ៖ លំហូរ​សាច់ប្រាក់​ គឺជា​អាយុជីវិត​នៃ​អាជីវកម្ម​មួយ ដូច្នេះ​មិន​ថា​អ្នក​ធ្វើ​អ្វី​ក៏​ដោយ អ្នក​ត្រូវ​ប្រាកដ​ថា ​ហិរញ្ញវត្ថុ​របស់​អ្នក ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​ត្រឹមត្រូវ និង​តាម​ក្បួនខ្នាត ​។ អ្នក​នឹង​ជួប​បញ្ហា​លំបាក ប្រសិនបើ​ការ​ចំណាយ​លើស​ចំណូល​របស់​អ្នក ដូច្នេះ​ចាំបាច់​ត្រូវ​មាន​តុល្យភាព​នៃ​លំហូរ​សាច់ប្រាក់​ ។ អ្នក​គួរ​ស្វែងរក​អាជីវកម្ម​ណា​ដែល​អាច​ងាយស្រួល​រក​ចំណូល​មក​វិញ តិច​ក្តី​ច្រើន​ក្តី​ឱ្យ​តែ​មាន​ចំណូល​ខ្លះ​ ។ (​ទ្រឹស្តី​អាជីវកម្ម ប្រ​សិន​អ្នក​ចាប់ផ្តើម​អាជីវកម្ម​ដំបូង អ្នក​ត្រូវ​ត្រៀម​ប្រាក់ ៦ ខែ សម្រាប់​ការ​ខាត​ឬ​មិន​មាន​ចំណូល​មក​វិញ​លឿន​)​ ។

៣. កុំ​សម្រេចចិត្ត​ឈប់​ធ្វើការ ប្រសិនបើ​អ្នក​មិន​ទាន់​មាន​ហិរញ្ញវត្ថុ​រឹង​មាំ​សម្រាប់​ធ្វើ​អាជីវកម្ម​ ៖ ប្រសិនបើ​អ្នកមាន​បំណង​ចង់​ធ្វើ​អាជីវកម្ម អ្នក​ត្រូវ​សន្សំ​​លុយ​ឱ្យ​បាន​ច្រើន ទៅ​តាម​ទំហំ​នៃ​អាជីវកម្ម​នោះ នេះ​សំដៅ​ទៅ​លើ​អ្នក​ដែល​កំពុងធ្វើការ​ឱ្យ​គេ​ ។ ហើយ​អ្វី​សំខាន់​នោះ អ្នក​មិន​គួរ​បោះបង់​ចោលការ​ងារ ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន ហើយ​ទៅ​ធ្វើ​អាជីវកម្ម​នោះ​ទេ មាន​ន័យ​ថា​អ្នក​អាច​ចាប់ផ្តើម​អាជីវកម្ម​របស់​អ្នក​ខណៈ​អ្នក​កំពុងធ្វើការ​ឱ្យ​គេ រហូត​ប្រហែល​ជាមួយ​ឆ្នាំ ដែល​អ្នក​ធ្វើ​វា​មាន​ភាពល្អ​ប្រសើ​ហើយ សឹម​អ្នក​ឈប់​ពី​ការងារ​នោះ​ក៏​បាន ធ្វើ​ដូចនេះ​ប្រសិនជា​អាជីវកម្ម​អ្នក​ខ្វះខាត អ្នក​នៅ​មាន​ប្រាក់​ចំណូល​ខ្លះ​ដែរ ​។

​៤. សកម្មភាព​មិន​ស្មើនឹង​កំណើន​នោះ​ទេ ​៖ អាជីវកម្ម​ខ្លះ​មើលទៅ​មាន​សាខា ប៉ុន្តែ​អ្នក​កុំ​ច្រឡំ​ពាក្យ​ថា ពង្រីក​ និង​កំណើន វា​មាន​ភាព​ខុស​គ្នា ​។ ដូច្នេះ​ការ​បន្ថែម​ការិយាល័យ​ថ្មី និ​យោ​ជិ​ក​ច្រើន​នាក់ ឬ​មុខងារ​ផលិតផល​ថ្មី មិន​មាន​ន័យ​ថា​ ជា​ការ​រីក​ចម្រើន​នោះ​ទេ ដរាបណា​អ្នក​មិន​អាច​មើលឃើញ​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ និង​អតិថិជន ​។ អ្នកដឹង​អំពី​ភាព​ខុស​គ្នា​រវាង​ការ​ពង្រីក​ និង​កំណើន ដើម្បី​អាច​វាស់វែងថា​ តើ​អាជីវកម្ម​របស់​អ្នកដំណើរការ​បាន​ល្អ​ប៉ុណ្ណា​ ។

៥. ជ្រើសរើស​មនុស្ស​ត្រឹមត្រូវ ដើម្បី​ធ្វើ​ការងារ​អាជីវកម្ម​ជាមួយ​អ្នក​ ៖ មិន​ថា ​អ្នក​ខ្លាំងពូកែ​ប៉ុណ្ណា ឬ​អាច​ឈ​ជើង​ធ្វើ​អាជីវកម្ម​ខ្លួនឯង​បាន​ដោយ​កម្រិត​ណា​នោះ​ទេ សំខាន់​គ្រប់​អាជីវកម្ម​ទាំងអស់ ជា​ពិសេស​ការ​ចាប់ផ្តើម​ដំបូង ត្រូវ​តែ​មាន​ក្រុមការងារ​ត្រឹមត្រូវ​មួយ​ដែរ​ ។ ហើយ​វា​ក៏​ជា​ពេលវេលា​មួយ​ដែល​អ្នក​ត្រូវ​តែ​ប្រយ័ត្នប្រយែង​ខ្ពស់​ផង​ដែរ ព្រោះ​ការ​ជ្រើសរើស​ក្រុម​ខុស អាច​ធ្វើ​ឱ្យ​ខូចប្រយោជន៍​ដល់​អាជីវកម្ម​របស់​អ្នក​ ។ អ្នក​ត្រូវ​ប្រាកដ​ថា ​មនុស្ស​ដែល​អ្នក​នាំ​យក​មក ក្នុង​ក្រុមការងារ​មាន​គោលដៅ​ត្រូវ​គ្នា ជាមួយ​អ្នក​ដែរ ឬទេ? ហើយ​ពួក​គេ​ត្រៀមខ្លួន​ជួយ​អ្នក​ឱ្យ​ដំណើរការ​អាជីវកម្ម​ដោយ​ចិត្ត​មោះមុត​ដែរ​ ឬទេ ?

​៦. ការ​ចូលរួម​របស់​អតិថិជន គឺ​សំខាន់​ណាស់​ ៖ អាជីវកម្ម​អ្វី​ក៏​ដោយ សុទ្ធតែ​ត្រូវការ​អតិថិជន ដូចនេះ​ពួក​គេ​គឺ​សំខាន់ អ្នក​ត្រូវ​រក​វិធី​ដើម្បី​ចងជើង​អតិថិជន​របស់​អ្នក​ឱ្យ​ជាប់ ឬ​អាច​និយាយ​បាន​មាន​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន ​។ មួយវិញទៀត អ្នក​ក៏​ត្រូវ​ដឹង​ដែរ​ថា គ្មាន​នរណា​ម្នាក់​ចង់​ធ្វើ​អាជីវកម្ម​ជាមួយ​យីហោ ដែល​គ្មាន​ឈ្មោះ ឬ​គ្មាន​មុខមាត់​នោះ​ទេ​ ។ ដូច្នេះ​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​ដៃគូ និង​អតិថិជន​របស់​អ្នក និង​មាន​ទំនាក់ទំនង​ជាមួយ​ពួក​គេ ​។ នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ប្លុក គេហទំព័រ ។​ល​។ របស់​អ្នក ត្រូវ​មាន​សកម្មភាព​ឱ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​បាន អ្វី​ដែល​សំខាន់​អ្នក​ត្រូវ​ធានា​ថា​រាល់​សំណួរ​ទាំងអស់ ត្រូវ​បាន​ឆ្លើយ​តប​យ៉ាង​ឆាប់រហ័ស តាម​រយៈ​បណ្តាញ​សង្គម​អ្នក​អាច​ទទួល​បានការ​ឆ្លើយ​តប ដោយ​ផ្ទាល់​ពី​អតិថិជន ហើយ​វា​នឹង​បង្កើត​អ្នកមាន​ភាព​ល្បីល្បាញ​ថែម​ទៀត​ផង​ ៕ ប្រភព​ ៖ Forbes

អត្ថបទសរសេរ ដោយ