ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ-​កម្ម​ការី​នី​នៅ​តំបន់​បិទ​ខ្ទប់​រោងចក្រ​QMI បានទទួលអំណោយ​​រដ្ឋ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អំណោយ​ជា​ស្បៀង​សង្គ្រោះ​បន្ទាន់​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យនាំ​យក​ទៅ​ចែក​ជូន​ដល់​កម​កម្មករ កម្ម​

រាជធានី​ភ្នំពេញ ៖ អំណោយ​ជា​ស្បៀង​សង្គ្រោះ​បន្ទាន់​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យនាំ​យក​ទៅ​ចែក​ជូន​ដល់​កម​កម្មករ កម្ម​ការី​ចំនួន​១៧៥៨​បន្ទប់​ នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ​។

ពិធី​ចែកអំណោយ​ខាងលើ​នេះ​បាន​រៀបចំ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ​ខែមិថុនា​ ឆ្នាំ​២០២១​ នៅ​ចំណុច​​តំបន់​បិទ​ខ្ទប់​រោងចក្រ​QMI
ស្ថិត​ក្នុង​ផ្សារ​ត្រពាំង​ពោធិ៍​ ខណ្ឌពោធិសែនជ័យ ដោយ​មានការ​អ​ញ្ចើ​ញ​ចូលរួម​ចែក​ពី​លោកប៉ា​ង លី​ដា​អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​តំណាង​ម្ចាស់​អំណោយ និង​មានការ​អញ្ជើ​​ញ​មក​ទទួល​ពី​ម្ចាស់់់ផ្ទះ​ជួល​ ដើម្បី​មក​ទទួលយក​ទៅ​ចែក​អោយ​កម្មករ​បន្ត​ទៀត​ដើម្បី​កាត់​បន្ថយ​ការ​ប្រមូល​ផ្តំ​គ្នា​។

អំណោយ​ទាំងនោះ​បម្រាប់​តែ​កម្មករ​កម្ម​ការី​នី​តែ​ប៉ុណ្ណោះ​ក្នុង​១​បន្ទប់​ទទួល​បាន​អង្គ​២៥​គីឡូក្រាម​ ​ត្រីខ​១​យូរ​ និង​ប្រេងឆា​មួយ​ដប​ដែល​ជា​អំណោយ​សង្គ្រោះ​របស់​ទី​ភ្ញាក់​ងារ​ស្វី​ស ​សម្រាប់​ការ​អភិវឌ្ឍ​និង​សហប្រតិបត្តិការ​និង​សហការ​ឧបត្ថម្ភ​និង​អនុវត្ត​ដោយ​អង្គការ​ហេ​ក្ស​កម្ពុជា​និង​សហការ​អាជ្ញាធរ​មូលដ្ឋាន​។

លោកប៉ា​ង លី​ដា ​តំណាង​ឱ្យ​​លោក​ហែម​ ដា​រិ​ទ្ធ​ អភិបាល​ខណ្ឌ​ ក៏បាន​ណែនាំ​ដល់់​ម្ចាស់ផ្ទះ​ជួយ​ទាំងអស់​មេត្តា​ជួយ​ជួយ​គ្នា​ណែនាំ​ដល់​បងប្អូន​កម្មករ កម្ម​ការី​នី​គោរព​អោយ​បាន​ភ្ជាប់​ខ្ចួ​ន​នូវ​វិធានការ​សុខាភិបាល​៣​ការពារ​៣​កុំ​ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ភូមិ​យើង​លែង​មាន​កូ​វី​ដ​តទៅ​ទៀត​។

រោងចក្រ​កាត់ដេរ​ហ្គ្រេ​ន​ធ្វី​ន ហៅ​រោងចក្រ​QMI​មានកម្ម​ក រ ប្រមា​ណ​ជិត​៤​ពាន់​នាក់ បាន​ផ្ទុះ​វិជ្ជមាន​កូ​វី​ដ​ជា​បន្ត បន្ទាប់រ​ហូត​ដល់​៣០២​នាក់ កាលពី​ថ្ងៃ​ទី​៤-៥ និង​ទី​៦​ ខែ​មិថុនា ឆ្នាំ​២០២១ ​។​ លុះ​រសៀល​ថ្ងៃ​ទី៨ ខែ មិថុនា ឆ្នាំ២០២១​ អាជ្ញាធរ​បាន​ដឹក​រនាំង​ដែក ត្រៀម បិទ​ខ្ទប់​តាម​សម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំ​ពេ​ញ​ ដែល​បាន​កំណត់​ផ្នែក​ខ្លះ នៃ​ភូមិ​ចោ​ម​ចៅ​៣ នៃ​សង្កាត់​ចោម​ចៅ​ទី​២ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ត្រពាំង​ពោធិ៍ ផ្នែក​ខ្លះ នៃ​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ជម្ពូ​វ័ន​២ នៃ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​ ​តំបន់​លឿងទុំ​ សម្រាប់​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

នៅ​ថ្ងៃ​ទី​១៩​ខែមិថុនា​ឆ្នាំង​២០២១​ក្រុម​គ្រូពេទ្យ​បាន​ចុះ​យក​សំណាក​លើក​ទី​២​នៅ​ក្នុង​រោងចក្រ​រក​ឃើញ​កម្មករ កម្ម​ការី​នី​ចំនួន​៦៩​នាក់​ទៀត​វិជ្ជមាន​កូ​វី​ដ​១៩​។

គួរ​បញ្ជាក់​ថា​នៅ​ពេល​បិទ​ខ្ទប់ នោះ​កម្មករ​បាន​ភ័យ​ស្លន់ស្លោ​នាំ​គ្នា​រត់​ចេញ​អស់​។

ដោយឡែក​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍​មាន​កម្មករ​ស្នាក់​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ចំនួន​៣១០៨​បន្ទប់ ​ហើយ​នៅ​សល់​តែ​ចំនួន​១៧៥៨​បន្ទប់ទទួល​បាន​អំណោយ​នៅ​ពេល​នេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ