ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្វាយរៀង មានអ្នកជំងឺកូវីដ១៩ ស្លា.ប់ថ្មី ២នាក់ទៀត

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តស្វាយរៀង បានចេញលិខិតសាររំលែកទុក្ខដ៏ក្រៀមក្រំ ដោយមានក្តីរន្ធត់ និងសោកស្តាយ ក្រោយទទួលព័ត៌មានអំពីការស្លាប់របស់អ្នកមានវិជ្ជមានកូវីដ-១៩…

ខេត្តស្វាយរៀង៖ នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តស្វាយរៀង បានចេញលិខិតសាររំលែកទុក្ខដ៏ក្រៀមក្រំ ដោយមានក្តីរន្ធត់ និងសោកស្តាយ ក្រោយទទួលព័ត៌មានអំពីការស្លាប់របស់អ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។ បូករួមទាំងអ្នកស្លាប់ ២នាក់នេះ គឺនៅខេត្តស្វាយរៀង មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៩នាក់ហើយ ក្នុងនោះ មានស្ត្រី ២នាក់។

តាមសារលិខិត មរណភាពរបស់អ្នកជំងឺកូវីដ១៩ ចំនួន ២នាក់បន្ថែមទៀតនេះ​ បានបង្ហាញយ៉ាងច្បាស់លាស់ពីហានិភ័យ​ដ៏កាចសាហាវដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ ខេត្តស្វាយរៀង ក៏ដូចមនុស្សទូទៅ ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ​។

រដ្ឋបាលខេត្ត សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ ដោយសារជំងឺកូវីដ-១៩។

រដ្ឋបាលខេត្ត បានប្រកាសអំពាវ​នាវ សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ជាពិសេស អនុវត្ត «៣កុំ និង ៣ការពារ »៕ វ៉ាន់ ប៊ុនធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ