ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ចំណុច ដែលគួរធ្វើ ក្រោយសង្សារសុំបែក

2 ឆ្នាំ មុន

នរណាខ្លះធ្លាប់ជួបស្នេហាមិនគាប់ចិត្ត? គិតថាជាគូនឹងគ្នា តែបែរក្លាយជាអ្នកដទៃ? ស្រឡាញ់គេណាស់ តែគេមិនច្បាស់លាស់នឹងខ្លួន? ការដែលឆ្លងកាត់បទពិសោធន៍នៃការបែកបាក់ស្នេហា គឺមិនមែនជារឿងងាយស្រួលក្នុងការធ្វើចិត្តឡើយ។ វាពិតជាឈឺណាស់ ឈឺដូចចាក់ពីខ្នង ធ្លុះដល់បេះដូង…

នរណាខ្លះធ្លាប់ជួបស្នេហាមិនគាប់ចិត្ត? គិតថាជាគូនឹងគ្នា តែបែរក្លាយជាអ្នកដទៃ? ស្រឡាញ់គេណាស់ តែគេមិនច្បាស់លាស់នឹងខ្លួន? ការដែលឆ្លងកាត់បទពិសោធន៍នៃការបែកបាក់ស្នេហា គឺមិនមែនជារឿងងាយស្រួលក្នុងការធ្វើចិត្តឡើយ។ វាពិតជាឈឺណាស់ ឈឺដូចចាក់ពីខ្នង ធ្លុះដល់បេះដូង ធ្លាយរហូតដល់ថ្លើម។ តែថ្ងៃនេះ ឈប់ឈឺទៀតទៅ ព្រោះគេមិនស្រឡាញ់យើងទៀតទេ។ ខាងក្រោមនេះអាចជាគន្លឹះតិចតួចមួយដែលអាចជួយអ្នកបាន៖

១. យំតាមចិត្តចង់៖ ចូរព្យាយាមយំឱ្យខ្លាំងទៅតាមអ្វីដែលអ្នកចង់ទៅ។ ចូររំលឹកខ្លួនឯងថា វាពិតជាមិនអីឡើយ ហើយការយំនេះក៏មិនប៉ះពាល់ដល់សុខភាពដែរ។ ការយំនឹងបញ្ចេញនូវអារម្មណ៍ពិបាកចិត្ត ខឹង និងបញ្ហាផ្លូវចិត្តផ្សេងៗទៀតពីក្នុងខ្លួនបាន។ ការយំដ៏ល្អមួយគឺជាការយំទៅតាមអ្វីដែលអ្នកចង់បាន។​

២. ដាក់ទូរស័ព្ទឱ្យផុតពីដៃ៖ ការបែកបាក់ស្នេហាគឺជារឿងមួយស្មុគស្មាញ ព្រមទាំងអាចធ្វើឱ្យអ្នកចង់ទូរស័ព្ទទៅ Ex ដើម្បីរកហេតុផល ឬសុំទោសដើម្បីត្រូវគ្នាវិញ។ ប៉ុន្តែទំនាក់ទំនងដែលចប់ដោយសារហេតុផលគឺជារឿងដែលល្អមួយទៅវិញទេ។ ការបែកបាក់ស្នេហាដែលមានការឈឺចាប់ខ្លាំង ពេលខ្លះអាចធ្វើឲ្យមនុស្សទាំងសងខាងមានពេលសម្រាប់ខ្លួនឯង និងនៅឆ្ងាយពីគ្នា ហើយក៏ជាមធ្យោបាយដ៏ល្អបំផុតដើម្បីជាសះរបួសមួយនេះដែរ។

៣. ស្រឡាញ់ខ្លួន​ឯងឱ្យបានច្រើនៗ៖ ការឈឺចាប់ជាច្រើនពីការបែកបាក់ស្នេហាអាចកើតចេញពីអារម្មណ៍ដែលអ្នកបានបាត់បង់ផ្នែកមួយនៃជីវិតអ្នកនៅពេលបាននៅជាមួយគាត់ហើយ។ វាគឺជាអារម្មណ៍មួយត្រឹមត្រូវណាស់។ ប៉ុន្តែឥឡូវនេះអ្នកគួរតែចងចាំនរណាដែលនៅក្រៅពីជីវិតទំនាក់ទំនងអ្នកវិញ ហើយសិក្សាពីរបៀបស្រឡាញ់ខ្លួនឯងឲ្យបានច្រើនៗវិញទើបជារឿងប្រសើរ។ ចូរចំណាយពេលធ្វើនូវអ្វីដែលខ្លួនចង់ធ្វើ ដូចជាការដើរកម្សាន្ត ឬចំណាយពេលជាមួយក្រុមគ្រួសារជាដើម។

៤. រកអ្នកយល់ចិត្ត​ ដែលមិនមែនជាសង្សារ៖ វាគឺជារឿងធម្មតាទេក្នុងការមានអារម្មណ៍ឈឺចាប់ ហើយក៏មិនមានអ្វីខុសដែរក្នុងការឲ្យមនុស្សដែលអ្នកស្រឡាញ់ឃើញអ្នកក្នុងសភាពបែបនេះ។ អ្វីដែលសំខាន់នោះចូរចាំថា ម្នាក់នោះទៅបាត់ហើយ ប៉ុន្តែអ្នកនៅតែមានមនុស្សជាច្រើននៅក្បែរខ្លួនដែលរងចាំផ្តល់ការគាំទ្រដល់អ្នករហូត។ ថ្វីត្បិតតែ ពួកគេមិនបានស្ថិតក្នុងទំនាក់ទំនងស្នេហារបស់អ្នកមែន ប៉ុន្តែពួកគេក៏ជាផ្នែកមួយជួយឲ្យជីវិតអ្នករីករាយរហូតផងដែរ។ ដូច្នេះចូរអោបពួកគេឲ្យណែន និងឲ្យគេដឹងថា ពួកគេសំខាន់ចំពោះអ្នកប៉ុណ្ណាផង។

៥. កាត់សក់ កាត់ចិត្ត៖ ស្រ្តីម្នាក់ដែលកាត់សក់ឱ្យខ្លីខុសពីធម្មតា ភាគច្រើនគឺមកពីចង់ចាប់ផ្តើមជីវិតថ្មីក្នុងក្តីស្នេហា។ ការផ្លាស់ប្តូរស្តាយសក់ថ្មីអាចជាលក្ខណៈមួយដើម្បីជម្រុះនូវរឿងចាស់ៗចោល ឬក៏មានប្រយោជន៍សម្រាប់យកឈ្នះនូវការឈឺចាប់ផ្សេងៗក្នុងអារម្មណ៍បាន។ ក្រៅពីនេះ ការដែលអង្គុយឲ្យគេធ្វើសក់ឲ្យពីរបីម៉ោងក៏អាចផ្តល់នូវអារម្មណ៍អស្ចារ្យសម្រាប់អ្នកបានដែរ។ សម្រាប់ប្រុសៗយើងវិញក៏ដូចគ្នាដែរ ឈូសសក់ឱ្យខ្លី ដោយចាត់ទុកថាចិត្តស្រឡាញ់របស់យើងសម្រាប់គេ ជ្រុះទៅតាមសក់ហ្នឹងចុះ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ