ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​បំពាក់​ម៉ាស់​យក្ស​លើ​រូបសំណាក​​ព្រះនាង១​​អង្គ ជា​ការ​បន់ស្រន់​ដើម្បី​បញ្ចប់​កូ​វី​ដ​១៩

2 ឆ្នាំ មុន

ជប៉ុន ៖ ជប៉ុន​បាន​បំពាក់​របាំង​ម៉ាស់​យក្ស​លើ​រូបសំណាក​ដ៏​ល្បី​របស់​ខ្លួន​មួយ​ព្រះ​អង្គ ដែល​ទ​ង្វើ​នេះ បង្ហាញ​ពី​ការ​បន់ស្រន់ ដើម្បី​

ជប៉ុន ៖ ជប៉ុន​បាន​បំពាក់​របាំង​ម៉ាស់​យក្ស​លើ​រូបសំណាក​ដ៏​ល្បី​របស់​ខ្លួន​មួយ​ព្រះ​អង្គ ដែល​ទ​ង្វើ​នេះ បង្ហាញ​ពី​ការ​បន់ស្រន់ ដើម្បី​បញ្ចប់​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ដែល​កំពុង​វាយលុក​លើ​ប្រទេស​ដែន​កោះ​មួយ​នេះ ក៏​ដូច​ជា​សកលលោក​ទាំងមូល​។

វា​ត្រូវ​បាន​ចំណាយពេល​៤​ម៉ោង ដើម្បី​បំពាក់​របាំង​ម៉ាស់​ធ្វើ​ចេញពី​ក្រណាត់​សុទ្ធ​ពណ៌​ផ្កាឈូក​ទំហំ​៤,១​ម៉ែត្រ​គុណ​នឹង​៥,៣​ម៉ែត្រ និង​ទំងន់​៣៥​គីឡូក្រាម​។ លើ​រូបសំណាក​ព្រះ​នាង Kannon ពណ៌​ស​សុទ្ធ មានកំ​ពស់​៥៧​ម៉ែត្រ​។ ដែល​ជា​រូបសំណាក​តាម​បែប​ព្រះពុទ្ធ​សាសនា តំណាង​ឱ្យ​សេចក្តី​មេត្តា​-​ករុណា នៅ​ឯ​ព្រះ​វិហារ Houkokuji Aizu Betsuin ក្នុង​ខេត្ត​ហ្វូ​គូ​ស៊ី​ម៉ា​។

បើ​តាម​ការ​បញ្ជាក់​ពី​អ្នកគ្រប់គ្រង​ព្រះ​វិហារ​បាន​និយាយ​ថា ពួក​គេ​មាន​គម្រោង​រក្សា​របាំង​ម៉ាស់​លើ​រូបសំណាក​ព្រះ​នាង រហូត​ដល់​ស្ថានភាព​នៃ​ការ​ឆ្លង​រីក​រាលដាល​យ៉ាង​ខ្លាំង​កូ​វី​ដ​១៩ ក្នុង​ប្រទេស​ជប៉ុន ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ពេញលេញ​ដោយ​រដ្ឋាភិបាល​។

សូម​ជម្រាប​ថា រូបសំណាក​ព្រះ​នាង Kannon ត្រូវ​បាន​កសាង​ឡើង​កាលពី​៣៣​ឆ្នាំ​មុន​។ ហើយ​គោលបំណង​ប្រជាជន​ជប៉ុន ដែល​មក​ទស្សនា​រូបសំណាក​ព្រះ​នាង ដែល​មាន​​បី​​ទារក​មួយ​អង្គ​នេះ គឺ​ដើម្បី​បួងសួង​សុំ​ការ​សម្រាលកូន​ដោយ​សុវត្ថិភាព និង​សុំ​ពរ​ជ័យ​សម្រាប់​ទារក​ទើបនឹង​កើត​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ