ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​នឹង​ប្រើ​លិខិតឆ្លងដែន​វ៉ាក់សាំង​ចាប់ពី​ខែកក្កដា​ទៅ

2 ឆ្នាំ មុន

ប្រទេស​ជប៉ុន​ប្រកាស​កាលពីថ្ងៃ​ទី​១៧ មិថុនា​ថា ខ្លួន​នឹង​ផ្ដល់​ដល់​បណ្ដា​អ្នកដំណើរ​ជប៉ុន​នូវ​លិខិតឆ្លងដែន​វ៉ាក់សាំង​ចាប់ពី​ខែ​ខាង​មុខ​នេះ​ទៅ ខណៈ​រដ្ឋាភិបាល​ទាំងឡាយ​នៃ​ពិភពលោក​កំពុង​ស្វែងរក

ប្រទេស​ជប៉ុន ៖ ប្រទេស​ជប៉ុន​ប្រកាស​កាលពីថ្ងៃ​ទី​១៧ មិថុនា​ថា ខ្លួន​នឹង​ផ្ដល់​ដល់​បណ្ដា​អ្នកដំណើរ​ជប៉ុន​នូវ​លិខិតឆ្លងដែន​វ៉ាក់សាំង​ចាប់ពី​ខែ​ខាង​មុខ​នេះ​ទៅ ខណៈ​រដ្ឋាភិបាល​ទាំងឡាយ​នៃ​ពិភពលោក​កំពុង​ស្វែងរក​ជម្រុ្ញ​ញ​ទេសចរណ៍​និង​កិច្ចការជំនួញ​ឡើង​វិញ ។
អ្ន​ក​នាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​លោក​កាត​ស៊ូ​ណូ​ប៊ូ​កា​តូ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា យើង​រៀបចំផ្ដល់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​សម្រាប់​បណ្ដា​អ្នក​ដែល​ត្រូវការ​ពេល​ពួក​គេ​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​បរ​ទេស ។ ប័ណ្ណ​ចាក់​វ៉ាក់សាំង​នោះ​នឹង​ភ្ជាប់​លើ​ក្រដាស​ស្នាម​ជា​ជើង​ប័ណ្ណ​នុយ​មេ​រិ​ក​ហើយនឹង​ផ្ដល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន ចាប់ពី​ខែកក្កដា​ទៅ ។

ប្រទេស​ឯទៀត​ៗ​ក៏​បាន​សិក្សា​ពី​ការ​ចេញ​លិខិតឆ្លងដែន​វ៉ាក់សាំង​ដែរ ។ សហភាព​អឺរ៉ុប​ បាន​ធ្វើការ​រៀបចំ​ចេញ​ប័ណ្ណ​សុខាភិបាល​នុយ​មេ​រិ​កមួយ​សម្រាប់​រដូវក្ដៅ​នេះ​ដើម្បី​អាច​ទទួល​អ្នក​ទេសចរ ហើយ​ប្រទេស​មួយ​ចំនួន​ក្នុង​ប្លុក​នោះ​គ្រោង​ប្រើ​ប័ណ្ណ​ចាក់​សាំង​សម្រាប់​ធ្វើ​ដំណើរ​ក្នុង​កម្រិត​ជាតិ ។

កាលពី​ខែ​មុន​សហរដ្ឋអាមេរិក​ថ្លែង​ថា ខ្លួន​សិក្សា​ដោយ​ហ្មត់ចត់​លទ្ធភាព​បង្កើត​លិខិតឆ្លងដែន​ពិសេស​សម្រាប់​បណ្ដា​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩​រួចរាល់ ដែល​មាន​បំណង​ទៅ​កាន់​បរទេស​ឬ​វិល​ត្រឡប់​មក​វិញ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ