ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ប្រកែក​ប្រុស​ប្រកាន់​! មុន​ផ្ទុះ​ហិ​.​ង្សា អេ​ដ​វី​ន ធ្លាប់​ព្រមាន​គូស្នេហ៍​រឿង​មាន​សា​.​ហា​យ តែ​ខាង​ស្រី​បកស្រាយ​ផ្សេង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ​រឿងរ៉ាវ​ផ្ទុះ​ហិ​.​ង្សា​រវាង​តារា​សម្តែង​លោក អេ​ដ​វី​ន និង​គូស្នេហ៍​នៅ​មិន​ទាន់​ស្ងប់​កំ​ដៅ​នៅឡើយ​ទេ ខណៈ​ពេល​គូស្នេហ៍​របស់​តារា​រូប​នេះ​នៅ​តែ​បន្ត​បង្ហោះ​សារ​ថ្លែង​ពី​ការ​ឈឺចាប់ និង​ចាត់វិធានការ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ​រឿងរ៉ាវ​ផ្ទុះ​ហិ​.​ង្សា​រវាង​តារា​សម្តែង​លោក អេ​ដ​វី​ន និង​គូស្នេហ៍​នៅ​មិន​ទាន់​ស្ងប់​កំ​ដៅ​នៅឡើយ​ទេ ខណៈ​ពេល​គូស្នេហ៍​របស់​តារា​រូប​នេះ​នៅ​តែ​បន្ត​បង្ហោះ​សារ​ថ្លែង​ពី​ការ​ឈឺចាប់ និង​ចាត់វិធានការ​ផ្លូវច្បាប់​ផង​ដែរ​។ រឿងរ៉ាវ​ឈាន​ដល់​ការ​វាយតប់ រហូត​របួស​ស្នាម​ក្នុង​រង្វង់​គ្រួសារ​របស់ អេ​ដ​វី​ន នា​ពេល​នេះ​គេ​នៅ​មិន​ទាន់​ថា ខាង​ណា​ខុស​ឬ​ត្រូវ​នោះ​ឡើយ? ក្នុង​ពេល​ទាំង​សងខាង​សុទ្ធតែ​អះអាង​យក​ត្រូវ​រៀងខ្លួន​។

យ៉ាងណា មុន​ហេតុការណ៍​វាយតប់​នេះ​កើតឡើង អេ​ដ​វី​ន ធ្លាប់​ព្រមាន​គូស្នេហ៍​រឿង​មាន​សា​.​ហា​យ ដែល​រឿងរ៉ាវ​នេះ លោក​ក៏​បាន​បង្ហោះ​សារ​ជា​សាធារណៈ​ផង​ដែរ​។ ទំនង​រឿងរ៉ាវ​បាន​កើតឡើង រហូត​ដល់​អត់ទ្រាំ​មិន​បាន ទើប អេ​ន​វី​ន ហ៊ាន​លើកដៃ​វាយ​ដុំ​ទៅ​លើ​គូស្នេហ៍ បណ្តាល​អោយរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ​បែប​នេះ​។

ស្របគ្នា​នេះ​ដែរ អេ​ដ វី​ន ក៏​បាន​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា គូស្នេហ៍​របស់​ខ្លួន​បាន​នាំ​ប្រុស​មក​លេង​ចាក់ទឹកដូង​ដល់​បន្ទប់ ហើយ​លោក​តាម​ទាន់​។ លោក​ថា ក្នុង​ពេល​នះ គូស្នេហ៍​របស់​លោក​ថែម​ទាំង​បោះ​សោ​ឡាន​អោយ​បុរស​នោះ​បើក​គេចខ្លួន ខណៈ​ពេល​បុរស​នោះ​ក៏​បាន​ហក់​មក​វាយ​លោក បណ្តាល​អោយ​ជា​ភ្នែក​ម្ខាង​ផង​ដែរ​។

ទោះជា​យ៉ាងណា គូស្នេហ៍​របស់ អេ​ដ​វី​ន ដែល​មានឈ្មោះ សុទ្ធ បញ្ច​កា ធ្លាប់​បាន​លើក​ឡើង​ថា ខ្លួន​មិន​មាន​ប្រុស​ណា​ផ្សេង ក្រៅពី​តារា​សម្តែង​រូប​នេះ​ឡើយ ក្រោយ​ពី​នាង​បាន​ក្លាយជា​ស្ត្រី​មេម៉ាយ​នោះ​មក​។

ជា​ការ​កត់សម្គាល់ បើ​ទោះបីជា​ភាគី​ខាង​ណា​ខុស​ឬ​ត្រូវ​ក៏​ដោយ? មហាជន​ជា​ច្រើន​បាន​សម្តែង​ការ​ស្តីបន្ទោស​យ៉ាង​ខ្លាំ​ង​មក​លើ​លោក អេ​ដ​វី​ន ដែល​ខ្លួន​ជា​ប្រុស​បែ​ជា​ហ៊ាន​លើកដៃ​វាយ​នារី បណ្តាល​អោយរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ​បែប​នេះ​ឡើយ​ ។

បើ​ទោះបីជា​យ៉ាងណា បើ​តាម​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​គូស្នេហ៍​លោក​អេ​ដ​វី​ដវិញ បានឱ្យ​ដឹង​ថា សើចយំ​ចុះ​អ្នក​អើយ​… ហើយ​ខ្ញុំ​ក៏​មិន​ចង់​ជួប​រឿង​បែប​នឹង​ដែរ​! អ្នក​ដែល fri fb ជាមួយ​ខ្ញុំ Acc ចាស់​ដឹង​ហើយ​ថា ពាក្យ​ដែល​អ្នក​ទាំងអស់​គ្នា​សរសើរ​ញុំ​ថា ខ្ញុំ​សំណាង តែ​ខ្ញុំ​ក៏​បាន​តប​វិញ​ថា «​ជឿ​ខ្ញុំ​ទៅ​លើ​លោក​នឹង​គ្មាន​អី​ជា​រៀង​រហូត​ទេ ហើយ​សំណាង​មិនមែន​នៅ​ខាងយើង​រហូត​ដែរ ជា​ពិសេស​មនុស្ស​ប្រុស គឺ​គ្មាន​ទេ​ពាក្យ​ថា​រៀង​រហូត​» មនុស្ស​ប្រុស​ម្នាក់​នេះ​ពិតជា​ស្រលាញ់​ខ្ញុំ​ខ្លាំង​ពិតមែន ហើយ​រូបភាព​ដែល​ខ្ញុំ post មក គឺ​ក្តី​សុខ​ពិតប្រាកដ​ខ្ញុំ​ពិតមែន តែ​ធម្មជាតិ​របស់​មនុស្ស តើ​អាច​មាន​ទេ ជីវិត​រលូន​ដែល​មិន​ជួប​ទុក្ខ ជួប​តែ​សុខ​រហូត? ។

នាង​បន្ត​ថា ខ្ញុំ​ធ្លាប់​សំណាង​ខ្លាំង​ពិតមែន តែ​វា​គ្មាន​សំណាង​ណា​មក​នៅ​ជាមួយ​យើង​រហូត​ទេ ! ខ្ញុំ​ធ្លាប់​ជា​ព្រះ​នាង ជា​ស្រី​ម្នាក់​ដែល​គេ​ស្រលាញ់​បំផុត​លះបង់​គ្រប់យ៉ាង​ដើម្បី​នៅ​ជិត​ខ្ញុំ នៅ​ក្បែរ​ខ្ញុំ ! តែ​មាន​ថ្ងៃមួយ ដែល​ការ​ស្រលាញ់​ជ្រុល​របស់​គេ​មក​បំផ្លាញ​ទំនុកចិត្ត​របស់​គេ​មក​លើ​ខ្ញុំ ទាំង​គេ​ដឹង​ថា ខ្ញុំ​ស្រលាញ់​គេ​ខ្លាំង​ប៉ុណ្ណា ហើយ​ខ្ញុំ​ត្រូវការ​គេ​ប៉ុណ្ណា? គេ​បាន​សំរេចចិត្ត​ថា បែក​ជាមួយ​ខ្ញុំ ដោយ​គេ​ត្រឹម​ឃើញ មនុស្ស​ប្រុស​ម្នាក់​នៅ​បន្ទប់​ជាមួយ​ខ្ញុំ តែ​គេ​នោះ​ជា​ពេទ្យ​ប្រចាំ​កាយ​ខ្ញុំ (​គាត់​យក​ថ្នាំ​មក​អោយ ហើយ ពេល​ពេទ្យ​មក​ដល់​មិន​ដល់​១​នាទី​ផង គេ​មក​ដល់​ដែរ ហើយ​សភាព​ដែល​គេ​ឃើញ គឺ​ខ្ញុំ និង​កូនស្រី​ពៅ​ខ្ញុំ នៅ​ជាមួយ​ខ្ញុំ ហើយ​គាត់​ដែល​ជា​ពេទ្យ​នោះ ឈរ​ឆ្ងាយ​ជិត​២​ម៉ែត្រ និយាយ​ជាមួយ​ខ្ញុំ ខ្ញុំ​អង្គុយ​ចុង​គ្រែ សំខាន់​ពេល​នោះ ម៉ោង​១២​ថ្ងៃត្រង់ មនុស្ស​នៅ​ក្រោមផ្ទះ (​បងប្អូន​ដែល​មក​រៀន​ឆុង​កាហ្វេ និង​បើក​សាខា​ជូន​កាហ្វេ ប្រហែល​៥​នាក់​) ហើយ​សំខាន់​កូន​ខ្ញុំ នៅ​ក្នុង​បន្ទប់​ជាមួយ​ដែរ ទោះ​ខ្ញុំ​អស់សាច់​បែប​ណា ក៏​ខ្ញុំ​មិន​ល្មោ​.​ភ​សា​.​ហាវ​ដល់​ថ្នាក់​ដេក​មុខ​កូន​ដែរ​។

នាង​បន្ត​ថា តែ​គេ​បែរជា​ចោទ​ថា ខ្ញុំ​ទើប​ផិត​គ្នា​ហើយ​! នៅ​ជាមួយ​ខ្ញុំ​រាល់ថ្ងៃ ដឹង​ស្រាប់​ហើយ​ខ្ញុំ​ឈឺ​អី តែ​ហេតុ​អី មិន​ខ្វល់? និង​ទ​ង្វើ​តែ​មក​ខ្វល់​ពី​រូបភាព​ដែល​អ្នក​មើលឃើញ មនុស្ស​៣​នាក់​ក្នុង​បន្ទប់​ជាមួយ​គ្នា អំបិល​នៅ​ច្រឡំ​ជាមួយ​ស្ករ ចុះ​ហេតុ​អី​មិន​ស្តាប់​ហេតុផល? បែរជា​ដើរ​ចេញ ហើយ post ដៀល​ខ្ញុំ ហែក​ខ្ញុំ​កប់​ៗ​មាត់ ចុះ​ពេល​ខ្ញុំ​ចាប់​បាន​អ្នក​ទៅ​សុំ​ស្រី​ដេក​ដល់ condo គេ មិច​ខ្ញុំ​ខំ​លាក់បាំង មិន​អោយ​គេ​ដឹង ថែរក្សា​កេរ្តិ៍ឈ្មោះ​អ្នក​រហូត​ក្លាយជា​បុរស​ដែល​ស្រី​ៗ​ប្រាថ្នា​! ខ្ញុំ​ការពារ​កិត្តិយស​អ្នក​ណាស់ ថែ​ចិត្ត​អ្នក​ណាស់ ហើយ​អ្នក​ក៏​ផ្តល់​អោយ​ខ្ញុំ​នូវ​ក្តី​សុខ​មួយ​រយៈពេល តែ​ទោះជា​យ៉ាងណា ខ្ញុំ​មិន​ស្អប់​អ្នក​ទេ ព្រោះ​អ្នក​នៅ​តែ​ជា​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ធ្លាប់​ស្រលាញ់​ខ្លាំង ! តែ​គ្រាន់តែ​ពេល​នេះ ខ្ញុំ​មិន​អនុញ្ញាត​អោយ​បង មក​វាយ​ខ្ញុំ​ទៀត​ទេ​! យើង​អស់​និ​ស្ស​យ័​កម្ម​នឹង​គ្នា​ហើយ​។

គួរ​រំលឹកថា ៖ កាន់តែ​ធ្ងន់ធ្ងរ​! អេ​ដ​វី​ន និង​គូស្នេហ៍ ទាស់ទែង​គ្នា​រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិ​.​ង្សា ។ គួររំលឹកទៀតថា ៖ ស្លុតចិត្ត​! គូស្នេហ៍​រៀបរាប់​សកម្មភាព​វាយ​ធ្វើបាប​របស់ អេ​ដ វី​ន មក​លើ​ខ្លួន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ