ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! គូស្នេហ៍​រៀបរាប់​សកម្មភាព​វាយ​ធ្វើបាប​របស់ អេ​ដ វី​ន មក​លើ​ខ្លួន

2 ឆ្នាំ មុន
  • ភ្នំពេញ

ជា​ថ្មី​ម្តង​នាង សុទ្ធ បញ្ច​កា បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ស្តី​ពី​សកម្មភាព​របស់​តារា​សម្តែង អេ​ដ​វី​ន ដែល​បាន​ធ្វើ​សកម្មភាព​វាយ​ដុំ​ច្រំ​ធាក់​មក​លើ​ខ្លួន បណ្តាល​អោយរ​ងរ​បួស​យ៉ាងដំណំ​។ ជាមួយនឹង​រូបភាព​បង្ហាញ​ពី​ស្មា​មរ​បួស និង

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តង​នាង សុទ្ធ បញ្ច​កា បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ស្តី​ពី​សកម្មភាព​របស់​តារា​សម្តែង អេ​ដ​វី​ន ដែល​បាន​ធ្វើ​សកម្មភាព​វាយ​ដុំ​ច្រំ​ធាក់​មក​លើ​ខ្លួន បណ្តាល​អោយរ​ងរ​បួស​យ៉ាងដំណំ​។ ជាមួយនឹង​រូបភាព​បង្ហាញ​ពី​ស្មា​មរ​បួស និង​ជាំ​ពេញ​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នោះ គូស្នេហ៍​របស់ អេ​ដ​វី​ន ក៏​បាន​រៀបរាប់​ថា ឈឺ? អត់​ទេ អត់​ឈឺ​ទេ ប៉ិន​នឹង តែ​អី​ដែរ​ឈឺ​បំផុត​គឺ​ឈឺចិត្ត ឈឺបេះដូង ឈឺចាប់​ស្ទើរ​ស្លា​.​ប់ មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​បំផុត​លើស​ជីវិត អ្វី​ក៏​ហ៊ាន​លះបង់​ដើម្បី​នៅ​ជិត​គ្នា បែរជា​ហ៊ាន​លើកដៃ​វាយ​ខ្ញុំ​ដូច​សត្វ​ធាតុ ! ។

នាង​បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃ​កើតហេតុ​ភ្លាម ញុំ​ពិតជា​មិន​ចង់​យក​រូប​បែប​នេះ យក​មក post ទេ ព្រោះ​ពេល​ចង់​សរសេរ​ហើយ ខ្ញុំ​សរសេរ​ទៅ​មុខ​អត់​រួច​ទេ ព្រោះ​បេះដូង​ខ្ញុំ​ឈឺ​ខ្លាំង ទឹកភ្នែក​ខ្ញុំ​ហូរ​ខ្លាំង​ទប់​មិន​ជាប់​ទេ ! ។ នាង​ថា សាក​ស្រ​ម៉ៃ​មើល ពេល​ដែល​គេ​បិទទ្វារ​ជិត មិន​អោយ​អ្នក​ណា​ចូល​មក​ជួយ ហើយ​ដក​ខ្សែ​ក្រ​វ៉ា​ត់ ទំហំ​ប៉ិន​៣​ម្រាមដៃ វាយ​ក្បាល​ញុំ ប្រហែល​១០​ដង វាយ​យក​វាយ​យក មិន​ដក​ដៃ ពេល​នោះ​ខ្ញុំ​ឈឺ​ពេក ក៏​យកដៃ​រង ហើយ​គេ​មិន​ឈប់​ទេ គេ​មក​វាយ​ខ្លួន​ខ្ញុំ​ថែម​គ្រប់កន្លែង រហូត​ខ្ញុំរ​ត់ទៅ​គ​ន្លា​ត​ពូក លើកដៃ​សំពះ​គេ «​បង​អើយ ឈប់​វាយ​អូន​ទៅ អូន​ឈឺ​ណាស់ អូន​អត់​ខុស​ជាមួយ​បង​ទេ មិច​បង​មិន​ជឿ​អូន​» ។

នាង​បញ្ជាក់​បន្ត​ថា តែ​គេ​មិន​ឈប់​ដដែល គេ​វាយ​យក​វាយ​យក​ទៀត រហូត​ខ្ញុំ​គាំង ខ្ញុំ​ស្ទះ គេ​ក៏​ឈប់​មួយ​ភ្លែត ហើយ​គេ​ឃើញ​ខ្ញុំ​ងើប​មក គេ​ក៏​បោច​សក់ ខ្ញុំ​អូស​ទំលាក់​ពីលើ​ជណ្តើរ ហើយ​ក្បាល​ខ្ញុំ​បោក​ទៅ​នឹង​ជញ្ជាំង​មួយ​ទំហឹង​ខាងក្រោយ ហើយ​គេ​ចាប់​បោក​ខ្ញុំ​ផ្ទប់​នឹង​ឥ​ដ្ធ ហើយ​ខ្ញុំ​នៅ​តែ​យំ​សំពះ​អង្វរ​គាត់ «​បង​អើយ​ឈប់​ទៅ អូន​ឈឺ​ណាស់​» តែ​គេ​មិន​ស្តាប់ នៅ​តែ​ដដែល វាយ​រហូត​ខ្ញុំ​ស្រងល់ គេ​ក៏​ចាប់​អូស​ខ្ញុំ​ឡើង​ម៉ូតូ​ទៅ​ផ្ទះ​ខ្ញុំ​មួយទៀត ដែល​កូន​ខ្ញុំ​នៅ​ទីនោះ​!!! សុំ​និយាយ​ប៉ិន​នឹង​… ចាំ​អារម្មណ៍​ស្ងប់​តិច ចាំ​ពន្យល់​សាច់​រឿង ហេតុ​អី​ទៅ​ជា​អ​ញ្ចឹ​ង​….​? ហើយ​ពេល​នេះ​ខ្ញុំ​គ្រាំ​ក្នុង​ក្បាល​ខ្ញុំ យប់​ឡើង​ឈឺ​រហូត​យំ គេង​មិន​លក់​២​ថ្ងៃ​ហើយ​។

ជា​ការ​កត់សម្គាល់ ក្រោយ​ពី​ការ​មាន​អំពើ​ហិ​.​ង្សា​នេះ​មក​នាង សុទ្ធ បញ្ច​កា បាន​បញ្ចេញ​រូបភាព​របួស​ស្នាម អម​ជាមួយ​សារ​រៀបរាប់​ពី​ការ​ឈឺចាប់​របស់​ខ្លួន​ជា​បន្តបន្ទាប់ ខណៈ​ពេល​តារា​សម្តែង​លោក អេ​ដ វី​ន នៅ​មិន​ទាន់​ឃើញ​មានការ​ឆ្លើយ​តប​ណាមួយ​ជុំវិញ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ខាងលើ​នេះ​នៅឡើយ​ទេ​។

គួរ​រំលឹក​ថា ៖ កាន់តែ​ធ្ងន់ធ្ងរ​! អេ​ដ​វី​ន និង​គូស្នេហ៍ ទាស់ទែង​គ្នា​រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិ​.​ង្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ