ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ធ្ងន់ធ្ងរ​! អេ​ដ​វី​ន និង​គូស្នេហ៍ ទាស់ទែង​គ្នា​រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិ​.​ង្សា

2 ឆ្នាំ មុន
  • ភ្នំពេញ

ជា​ថ្មី​ម្តងទៀត ចំណង​ស្នេហ៍​រវាង​តារា​សម្តែង​រូប​សង្ហា​លោក អេ​ដ​វី​ន និង​គូស្នេហ៍​មេម៉ាយ​រូប​ស្រស់ បាន​ឈាន​ដល់​ដំណាក់កាល​មួយ​កាន់តែ​ធ្ងន់ធ្ងរ រហូត​ឈាន​ដល់​ការ​ប្រើ​ហិ​.​ង្សា​វាយ​ដុំ​យ៉ាងធ្ងន់ធ្ងរ​

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត ចំណង​ស្នេហ៍​រវាង​តារា​សម្តែង​រូប​សង្ហា​លោក អេ​ដ​វី​ន និង​គូស្នេហ៍​មេម៉ាយ​រូប​ស្រស់ បាន​ឈាន​ដល់​ដំណាក់កាល​មួយ​កាន់តែ​ធ្ងន់ធ្ងរ រហូត​ឈាន​ដល់​ការ​ប្រើ​ហិ​.​ង្សា​វាយ​ដុំ​យ៉ាងធ្ងន់ធ្ងរ​។

គេ​នៅ​មិន​ទាន់​ដឹង​ថា បញ្ហា​ហិ​.​ង្សា​នេះ បាន​កើតឡើង​ដោយសារ​អ្វី​នោះ​ឡើយ ប៉ុន្តែ​គូស្នេហ៍​របស់​លោក អេ​ដ​វី​ន ដែល​មានឈ្មោះ​ថា ស​ទ្ធ បញ្ច​កា បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​បង្ហាញ​ស្នាក​ស្នាម​ដែល​ទទួល​ការ​វាយ​ដុំ​យ៉ាងធ្ងន់ធ្ងរ​។ ជាមួយនឹង​រូបភាព​ទាំង​អស់នោះ គូស្នេហ៍​របស់​តារា​សម្តែង​លោក អេ​ដ​វី​ន បាន​ភ្ជាប់​សារ​លើក​ឡើង​ថា ខ្ញុំ​មនុស្ស​មិនមែន​សត្វ​ទេ ហេតុ​អី​វាយ​ខ្ញុំ​ដល់​ថ្នាក់​នេះ ? អេ​ដ​វី​ន ចាំ​ទទួល​អី​ដែរ អ្នក​ធ្វើ​ដាក់​ខ្ញុំ​ថ្ងៃនេះ​ទៅ​! ទ្រាំ​យូរហើយ គួរ​ដល់​ពេល​ដែរ​ឈប់​លាក់​រឿង​ពិត​ហើយ ! ស្រលាញ់​ខ្ញុំ​ណាស់ តែ​ពេល​ខឹង ពេល​ឈ្លោះ មិន​ដែល​និយាយ​ហេតុផល ខឹង​វាយ ខឹង​វាយ …. ហេតុ​អី​ដំបូង​ល្អ​ម្ល៉េះ? តែ​ចុង​ក្រោយ ធាតុ​ពិត​ក៏​ចេញ​មក​! ចាំ ពេល​ផ្លូវចិត្ត​ខ្ញុំ​ល្អ​ជាង​នេះ ខ្ញុំ​អោយ​បង ស្គាល់ បញ្ច​កា​មួយ​នេះ ច្បាស់​។

នាង​ថា ខ្ញុំ​មាន​តំលៃ​ជា​មនុស្ស មិនមែន ខឹង​វាយ ខឹង​វាយ​ដូច​សត្វ​ធាតុ​ចឹ​ង​ទេ​! ពេល​ស្រលាញ់​ខ្ញុំ លះបង់​គ្រប់យ៉ាង តែ​លទ្ធផល​ទទួល​បាន គឺ​ភាព​មិន​ទុកចិត្ត ធ្វើបាប​ផ្លូវ​កាយ ផ្លូវចិត្ត​! អស់​ពេល អោយ​បក​ក្រោយ​ហើយ អេ​ដ​វី​ន ! U will see the real monster of me​។

នាង​បញ្ជាក់​ថា សើចយំ​ចុះ​អ្នក​អើយ​… ហើយ​ខ្ញុំ​ក៏​មិន​ចង់​ជួប​រឿង​បែប​នឹង​ដែរ​! អ្នក​ដែល fri fb ជាមួយ​ខ្ញុំ Acc ចាស់​ដឹង​ហើយ​ថា ពាក្យ​ដែល​អ្នក​ទាំងអស់​គ្នា​សរសើរ​ញុំ​ថា ខ្ញុំ​សំណាង តែ​ខ្ញុំ​ក៏​បាន​តប​វិញ​ថា « ជឿ​ខ្ញុំ​ទៅ លើ​លោក​នឹង​គ្មាន​អី​ជា​រៀង​រហូត​ទេ ហើយ​សំណាង​មិនមែន​នៅ​ខាងយើង​រហូត​ដែរ ជា​ពិសេស​មនុស្ស​ប្រុស គឺ​គ្មាន​ទេ​ពាក្យ​ថា​រៀង​រហូត​»​។ មនុស្ស​ប្រុស​ម្នាក់​នេះ​ពិតជា​ស្រលាញ់​ខ្ញុំ​ខ្លាំង​ពិតមែន ហើយ​រូបភាព​ដែល​ខ្ញុំ post មក គឺ​ក្តី​សុខ​ពិតប្រាកដ​ខ្ញុំ​ពិតមែន តែ​ធម្មជាតិ​របស់​មនុស្ស តើ​អាច​មាន​ទេ ជីវិត​រលូន​ដែល​មិន​ជួប​ទុក្ខ ជួប​តែ​សុខ​រហូត ? ខ្ញុំ​ធ្លាប់​សំណាង​ខ្លាំង​ពិតមែន តែ​វា​គ្មាន​សំណាង​ណា​មក​នៅ​ជាមួយ​យើង​រហូត​ទេ ! ខ្ញុំ​ធ្លាប់​ជា​ព្រះ​នាង ជា​ស្រី​ម្នាក់​ដែល​គេ​ស្រលាញ់​បំផុត​លះបង់​គ្រប់យ៉ាង​ដើម្បី​នៅ​ជិត​ខ្ញុំ នៅ​ក្បែរ​ខ្ញុំ ! តែ​មាន​ថ្ងៃមួយ ដែល​ការ​ស្រលាញ់​ជ្រុល​របស់​គេ មក​បំផ្លាញ​ទំនុកចិត្ត​របស់​គេ​មក​លើ​ខ្ញុំ ទាំង​គេ​ដឹង​ថា ខ្ញុំ​ស្រលាញ់​គេ​ខ្លាំង​ប៉ុណ្ណា ហើយ​ខ្ញុំ​ត្រូវការ​គេ​ប៉ុណ្ណា? ។

គេ​បាន​សំរេចចិត្ត​ថា បែក​ជាមួយ​ខ្ញុំ ដោយ​គេ​ត្រឹម​ឃើញ មនុស្ស​ប្រុស​ម្នាក់​នៅ​បន្ទប់​ជាមួយ​ខ្ញុំ តែ​គេ​នោះ​ជា​ពេទ្យ​ប្រចាំ​កាយ​ខ្ញុំ (គាត់​យក​ថ្នាំ​មក​អោយ ហើយ​ពេល​ពេទ្យ​មក​ដល់​មិន​ដល់​១​នាទី​ផង គេ​មក​ដល់​ដែរ ហើយ​សភាព​ដែល​គេ​ឃើញ គឺ​ខ្ញុំ និង កូនស្រី​ពៅ​ខ្ញុំ នៅ​ជាមួយ​ខ្ញុំ ហើយ​គាត់​ដែល​ជា​ពេទ្យ​នោះ ឈរ​ឆ្ងាយ​ជិត​២​ម៉ែត្រ និយាយ​ជាមួយ​ខ្ញុំ ខ្ញុំ​អង្គុយ​ចុង​គ្រែ សំខាន់​ពេល​នោះ ម៉ោង​១២​ថ្ងៃត្រង់ មនុស្ស​នៅ​ក្រោមផ្ទះ ( បងប្អូន​ដែល​មក​រៀន​ឆុង​កាហ្វេ និង បើក​សាខា​ជូន កាហ្វេ ប្រហែល​៥​នាក់ ) ហើយ​សំខាន់​កូន​ខ្ញុំ នៅ​ក្នុង​បន្ទប់​ជាមួយ​ដែរ ទោះ​ខ្ញុំ​អស់សាច់​បែប​ណា ក៏​ខ្ញុំ​មិន​ល្មោ​.​ភ​សា​.​ហាវ​ដល់​ថ្នាក់​ដេក​មុខ​កូន​ដែរ តែ​គេ​បែរជា​ចោទ​ថា ខ្ញុំ​ទើប​ផិត​គ្នា​ហើយ​! ។

នៅ​ជាមួយ​ខ្ញុំ​រាល់ថ្ងៃ ដឹង​ស្រាប់​ហើយ​ខ្ញុំ​ឈឺ​អី តែ​ហេតុ​អី​មិន​ខ្វល់ និង​ទ​ង្វើ​តែ​មក​ខ្វល់​ពី​រូបភាព​ដែល​អ្នក​មើលឃើញ មនុស្ស​៣​នាក់​ក្នុង​បន្ទប់​ជាមួយ​គ្នា អំបិល​នៅ​ច្រឡំ​ជាមួយ​ស្ករ ចុះ​ហេតុ​អី មិន​ស្តាប់​ហេតុផល បែរជា​ដើរ​ចេញ ហើយ post ដៀល​ខ្ញុំ ហែក​ខ្ញុំ​កប់​ៗ​មាត់ ចុះ​ពេល​ខ្ញុំ​ចាប់​បាន​អ្នក​ទៅ​សុំ​ស្រី​ដេក ដល់ condo គេ មិច​ខ្ញុំ​ខំ​លាក់បាំង មិន​អោយ​គេ​ដឹង ថែរក្សារ​កេរ្តិ៍ឈ្មោះ​អ្នក​រហូត ក្លាយជា​បុរស​ដែល​ស្រី​ៗ​ប្រាថ្នា​! ខ្ញុំ​ការពារ​កិត្តិយស​អ្នក​ណាស់ ថែ​ចិត្ត​អ្នក​ណាស់ ហើយ​អ្នក​ក៏​ផ្តល់​អោយ​ខ្ញុំ​នូវ​ក្តី​សុខ​មួយ​រយៈពេល តែ​ទោះជា​យ៉ាងណា ខ្ញុំ​មិន​ស្អប់​អ្នក​ទេ ព្រោះ​អ្នក​នៅ​តែ​ជា​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ធ្លាប់​ស្រលាញ់​ខ្លាំង ! តែ​គ្រាន់តែ​ពេល​នេះ ខ្ញុំ​មិន​អនុ​ញ្ញាត​អោយ​បង មក​វាយ​ខ្ញុំ​ទៀត​ទេ​! យើង​អស់​និ​ស្ស័​យ័​កម្ម​នឹង​គ្នា​ហើយ Bye… ជួប​គ្នា​តាម​ផ្លូវច្បាប់ ! ។ ផ្ញើ​ជូន​សត្រូវ​ខ្ញុំ និង​អ្នក​សប្បាយ​ចិត្តនឹង​ឃើញ​ខ្ញុំ​បែប​នេះ​…. តែ​កុំ​អរ កុំ​ត្រាវ​ណា ព្រោះ​ពេល​នេះ​មាន​អ្នក​ស្ម័គ្រ មក​មើលថែ​ញុំ ត​.​ហើយ​ណា​… ហើយ​គេ​អាច​ល្អ​ជាង​មុន​ឆ្ងាយ​ណាស់​។

ជា​ការ​កត់សម្គាល់​ទំនាស់​ហិ​.​ង្សា​រវាង​តារា​សម្តែង​លោក អេ​ដ​វី​ន និង​គូស្នេហ៍​មិនមែន​កើតឡើង​នា​ពេល​នេះ​ឡើយ ពោល​គឺ​បាន​កើត​មាន​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ប៉ុន្តែ​កន្លង​មក ពួក​គេ​នៅ​តែ​ព្យាយាម​ផ្សះផ្សារ​គ្នា​ឡើង​វិញ​។ ហើយ​ទំនាស់​រវាង​គូស្នេហ៍​មួយគូ​នេះ ស្ទើរតែ​ក្លាយជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​មហាជន ប៉ុន្តែ​លើក​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ថា រឿងរ៉ាវ​នឹង​ឈាន​ដល់​ដំណាក់កាល​បែប​ណា​នោះ​ឡើយ ក្រោយ​ពេល​គូស្នេហ៍​របស់ អេ​ដ​វី​ន ប្រកាស​ប្រើប្រាស់​វិធានការ​ច្បាប់ ក្រោយ​រង​អំពើ​ហិ​.​ង្សា​យ៉ាងធ្ងន់ធ្ងរ​ពី​តារា​សម្តែង​រូប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ