ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​មួយ​នៅ​មី​យ៉ា​ន់​ម៉ា​ឆេះ​ស្ទើរ​ទាំងស្រុង ក្រោយ​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​កម្លាំងយោធា

2 ឆ្នាំ មុន

មី​យ៉ា​ន់​ម៉ា ៖ កម្លាំង​សន្តិសុខ​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​បាន​ដុត​បំផ្លាញ​ភូមិ​មួយ បន្ទាប់​ពី​មានការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង ជាមួយ​ក្រុម​

មី​យ៉ា​ន់​ម៉ា ៖ កម្លាំង​សន្តិសុខ​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​បាន​ដុត​បំផ្លាញ​ភូមិ​មួយ បន្ទាប់​ពី​មានការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង ជាមួយ​ក្រុម​អ្នកប្រឆាំង​ក្នុង​តំបន់​។ ដែល​នៅ​ក្នុង​អំពើ​ហិ.ង្សា​នេះ បណ្តាល​ឱ្យ​មាន​មនុស្ស​ចាស់​២​នាក់ ត្រូវ​ភ្លើង​ឆេះ​រហូត​ដល់​ស្លា​.​ប់​។

ទោះ​យ៉ាងណា បើ​តាម​ការ​ផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ MRTV បានឱ្យ​ដឹង​ថា អគ្គិភ័យ​ដែល​ឆាបឆេះ​កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា នៅ​ក្នុងភូមិ​មានឈ្មោះ​ថា គី​ន​ម៉ា ដែល​មាន​ប្រជាជន​រស់នៅ​ប្រហែល​៨០០​នាក់​។ ស្ថិត​ក្នុង​តំបន់ មេន​វ៉េ ត្រូវ​បាន​បង្ក​ឡើង​ដោយ​ក្រុម​ភេរវ​ករ​ទៅ​វិញ​។ ហើយ​ព្រមទាំង​ចោទប្រកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែល​បាន​រាយការណ៍​អំពី​ឧប្បត្តិ​ហេតុនេះ​ថា កំពុង​មាន​ចេតនា​ទម្លាក់​កំហុស​មក​លើ​យោធា​។

បើ​តាម​អ្នកស្រុក​ក្នុងភូមិ​គី​ន​ម៉ា​បាន​ប្រាប់ BBC ឱ្យ​ដឹង​ថា ឧប្បត្តិ​ហេតុនេះ បាន​កើតឡើង បន្ទាប់​ពី​កងកម្លាំង​សន្តិសុខ​រដ្ឋាភិ​បាល បាន​ប៉ះទង្គិច​ជាមួយ​កងជីវពល​ក្នុង​តំបន់ ដែល​ប្រឆាំង​នឹង​របប​គ្រប់គ្រង​បច្ចុប្បន្ន​។ ដោយ​ក្នុង​នោះ ផ្ទះ​ប្រមាណ​២០០​ខ្នង ក្នុង​ចំណោម​ផ្ទះ​២៤០​ខ្នង ត្រូវ​បាន​យោធា​វាយ​កម្ទេច និង​ដុត​បំផ្លាញ​គ្មាន​សល់​។ ហើយ​ថែម​ទាំង​បាន​បណ្តាល​ឱ្យ​មនុស្ស​ចាស់​២​នាក់ ស្លា​.​ប់​បាត់បង់​ជីវិត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ