ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រះសង្ឃ តាជី យាយជី សិស្ស-និស្សិត ​និងពលរដ្ឋ ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ បាន​ទទួល​អំណោយរដ្ឋ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​កាលពី​​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២១​នេះ លោក នួន ផា​រ័​ត្ន អភិបាលរង…

រាជធានី​ភ្នំពេញ ៖ ​កាលពី​​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២១​នេះ លោក នួន ផា​រ័​ត្ន អភិបាលរង រាជធានី​ភ្នំពេញ អមដំណើរ​ដោយ​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំ​យក​ទេយ្យទាន មក​ប្រគេន​ព្រះសង្ឃ និង​ចែក​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន៣៣៤​អង្គ​/​នាក់ ដែល​ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រគេន​ជូន​ព្រះសង្ឃ និង​ចែក​ជូន​តាជី យាយជី សិស្ស និស្សិត និង​ប្រជាពលរដ្ឋ ដែល​​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វត្ត​ចង្ក្រាន​តា​ព្រ​តា​ព្រហ្ម (ហៅវត្ត​ស្ទឹង​មាន​ជ័យ) ស្ថិត​ក្នុង​ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អំណោយ​ជា​ទេយ្យទាន​ដែល​ប្រគេន​ព្រះសង្ឃ និង​ចែក​ជូន​តាជី យាយជី សិស្ស និស្សិត ស្នាក់​នៅ​ក្នុង​វត្ត និង​ប្រជាពលរដ្ឋ រួម​មាន ៖ អង្ករ២​តោន មី៣០​កេស​តូច ទឹកត្រី ១០​យួរ ទឹកស៊ី​អ៊ី​​វ ១០​យួរ ទឹក​សុទ្ធ ៣០​កេស ត្រីខ ៥​កេស ដើម្បី​សម្រួល​ដល់​ចង្ហាន់ និង​ជីវភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ ។​

ក្នុង​ឱកាស​នេះ​ដែរ លោក​​អភិបាលរងរាជធានី បាន​ពាំ​នាំ​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំ​ណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​ជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ តែងតែ​យកចិត្តទុកដាក់ គិតគូ​ពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ តាជី យាយជី សិស្ស និស្សិត ក៏​ដូច​ជា​ព្រះសង្ឃ​តាម​ទី​វត្ត​អារាម​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​ សម្ដេច​ទាំង​ទ្វេ បាន​យកចិត្តទុកដាក់​ណាស់ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល ជា​ពិសេស​តាជី យាយជី ​សិស្ស និស្សិត និង​ព្រះសង្ឃ ដែល​​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័កនាពេលនេះ​ ។

លោកអភិបាលរង រាជធានី​ភ្នំពេញ បាន​ជូនពរ​ចំពោះ​ព្រះសង្ឃ ​សិស្ស-និស្សិត​ ​តាជី យាយជី ប្រជាពលរដ្ឋ ដែល​ធ្វើតេស្ត​កាលពី​ម្សិល​ម៉ិ​ញ ​ជា​លទ្ធផលរកឃើញ​​វិជ្ជមាន​មេរោគ កូ​វី​ដ​-១៩ អោយ​បាន​ឆាប់​ជា​សះស្បើយ ។

​សូម​រំលឹក​ថា ​កាលពី​​ថ្ងៃទី​​​១៧ មិថុនា ​ក្រុមគ្រូពេទ្យបាន​ចុះ​មកធ្វើ​តេស្ត​នៅ​វត្ត​ចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ទៅលើព្រះសង្ឃ តាជី យាយជី សិស្ស និស្សិត និង​ប្រជា​ពលរដ្ឋ​សរុប​ចំនួ ៣៧៣​អង្គ​/​នាក់ បានរកឃើញ​ករណី​វិជ្ជមាន​សរុប​៣៩អង្គ​/​នាក់ ។

លោក​អភិបាលរង បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ តាជី យាយជី ​សិស្ស និស្សិត​ និង​ព្រះសង្ឃ ដែល​​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័កនាពេលនេះ សូម​បន្ត​អនុវត្ត​តាម​​វិធានការ​ក្រសួងសុខាភិបាល និង​អនុវត្ត​នូវ​វិធា​ការ ៣​កុំ ៣​ការពារ របស់​រាជរដ្ឋាភិបាល អោយ​បាន​ខ្ជាប់ខ្ជួន ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ