ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី ចំនួន​២៦​នាក់​ទៀត ខណៈ​ជា​សះស្បើយ​១៨​នាក់​នៅ​សៀមរាប

2 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​យប់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តសៀមរាប បាន​ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​២៦​នាក់ សម្រាប់​ថ្ងៃ​ទី​១៧ ខែមិថុនា​នេះ ក្នុង​នោះ​អ្នក​មក​ពី​

ខេត្តសៀមរាប ៖ នៅ​យប់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តសៀមរាប បាន​ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​២៦​នាក់ សម្រាប់​ថ្ងៃ​ទី​១៧ ខែមិថុនា​នេះ ក្នុង​នោះ​អ្នក​មក​ពី​ប្រទេស​ថៃ​ចំនួន​៤​នាក់ និង​មក​ពី​ខេត្ត​ផ្សេង​ចំនួន​០១​នាក់ រួម​មាន ៖ ១- ស្រុក​សូទ្រនិគម ចំនួន​០៨​នាក់ , ស្រុក​ជីក្រែង ចំនួន​០៦​នាក់​, ក្រុង​សៀមរាប ចំនួន​០៦​នាក់ , ស្រុក​អង្គរជុំ ចំនួន​០២​នាក់ , ស្រុក​ក្រឡាញ់ ចំនួន​០២​នាក់ , ស្រុក​ប្រាសាទបាគង ចំនួន​០១​នាក់ និង ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ចំនួន​០១​នាក់ ។

សូម​បញ្ជាក់​ថា អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ពី​លេខ​រៀង​ទី​០១ ដល់​លេខ​រៀង​ទី​១៥ ជា​ករណី​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ ដែល​មាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល នឹង​ប្រភព​មក​ដើម​ពី​ស្រុក​ជីក្រែង​។ ចំណែក​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ពី​លេខ​រៀង​ទី​១៦ ដល់​លេខ​រៀង​ទី​២១ គឺជា​ករណី​ពុំ​ទាន់​អាច​សន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ​។ រីឯ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ លេខ​រៀង​ទី​២២ ជា​ករណី​មក​រក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដោយ​មាន​អាកា​រៈ​សង្ស័យ ក្រុម​គ្រូពេទ្យ​ក៏​បាន​យក​សំណាក​ស្រាវជ្រាវ​រក​មេរោគ​កូ​វី​ដ​-១៩ ទទួល​បាន​លទ្ធផល​វិជ្ជមាន និង​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ពី​លេខ​រៀង​ទី​២៣ ដល់​ករណី​ទី​២៦ គឺជា​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ លុះ​មក​ដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​សម្ដេចឪ និង វិទ្យាល័យ​វត្ត​ស្វាយ ។

នៅ​ក្នុង​ថ្ងៃ​ទី​១៧ ខែមិថុនា​នេះ​ដែរ ក៏​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​១៨​នាក់​ផង​ដែរ ហើយ​ត្រូវ​ក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​សូទ្រនិគម រួច​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ដោយ​ត្រូវ​បន្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ។

ក្នុង​ឱកាស​នេះ​ដែរ រដ្ឋបាល​ខេត្តសៀមរាប បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន​ឱ្យ​បាន​គ្រប់​១៤​ថ្ងៃ ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត ក្នុង​ករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​លើ្ម​សនឹង​វិធាន​សុខាភិបាល​នេះ ហើយ​បើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់​ព័ត៌មាន​មក​កាន់​លេខ​ទូរស័ព្ទ​០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុម ការងារ​ចាត់វិធានការ​ក្នុង​ការ​យក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ ។

គួរ​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ គិត​ត្រឹម​យប់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១​នេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន​៥៣៤​នាក់ ក្នុង​នោះ​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​១៣៦​នាក់​, កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត និង​វិទ្យាល័យ​ដំ​ដែក ចំនួន​៣៩៤​នាក់ និង​ស្លា​.​ប់​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​០៤​នាក់​ហើយ ក្នុង​នោះ​អ្នក​ស្លា​.​ប់​ចំនួន​០២​នាក់ គឺជា​អ្នកជំងឺ​ខូច​តម្រងនោម​ធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ មុន​នឹង​គាត់​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំណែក​អ្នក​ស្លាប់​ចំនួន​០១​នាក់​ទៀត​ដោយសារ​ជំងឺ​រលាក​សួត​បង្ក​ដោយ​មេរោគ​កូ​វី​ដ​-១៩ គួប​ផ្សំ​នឹង​បញ្ហា​បេះដូង និង​អ្នក​ស្លាប់​ចំនួន​០១​នាក់​ផ្សេង​មួយទៀត ជា​ករណី​សាកស​.​ព ដែល​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ