ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ថ្ងៃ​ទី​១៧ ​មិថុនា​ អ្នកបាន​ចាក់​​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​បាន​ជាង​៣​លាន​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២១​ថា ក្រុម​គ្រូពេទ្យ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ បាន​ជាង​៣​លាន​ហើយ​នៅ​ទូ​ទាំង​ប្រទេស ។ ក្រសួង​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២១​ថា ក្រុម​គ្រូពេទ្យ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ បាន​ជាង​៣​លាន​ហើយ​នៅ​ទូ​ទាំង​ប្រទេស ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា ចាប់​ទាំង​ពី​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ មក​ដល់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២១​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​នៅ​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​លើក​ទី​១​មាន​ចំនួន​៣.១៩៩.៦៤២​នាក់ និង​លើក​ទី​២ មាន​ចំនួន​២.៦៣៩.៦០៨​នាក់ ។

ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ថា ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​លើក​ទី​១ បាន​១.០១៩.១៤៧​នាក់ និង​លើក​ទី​២​បាន​៩២៦.០៩៨​នាក់ ។

តាម​ផែន​របស់​រាជរដ្ឋាភិបាល​គ្រោង​នឹង​ចាក់​វ៉ាក់សាំង​ការពារ​ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ពី​១០​លាន​នាក់ ទៅ​១៣​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ