ខេត្តព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤១នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៨ ដូចខាងក្រោម ៖
១- ក្រុងព្រៃវែង ចំនួន ២នាក់
២- ស្រុកព្រះសេ្តច ចំនួន ១២នាក់
៣-ស្រុកពាមជរ ចំនួន ១១នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន ៤នាក់
៥- ស្រុកបាភ្នំ ចំនួន ៤នាក់
៦- ស្រុកពាមរក៍ ចំនួន ៣នាក់
៧- ស្រុកមេសាង ចំនួន ៣នាក់
និង៨- ស្រុកពារាំង ចំនួន ២នាក់ ។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤១នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ ។
ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
រដ្ឋបាលខេត្តព្រៃវែង ក៏បានចូលរួមរំលែកមរណទុក្ខ ជូនចំពោះគ្រួសារសពលោក ហ៊ុន សារ៉េត ប្រជាពលរដ្ឋរស់នៅភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ។
ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
៣ការពារ
- ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
- លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
- រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ - កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
- កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
-កុំប៉ះពាល់គ្នា ៕




ចែករំលែកព័តមាននេះ