ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង បញ្ឈប់​ការចេញ​អាជ្ញា​បណ្ណ​ទេសចរណ៍ ដល់​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍ តាមផ្លូវ​គោក និង​ផ្លូវទឹក​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ សេចក្តីជូនដំណឹង​រប​ស់រាជ​រដ្ឋាភិបាល​លេខ ៣៦ សជណ​.​ហ​ធ ចុះ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ ក្រសួងទេសចរណ៍​មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​សមាគម​ដឹកជញ្ជូន​ទេសចរណ៍ និង​លោក​-​លោកស្រី​ជា​ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​គោក និង​ផ្លូវទឹក​ទាំងអស់…

​រាជធានី​ភ្នំពេញ​៖ សេចក្តីជូនដំណឹង​រប​ស់រាជ​រដ្ឋាភិបាល​លេខ ៣៦ សជណ​.​ហ​ធ ចុះ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ ក្រសួងទេសចរណ៍​មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​សមាគម​ដឹកជញ្ជូន​ទេសចរណ៍ និង​លោក​-​លោកស្រី​ជា​ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​គោក និង​ផ្លូវទឹក​ទាំងអស់ មេត្តា​ជ្រាប ដូចខាងក្រោម​៖

១. ក្រសួងទេសចរណ៍ នឹង​បញ្ឈប់​ការចេញ​អាជ្ញា​បណ្ណ​ទេសចរណ៍ ដល់​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍ តាមផ្លូវ​គោក និង​ផ្លូវទឹក​ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១ តទៅ​
២. អាជ្ញា​បណ្ណ​ទេសចរណ៍​សម្រាប់​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍ តាមផ្លូវ​គោក និង​ផ្លូវទឹក​ចេញ ដោយ​ក្រសួងទេសចរណ៍​កន្លងមក​ដែល​នៅមាន​សុពលភាព អាច​បន្ត​អនុវត្ត​រហូតដល់​អស់​សុពលភាព​
៣. លោក​-​លោកស្រី ជា​ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​គោក និង​ផ្លូវទឹក​ដែលមាន​លិខិតអនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ​ផ្តល់​ដោយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គឺមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍ ដោយ​ពុំ​បាច់​តម្រូវឱ្យ​ស្នើសុំ​អាជ្ញា​បណ្ណ​ទេសចរណ៍​ពី​ក្រសួងទេសចរណ៍​ថែមទៀត​ទេ​
៤. ដោយឡែក ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​គោក និង​ផ្លូវទឹក​នៅតែ​អាច​ស្នើសុំ​ចូលរួម វគ្គ​បណ្តុះបណ្តាល​ពង្រឹង​គុណភាព​សេវាកម្ម ឬ​ដាក់ពាក្យ​ចូលរួម​ការប្រឡងប្រណាំង​ផ្សេងៗ កម្រិត​ថ្នាក់ជាតិ ឬ​ថ្នាក់​តំបន់​តាមរយៈ​ក្រសួងទេសចរណ៍​បាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ