ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនជាតិ​ឡាវ ២​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​គ្រឿងញៀ.ន​ជិត ៥​គីឡូក្រាម​

2 ឆ្នាំ មុន
  • ព្រះវិហារ

​ខេត្តព្រះវិហារ​៖ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បាន​បញ្ជូន​ជនសង្ស័យ ជា​ជនជាតិ​ឡាវ ២​នាក់ ទៅ​សាលាដំបូង​ខេត្តព្រះវិហារ ពាក់ព័ន្ធ​នឹង​ការនាំ​គ្រឿងញៀន…

​ខេត្តព្រះវិហារ​៖ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បាន​បញ្ជូន​ជនសង្ស័យ ជា​ជនជាតិ​ឡាវ ២​នាក់ ទៅ​សាលាដំបូង​ខេត្តព្រះវិហារ ពាក់ព័ន្ធ​នឹង​ការនាំ​គ្រឿងញៀន ជិត ៥​គីឡូក្រាម ចូលមក​ទឹកដី​កម្ពុជា តាម​ចំណុច​ភូមិសាស្ត្រ ឃុំ​កំពង់​ស្រឡៅ​១ ស្រុក​ឆែប ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២១ កន្លងទៅ​។

​ផេ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល ខេត្តព្រះវិហារ បានអោយដឹងថា លោក​ឧត្ដមសេនីយ៍ទោ សួស សុខ​ដា​រ៉ា ស្នងការ​នគរបាល ខេត្ត បាន​បញ្ជា​កម្លាំង​ជំនាញ ចូលរួម​សហការ​ចុះបង្ក្រាប​ជាបន្ទាន់ នៅ​ថ្ងៃ ទី​១៦ មិថុនា ២០២១ វេលា​ម៉ោង ១០ និង ៣២ នាទី កម្លាំង ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ( ក ១) ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ិន សុង នាយករង​មន្ទីរ ដោយមាន​ការសម្របសម្រួល​ពី​ឯកឧត្ដម ទី សុវិនថាល់ ព្រះរាជអាជ្ញា​អយ្យការ អម​សាលាដំបូង ខេត្តព្រះវិហារ បាន​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ឆ្លងដែន ចូល​ពី ឡាវ មក​កម្ពុជា តាមផ្លូវ​ទឹក នៅ​ចំណុច ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ស្រឡៅ ១ ស្រុក​ឆែប ខេត្តព្រះវិហារ​។

ករណី ខាងលើនេះ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់​៖ ១- ឈ្មោះ MOUAN VORLABOUD ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ​ឡាវ និង​២-​ឈ្មោះ កែវ ថា ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ​ឡាវ​។

នៅក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ប្រមូលបាន​វត្ថុតាង រួមមាន​៖ – សារធាតុ​ញៀន ប្រភេទ មេ​តំ​ហ្វេ តា​មីន (ICE) ៥ កញ្ចប់​ធំ ទម្ងន់ ៤៩៨៨,៨៤ ក្រាម និង​មធ្យោបាយ​ដឹក​ជ​ញ្ជួ​ន ទូក​យន្ត ១ គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ត្រូវ​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បាន កសាង​សំណុំរឿង បញ្ជូន​បន្តទៅ​សាលាដំបូង ខេត្តព្រះវិហារ តាម​នីតិវិធី នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១​នេះ ៕ ទ្រី វិច្ឆិកា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ