ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ឥណ្ឌូ​ណេ​ស៊ី​ជាង​៣០០​នាក់​ឆ្លង​កូ​វី​ដ ទោះ​បាន​ចាក់​វ៉ាក់សាំង​ការពារ​មួយ​ប្រភេទនេះ​​​រួច​ហើយ

2 ឆ្នាំ មុន

ឥណ្ឌូ​ណេ​ស៊ី ៖ គ្រូពេទ្យ​ឥណ្ឌូ​ណេ​ស៊ី​ជាង​៣៥០​នាក់ បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩​។ បើ​ទោះបីជា​ពួក​គេ​បាន​ចាក់​វ៉ាក់សាំង​បង្ការ ហើយ​យ៉ាងណា​

ឥណ្ឌូ​ណេ​ស៊ី ៖ គ្រូពេទ្យ​ឥណ្ឌូ​ណេ​ស៊ី​ជាង​៣៥០​នាក់ បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩​។ បើ​ទោះបីជា​ពួក​គេ​បាន​ចាក់​វ៉ាក់សាំង​បង្ការ ហើយ​យ៉ាងណា​ក៏​ដោយ​។ ខណៈ​មួយ​ចំនួន​ក្នុង​ចំណោម​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន​រ៉​យ​ទ័​រ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

ប្រធាន​ការិយាល័យ​សុខភាព​ស្រុក Kudus នៅ​លើ​កោះ​ជ្វា​បាន​និយាយ​ថា គ្រូពេទ្យ​ភាគច្រើន​មាន​អាកា​រៈ​មិន​ស្រួលខ្លួន និង​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​។ ប៉ុន្តែ​មួយ​ចំនួន​ផ្សេង​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដោយសារ​មាន​អាកា​រៈ​គ្រុនក្តៅ​ខ្លាំង និង​ថយ​ចុះ​អុក​ស៊ី​សែន​។

ស្រុក Kudus កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​១៩ បំប្លែង​ខ្លួន​ថ្មី​វ៉ា​រ្យ៉​ង់​ឥណ្ឌា ដែល​មានឈ្មោះ​ផ្លូវការ​ថា «Delta Variant» បាន​ជំរុញ​អត្រា​អ្នក​សម្រាក​ក្នុង​មន្ទីរពេទ្យ​មាន​លើស​៩០​ភាគរយ នៅ​ក្នុងស្រុក​។

ក្រសួងសុខាភិបាល​ឥណ្ឌូ​ណេ​ស៊ី បាន​រៀបចំ​ចាត់តាំង​ជា​ក្រុម​អាទិភាព​សម្រាប់ គ្រូពេទ្យ និង​បុគ្គលិក​ថែទាំ​សុខភាព​ជាតិ​ឥណ្ឌូ​នេ​ស៊ី ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដំបូង​គេ ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ដោយ​បាន​ចាប់ផ្តើម​កាលពី​ខែមករា​កន្លង​ទៅ​។

ហើយ​បើ​តាម​របាយការណ៍​ពី​សមាគម​វេជ្ជសាស្ត្រ​ឥណ្ឌូ​ណេ​ស៊ី​បានឱ្យ​ដឹង​ថា ស្ទើរតែ​ទាំងអស់​នៃ​ពួក​គេ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន Sinovac​។

រហូត​មក​ដល់​ពេល​នេះ អ្នកនាំពាក្យ​មក​ពី​ក្រុមហ៊ុន Sinovac និង​ក្រសួងសុខាភិបាល​ឥណ្ឌូ​នេ​ស៊ី មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​នៅឡើយ​ទេ អំពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង CoronaVac របស់​ក្រុមហ៊ុន​ចិន Sinovac ប្រឆាំង​នឹង​វីរុស​បំប្លែង​ថ្មី «Delta Variant» នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ