ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសមួយ​​អះអាង​ពី​ការ​រក​ឃើញ​ពេជ្រ​មួយ​គ្រាប់​​ដ៏​ធំ​បំផុត

2 ឆ្នាំ មុន

សហគ្រាសDEBSWANA ជា​អ្នក​ធ្វើ​អាជីវកម្ម​ពេជ្រ​នៅ​ប្រទេស​បុត​ស្វា​ណា ប្រកាស​កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ពី​ការ​រក​ឃើញ​ក្នុង​ប្រទេស​អាហ្វ្រិក​នោះនូវ​ពេជ្រ​មួយ​គ្រាប់​

ប្រទេស​បុត​ស្វា​ណា ៖ សហគ្រាសDEBSWANA ជា​អ្នក​ធ្វើ​អាជីវកម្ម​ពេជ្រ​នៅ​ប្រទេស​បុត​ស្វា​ណា ប្រកាស​កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ពី​ការ​រក​ឃើញ​ក្នុង​ប្រទេស​អាហ្វ្រិក​នោះនូវ​ពេជ្រ​មួយ​គ្រាប់​ដែល​ធំ​បំផុត​ដល់​ទំហំ​១.០៩៨កា​រ៉ាត់ ពោលគឺ​​ជា​ពេជ្រ​ធំ​ជាងគេ​ទី​៣​ ដែល​រក​ឃើញ​លើ​ពិភពលោក ។

លោកស្រី LYNETTE ARMASTRONG នាយិការ​របស់​ក្រុមហ៊ុន DEBSWANA​គូសបញ្ជាក់​ថា ពេជ្រ​នោះ​ត្រូវ​បាន​រក​ឃើញ​តាំងពី​ថ្ងៃ​ទី​១ មិថុនា ហើយ​យក​ទៅ​បង្ហាញ​ដល់​ប្រធានាធិបតីបុត​ស្វា​ណា​លោក MOKGWEETSI MASISI នៅ​រដ្ឋធានី​ហ្គា​បូ​រ៉ុ​ន​។​លោកស្រី​ចាត់​ទុក​ថា​នោះ​ជា​ពេជ្រ​ធំ​ជាងគេ​បំផុត​ទី​៣ ដែល​រក​ឃើញ​លើ​ភព​ផែនដី ។ សហគ្រាស DEBSWANA ជា​ក្រុមហ៊ុន​ដែលរ​កសី​ុ​រួម​គ្នា ជាមួយ​រដ្ឋាភិបាល​និង​ក្រុម​ហ៊ុន​ពេជ្រ​អាហ្វ្រិក​ខាងត្បូង DE BEERS ។

លោកស្រី​បន្ត​ថា ការ​រក​ឃើញ​ដុំ​ពេជ្រ​ដ៏​ធំ​នោះ​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ប្រទេស​មួយ​ដែល​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ដូច​ប្រទេស​លោកស្រី ។ ដុំ​ពេជ្រ​ធំ​ជាង​គេ​បំផុត​ដែល​គេ​ដឹង​គឺ ដុំ​ពេជ្រ​ដាក់​ឈ្មោះ​ថា CULLINAN មាន​ទំហំ​ដល់​៣.១០០​កា​រ៉ាត់ ដែល​រក​ឃើញ​នៅ​អា​ហ្រិ្វ​ក​ខាងត្បូង​កាលពី​ឆ្នាំ​១៩០៥ ។ ដុំ​ពេជ្រ​ធំ​ទី​២​លើ​លោក​ទំហំ​១.១០៩​កា​រ៉ាត់ រក​ឃើញ​កាលពី​ឆ្នាំ​២០១៥​ក្នុង​អណ្ដូងរ៉ែ​ពេជ្រ KAROWE ភាគ​ឦសាន​​​ប្រទេស​បុត​ស្វា​ណា ។ បុត​ស្វា​ណា​ជា​ប្រទេស​ផលិត​ពេជ្រ​ធំ​ជាង​គេ​ទី​១​នៅ​អាហ្វ្រិក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ