ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការវះ​កាត់​ខ្នែងពោះវៀន​​លើ​អ្នកជំងឺ​កូ​វី​ដ​-១៩គឺទទួល​បាន​ជោគ​ជ័យ​បំផុត​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​អ្នក​កើត​ជំងឺ​កូ​វី​ដ-១៩​ម្នាក់ ត្រូវ​បាន​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែកខេត្ត វះកាត់​ខ្នែងពោះវៀន​ប្រកបដោយ​ជោគជ័យ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​គ្រូពេទ្យ ដែល​ទទួល​ការងារ​វះកាត់​ជួយ​សង្គ្រោះ​បុរស​ខាងលើ​នេះ ។ ប្រភព​ពី​ក្រុម​គ្រូពេទ្យ​ដែល​បាន​ធ្វើការ​វះកាត់​អ្នក​ជំងឺ​កូ​វី​ដ​-១៩​នេះ​បញ្ជាក់​ថា…

ខេត្តកំពង់ឆ្នាំង ៖ បុរស​អ្នក​កើត​ជំងឺ​កូ​វី​ដ-១៩​ម្នាក់ ត្រូវ​បាន​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែកខេត្ត វះកាត់​ខ្នែងពោះវៀន​ប្រកបដោយ​ជោគជ័យ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​គ្រូពេទ្យ ដែល​ទទួល​ការងារ​វះកាត់​ជួយ​សង្គ្រោះ​បុរស​ខាងលើ​នេះ ។

ប្រភព​ពី​ក្រុម​គ្រូពេទ្យ​ដែល​បាន​ធ្វើការ​វះកាត់​អ្នក​ជំងឺ​កូ​វី​ដ​-១៩​នេះ​បញ្ជាក់​ថា អ្នក​កើត​ជំងឺ​កូ​វី​ដ​-១៩ ឈ្មោះ ទូច សុ​ផាត អាយុ​៣៧​ឆ្នាំ ជា​អ្នក​បើកបរ​រថយន្ត​ដឹក​ដី មាន​ទីលំនៅ​ក្នុងភូមិ​ថ្មកែវ ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ ។ បុរស​រូបនេះ បាន​ចូល​មក​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩នៅ​​មន្ទីរពេទ្យ​បង្អែក​ខេត្ត ប៉ុន្តែ​ពេល​កំពុង​សម្រាកព្យាបាល​ជំងឺ​កូ​វី​ដ គាត់​ក៏​មាន​ជំងឺ​រលាក​ខ្នែង​ពោះវៀន​ធ្ងន់ ទើប​ក្រុម​គ្រូពេទ្យ​សម្រេច​យក​បុរស
រូប​នេះ​ទៅ​ធ្វើការ​វះកាត់​ខ្នែងពោះវៀន​ចេញ ហើយ​ទទួល​បាន​ជោគជ័យ ។

ប្រភព​ដដែល​បន្ត​ថា ប្រពន្ធ​របស់​អ្នកជំងឺ ទូច សុ​ផាត ឈ្មោះ កាន់ គឹ​ម​ស្រ៊ុ​ន អាយុ​៤២​ឆ្នាំ ក៏​មាន​ជំងឺ​កូ​វី​ដ​-១៩​ដែរ ហើយ​ពួក​គាត់​ទាំង​២​នាក់​បាន​ចូល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ កាលពី​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២១ ។ ក្រោយ​ពេល​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩​ទាំង​២​នាក់​ប្ដី​ប្រពន្ធ ក្រុម​គ្រូពេទ្យ​ក៏​បាន​ទៅ​យក​សំណាក​កូនស្រី​គាត់​២​នាក់​ទៀត ម្នាក់​អាយុ​៧​ឆ្នាំ និង​ម្នាក់អាយុ​២​ឆ្នាំ ក៏​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​-១៩​ដែរ ហើយបាន​យក​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាំងអស់​គ្នា ។

គួរ​រំឭក​ថា ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែកខេត្ត បាន​ធ្វើការ​វះកាត់​អ្នកជំងឺ​កូ​វី​ដ​-១៩​ចំនួន​២​នាក់​រួច​មក​ហើយ និង​ទទួល​បាន​ជោគជ័យ​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ