ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​២​ភូមិ​កាក់កបនឹងរបរលក់ដៃ​​ដំឡូងជ្វា ខណៈខ្លះ​លក់បាន​ជាង១០ម៉ឺន​រៀល​ក្នុង​១ថ្ងៃ​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​អ្នក​ធ្វើ​ចំការ​នៅ​ភូមិ​កំពង់​រាំង ឃុំ​ស្វាយ​ជ្រុំ និង​ភូមិ​ស្ទឹង​ជ្រៅ ឃុំ​កំពង់ព្រះ​គគីរ (​ព្រំប្រទល់​ជាប់​គ្នា​

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​អ្នក​ធ្វើ​ចំការ​នៅ​ភូមិ​កំពង់​រាំង ឃុំ​ស្វាយ​ជ្រុំ និង​ភូមិ​ស្ទឹង​ជ្រៅ ឃុំ​កំពង់ព្រះ​គគីរ (​ព្រំប្រទល់​ជាប់​គ្នា​) មាន​ក្តី​សប្បាយ​រីករាយ ព្រោះ​ដៃ​ដំឡូងជ្វា​របស់​ពួក​គាត់​មាន​ហាងឆេង ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈកំពុងផ្ទុះ​កូ​វីដ​យ៉ាងណា​ក្តី​។ បច្ចុប្បន្ន​ពួក​គាត់​កំពុង​តែ​មមាញឹក​កាត់​ដៃ​ដំឡូង​លក់​ឲ្យ​អតិថិជន​របស់​ពួក​គាត់​មក​ពី​ទី​ជិត ទី​ឆ្ងាយ​ គ្រប់​ទិស​ទី ។

លោក សុខ ធឿ​ន អាយុ 63 ឆ្នាំ ជា​កសិករ ​រស់នៅ​ភូមិ​ស្ទឹង​ជ្រៅ ឃុំ​កំពង់ព្រះ​គគីរ ​ដែល​កំពុង​ចង​ដៃ​ដំឡូង​ជ្វា​ជា​ដុំ ដើម្បី​រាប់​លក់ ទៅ​ឲ្យ​អតិថិជន​របស់​គាត់​នា​ព្រឹក​ថ្ងៃ​ទី 16 ខែមិថុនា ឆ្នាំ 2021 នេះ​​បានរៀនរាប់​ឱ្យ​ដឹង​ថា កាលពី​មួយ​រយៈ​មុន​នេះ​បន្តិច ដៃ​ដំឡូងជ្វា​លក់​មិន​ដាច់​នោះ​ទេ គ្មាន​អ្នកទិញ​ឡើយ ។​ ប៉ុន្តែ​បច្ចុប្បន្ន​មាន​អតិថិជន​មក​កុំ​ម្ម៉​ង់​ទិញ​យ៉ាងច្រើន នេះ​ប្រហែល​ដោយសារ​តែ​បញ្ហា​កូ​វី​ដ​ស្ងប់​បន្តិច ឬ​ក៏​អាច​ថា​ជា​រដូវ​ធ្លាក់​ភ្លៀង​មក​ដល់​ផង ក៏​មាន​អតិថិជន​មក​ពី​ខាង​ព្រៃ​ខ្មែរ មក​ពី​ស្រុក​កំពង់ត្រឡាច និង​ខ្លះ​ទៀត​មក​ពី​ខេត្តពោធិ៍សាត់​ផង​ដែរ ​ដោយ​​អតិថិជនទាំងនោះ​ទិញ​ដឹក​ទាំង​គោ​យន្ត​ត្រឡប់​ទៅ​វិញ ។

កសិករមួយរូបខាងលើ​បាន​បន្ត​ថា ចំពោះ​តម្លៃដៃ​ដំឡូង​​ជ្វា​នៅ​ទី​នេះ​វិញ គឺ​ដៃដំឡូងជ្វា​ចំនួន100ទង​ ឬ​ស្មើនឹង​ចង​១​ដុំ លក់​បាន 2500រៀល ។ ដោយឡែក​សម្រាប់​រូប​គាត់​តែ​ម្នាក់ ក្នុង​មួយ​ថ្ងៃ​គាត់​អាច​កាត់​ដៃ​ដំ​ទ្បូ​ង​ជ្វា បាន​ពី40 ទៅ​50 ដុំ ដែល​អាច​រក​ចំណូល​បាន​ពី10 ទៅ12​ម៉ឺន​5​ពាន់​រៀល ហើយ​បើ​យក​មក​កាត់កង ​ទៅលើកម្រៃ​ពលកម្ម ​ការ​​ដាក់​ជី ​និង​បូមទឹក​ស្រោច ឃើញ​ថា​នៅ​សល់​ចំណេញ​ល្មម​អាច​បង្កើន​ជីវភាព​គ្រួ​សារបាន ។ ជាមួយនឹង​ក្តី​រីករាយ​ខាងលើ​នេះ រូប​គាត់​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាកសិករ ដែល​មាន​បំណង​ដាំដំឡូង​ជ្វា សូម​មក​ទិញ​ដៃ​ដំឡូង​ពី​គាត់​ក្នុង​តម្លៃ​សមរម្យ​ ទោះបី​ត្រូវការ​ប៉ុណ្ណា ក៏​អ្នក​ភូមិ​នៅ​ទី​នេះ មាន​លក់​ឲ្យ​ដែរ ។

ដោយឡែក​បុរស​ម្នាក់​ឈ្មោះ ជា ភាព ជា​កសិករ​​មកពី​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដែល​កំពុង​តែ​រៀប​ចងដៃ​ដំឡូង​នៅ​លើ​គោ​យន្ត​បាន​បញ្ជាក់​ថា គាត់​មក​ទិញ​ដៃ​ដំឡូង​នៅ​ទី​នេះ​ជា​រៀង​រាល់​ឆ្នាំ ក្នុង​មួយ​ឆ្នាំ​មក​ទិញ​តែ​មួយ​ជើងទេ គឺ​មក​អំឡុង​ពាក់កណ្ដាល​ខែមិថុនា ។​ សម្រាប់​ឆ្នាំ​នេះ​គាត់​​ និង​បងថ្លៃ ទិញ​ដៃ​ដំឡូងជ្វា ចូល​គ្នា​សរុប​ចំនួន​150 ដុំ អស់​ទឹកប្រាក់​37 ម៉ឺន​5​ពាន់ ដែល​អាច​យក​ទៅ​ដាំ​លើ​ផ្ទៃដី កន្លះ​ហិ​កតា ក្នុង​ម្នាក់ ។

ជា​ចុង​ក្រោយ ​បុរស​រូប​នោះ​បាន​បញ្ជាក់​ថា​ដៃ​ដំឡូងជ្វា​ដែល​មក​ទិញ​ឆ្នាំ​នេះ​ធំ​ៗ​ល្អ​ណាស់ សង្ឃឹមថា ពេល​យក​ទៅ​ដាំ​និង​ទទួល​បាន​ទិន្នផល​ខ្ពស់​ជា​ពុំខាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ