ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី រក​ឃើញ​វីរុស​កូ​វី​ដ​១៩​បំប្លែង​ថ្មី​មួយ​ប្រភេទ មាន​សមត្ថភាព​ប្រឆាំង​នឹង​វ៉ាក់សាំង

2 ឆ្នាំ មុន

រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្ស៊ី​បាន​រក​ឃើញ​វីរុស​កូ​វី​ដ​១៩​បំប្លែង​ថ្មី​មួយ​ប្រភេទ ដែល​មាន​សមត្ថភាព​ប្រឆាំង​នឹង​វ៉ាក់សាំង​។ ស្រប​ពេល​ដែល​ក្រុម​

រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្ស៊ី​បាន​រក​ឃើញ​វីរុស​កូ​វី​ដ​១៩​បំប្លែង​ថ្មី​មួយ​ប្រភេទ ដែល​មាន​សមត្ថភាព​ប្រឆាំង​នឹង​វ៉ាក់សាំង​។ ស្រប​ពេល​ដែល​ក្រុម​អ្នក​អភិវឌ្ឍន៍​វ៉ាក់សាំង Sponnik V កំពុង​សិក្សា​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង​ខ្លួន ក្នុង​ការ​ប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី ដែល​ពួក​គេ​ហៅ​ថា «Moscow Strain» និង​កំពុង​វាយប្រហារ​ខ្លាំង​ក្នុង​ទីក្រុង​ម៉ូ​ស្គូ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី The Moscow Times​។

ការ​លើក​ឡើង​របស់​ម​ជ្ឍ​មណ្ឌល Gamaleya ដោយ​លោក Alexander Gintsburg បាន​ធ្វើ​ឡើង​នៅ​ពេល​មន្ត្រី​ទីក្រុង​ម៉ូ​ស្គូ​ប្រកាស​អាសន្ន អំពី​ការ​កើនឡើង​ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​ច្រើន​ជាង​ទ្វេ​ដង​ចំនួន​៧,៧០៤​នាក់ កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​។ អ្នកជំនាញ​ជឿ​ថា វីរុស​បំប្លែង​ថ្មី​នេះ អាច​ស្ថិត​ពីក្រោយ​ការ​ផ្ទុះ​ឡើង​ករណី​ឆ្លង​ដ៏​កក្រើក ក្នុង​ទីក្រុង​បេះដូង​របស់​រុ​ស្ស៊ី​មួយ​នេះ​។

ទោះបី​យ៉ាងណា អ្នកជំនាញ​ម​ជ្ឍ​មណ្ឌល Gamaleya ជឿ​ថា វ៉ាក់សាំង Sponnik V របស់​ពួក​គេ មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​បំប្លែង​ថ្មី​នេះ​។ ប៉ុន្តែ​អ្វី​ៗ​ទាំងអស់ នឹង​ដឹង​ច្បាស់​ក្រោយ​លទ្ធផល​នៃ​ការ​ពិសោធន៍​។

យោង​តាម​ប្រភព​ពី worldometers បានឱ្យ​ដឹង​ថា ប្រទេស​រុ​ស្ស៊ី​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​ជាង​៥,២​លាន​នាក់​។ ក្នុង​នោះ​អ្នក​ស្លា​.​ប់​សរុប​មាន​១២៧,១៨០​នាក់​។ ស្រប​ពេល​ដែល​ជាង​៤,៨​លាន​នាក់ បានជា​សះស្បើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ