ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​បញ្ជូន​អវកាសយានិក​៣​រូប​ទៅ​កាន់​ទី​អវកាស

2 ឆ្នាំ មុន

ប្រទេស​ចិន​នឹង​ប​ញ្ចូ​ន​មនុស្ស​៣​នាក់​ទៅ​កាន់​ទី​អវកាស ក្នុង​បេសកកម្ម​អវកាស​ជាមួយ​អវកាសយានិក​មួយ​ក្រុម ក្នុង​ក្រប​ខណ្ឌ​នៃ​ផែនការ​ដែល​សំដៅ​ដំណើរការ​ពេញលេញ

ប្រទេស​ចិន ៖ ប្រទេស​ចិន​នឹង​ប​ញ្ចូ​ន​មនុស្ស​៣​នាក់​ទៅ​កាន់​ទី​អវកាស ក្នុង​បេសកកម្ម​អវកាស​ជាមួយ​អវកាសយានិក​មួយ​ក្រុម ក្នុង​ក្រប​ខណ្ឌ​នៃ​ផែនការ​ដែល​សំដៅ​ដំណើរការ​ពេញលេញ ស្ថានីយ​អវកាស​របស់​ខ្លួន​រហូត​ដល់​ដំណាច់ឆ្នាំខាង​មុខ​នេះ ។

ចិន​ត្រូវ​បាញ់​បង្ហោះ​យានអវកាស​មាន​មនុស្សជិះ ឈ្មោះ SHENZHOU-12 នា​ថ្ងៃ​ទី​១៧ មិថុនា នៅ JIUQUAN ខេត្ត​ហ្គា​ន​ស៊ូ​ភាគ​ពាយ័ព្យ​ចិន ។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​១៦ មិថុនា របស់​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ទីភ្នាក់ងារ​អវកាស​មាន​មនុស្ស​ជិះ​របស់​​ចិន។

យានអវកាស SHENZHOU-12 មាន​ន័យ​ថា យាន​ទេព នឹង​ជា​យាន​ដែល​បំពេញបេសកកម្ម​ចាំបាច់​ទី​១១ ដើម្បី​បង្ហើយការ​បង្កើត​ស្ថានីយ​អវកាស​ចិន​រហូត​ដល់​ឆ្នាំ​២០២២ ។ បេសកកម្ម​នោះ នឹង​ដឹកនាំ​ដោយ​លោក NIE HAISHENG អាយុ​៥៦​ឆ្នាំ មាន​ដើម​កំណើត​នៅ​ខេត្ត​ហ៊ឺប៉ី ​និង​ជាអតីត​អ្នក​បើក​យន្តហោះ​នៃ​កងទ័ពអាកាស​ចិន ។ លោក​ជា​អវកាសយានិក​វ័យ​ចំណាស់​ជាងគេ ដែល​នឹង​ទៅ​កាន់​ទី​អវកាស ។

បេសកកម្ម​មុន​នេះ​ទៅ​កាន់​ទី​អវកាស​ដោយ​មាន​មនុស្ស​ទៅ​របស់​ចិន គឹ​កាលពី​ឆ្នាំ​២០១៦ ពេល​មនុស្ស​២​នាក់​លោក CHEN DONG និង​លោក JING HAIPENG ត្រូវ​បាន​បញ្ជូន​ទៅ តាម​យានអវកាស SHENZHOU-11 ទៅ​កាន់​យាន TIANGONG-2 ចាត់ទុកជា​ស្ថានីយ​អ​វ​កាស ដោយ​អ្នក​ទាំង​២​ស្នាក់​នៅ​ក្នុង​នោះ​អស់​ពេល​១​ខៃ ទើប​វិល​ត្រឡប់​មក​កាន់​ផែនដី​វិញ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ