ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រោងចក្រ​គីមី​​បញ្ចេញ​ផ្សែ​ង​​​ខ្មួល​ខ្មាញ់​ឡើង​ទៅ​លើ​អាកាស មនុស្ស​​ជាច្រើន​​ជម្លៀស​ចេញពីសង្កាត់​(វីដេអូ)

2 ឆ្នាំ មុន

ជ្ញាធរ​កាលពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២១ បាន​ចេញ​បញ្ជា​ឲ្យ​ជម្លៀស​ប្រជាជន​ចេញ​ពី​សង្កាត់​មួយ​នៃ​ទីក្រុង ROCTON ភាគ​កណ្ដាល សហរដ្ឋអាមេរិក ក្រោយ​ពី​ភ្លើង​ឆាប​​ឆេះ​រោងចក្រ​គីមី​មួយ​របស់​ក្រុមហ៊ុន

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​កាលពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២១ បាន​ចេញ​បញ្ជា​ឲ្យ​ជម្លៀស​ប្រជាជន​ចេញ​ពី​សង្កាត់​មួយ​នៃ​ទីក្រុង ROCTON ភាគ​កណ្ដាល សហរដ្ឋអាមេរិក ក្រោយ​ពី​ភ្លើង​ឆាប​​ឆេះ​រោងចក្រ​គីមី​មួយ​របស់​ក្រុមហ៊ុន LUBRIZOL ដោយ​​បាន​បញ្ចេញ​ផ្សែ​ង​​ខ្មៅខ្មួល​ខ្មាញ់​ឡើង​ទៅ​លើ​អាកាស​កម្ពស់​ប្រមាណ​ជា​១០០​ម៉ែត្រ ។

រោងចក្រ​នោះ​ជា​របស់​ក្រុមហ៊ុន CHEMTOOL ជា​សាខា​មួយ​របស់​ក្រុមហ៊ុន LUBRIZOL អា​មេ​រិ​ក ដែល​ដកខ្លួន​ចេញពី​បារាំង ក្រោយ
មាន​ភ្លើង​ឆេះ​រោងចក្រ​នៅ​តំបន់​ន័​រម៉ង់​ឌី​ កាលពីខែកញ្ញា ឆ្នាំ​២០១៩ ដោយ​ការ​ឆេះ​នោះ​បានបំផ្លាញ​ផលិតផល​គីមី​អស់​ជិត​១០.០០០​​តោន ។

យោង​តាម​សហគ្រាស​នោះ​ថា ពុំ​មាន​សេចក្ដីរាយការណ៍​ពី​ជន​រង​គ្រោះ​ណា​ម្នាក់ ក្នុង​ភ្លើង​ឆេះនោះ​ដែល​កើត​មាន​នា​វេលា​ម៉ោង​៧​ព្រឹក នៅ​ជាយក្រុង ROCTON ចម្ងាយ​ប្រមាណ​ជា​១៣០​គីឡូម៉ែត្រ​ពី​ទីក្រុង​ស៊ីកា​ហ្គោ​ឡើយ ។ បណ្ដា​និយោជិតរបស់​យើង​សុទ្ធតែ​គេច​ផុត​ពី​គ្រោះថ្នាក់ ។ ប៉ូលិសបាន​សហការ​ក្នុង​ការ​ជម្លៀស​មនុស្ស​ចេញពី​ជុំវិញរោងចក្រ​នេះ​ក្នុង​រង្វង់​១,៦​គីឡូម៉ែត្រ ។ មូលហេតុ​នៃ​​ភ្លើ​ង​ឆេះ​នោះ​នៅ​មិន​ទាន់​អាច​កំណត់​ដឹង​នៅឡើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ