ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​មន្ទីរ​ពហុ​ព្យ​បាល និង​សម្ភព អង្គរ​ពេជ្រ​ចំបក់ ស្ថិត​នៅ​ឃុំ​ចំបក់ ស្រុក​បាទី​

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក​ភួង ឈី​ម អភិបាលស្រុក​បាទី បាន​ប្រាប់​កោះសន្តិភាព​យើង​នៅ​ព្រឹក ថ្ងៃ​ទី​១៦ ខែមិថុនា ២០២១​នេះ​ថា បន្ទាប់​ពី​រក​ឃើញ​ថា…

ខេត្តតាកែវ ៖ លោក​ភួង ឈី​ម អភិបាលស្រុក​បាទី បាន​ប្រាប់​កោះសន្តិភាព​យើង​នៅ​ព្រឹក ថ្ងៃ​ទី​១៦ ខែមិថុនា ២០២១​នេះ​ថា បន្ទាប់​ពី​រក​ឃើញ​ថា មន្ទីរពេទ្យ​ឯកជន មាន​អ្នកជំងឺ​វិជ្ជមាន​កូ​វី​ដ​១៩ នោះ​កាលពី​ថ្ងៃ​ទី​១៥ ម្សិលមិញ​រួច​មក លោក​បាន​ដឹកនាំ​ក្រុមចំរុះ​ស្រុក​ចុះ​បិទ​ភ្លាម​ៗ​ផង​ដែរ រួច​ក៏​បាន​រាយការណ៍​អោយ​លោក​អភិបាលខេត្ត​ៗ​ក៏​បាន​ចេញ​លិខិត សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​មន្ទីរ​ពហុ​ព្យ​បាល និង​សម្ភព អង្គរ​ពេជ្រ​ចំបក់ ស្ថិត​នៅ​ឃុំ​ចំបក់ ស្រុក​បាទី​។

លោក​អភិបាលស្រុក​បាទី​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​ខាង រដ្ឋបាល​ខេត្តតាកែវ បាន​ចេញ​សេចក្តីសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ដំណើរការ​របស់​មន្ទីរ​ពហុ​ព្យ​បាល និង​សម្ភព​អង្គរ​ពេជ្រ​ចំបក់​ដែល​មា​នទី​តាំងនៅ​ភូមិ​សីហា ឃុំ​ចំបក់​ស្រុក​បាទី ដែល​ជាទី​តាំង​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ម្នាក់ និង​ម្នាក់​ទៀត បាន​ប៉ះពាល់​ផ្ទាល់ និង​ដោយ​ប្រយោល​ប្រមាណ​ជាង​១០​នាក់ ហើយ​ចំពោះ​អ្នកជំងឺ​កូ​វី​ដ​១៩ ម្នាក់ និង​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​ម្នាក់ ត្រូវ​យក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក ហើយ​ចំពោះ​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​ជាង​១០​នាក់ និង​ត្រូវ​អោយធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​របស់​ពួក​គាត់ ។

អ្នកជំងឺ​កូ​វី​ដ​១៩ ភាគច្រើន​បាន​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ ។ ដោយ​ចាប់ពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១ រយៈពេល​១៤​ថ្ងៃ ឬ​ក៏​រហូត​ដល់​មានការ​ជូនដំណឹង​សារ​ជា​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ