ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច ចាប់​ទាន់ ជាន់កែង​បុរស​ម្នាក់ បន្លំ​ខ្លួន​ជា​នគរបាល ដើរ​ទារលុយ​ពលរដ្ឋ លក់ដូរ​តាម​ចឹ​ញ្ចើ​ម​​ផ្លូវ​​

2 ឆ្នាំ មុន
  • ព្រះសីហនុ

ព្រះសីហនុ​៖ សមត្ថកិច្ច តាម​ទាន់ ចាប់​ជាប់​ជនសង្ស័យ​ម្នាក់ ដែល​បាន​ដើរ​យកលុយ​ភាស៊ី​ពី​អាជីវករ​លក់ដូរ ដោយបាន​ពាក់អាវ និង​មួក​នគរបាល​។ បុរស​នោះ អះអាងថា ខ្លួន​ជា​សមត្ថកិច្ច…

ព្រះសីហនុ​៖ សមត្ថកិច្ច តាម​ទាន់ ចាប់​ជាប់​ជនសង្ស័យ​ម្នាក់ ដែល​បាន​ដើរ​យកលុយ​ភាស៊ី​ពី​អាជីវករ​លក់ដូរ ដោយបាន​ពាក់អាវ និង​មួក​នគរបាល​។ បុរស​នោះ អះអាងថា ខ្លួន​ជា​សមត្ថកិច្ច ដើរ​ទារលុយ​ភាស៊ី​។

​ជននេះ កន្លងមក កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ បាន​ស្លៀកពាក់​ឯ​សណ្ឋាន បន្លំ​ធ្វើជា​នគរបាល នៅ​ផ្សារ​ពាណិជ្ជកម្ម ក្នុងពេលនោះ កម្លាំង​គណៈបញ្ជាការ​ក្រុង បាន​ចាប់​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ធ្វើការ​អប់រំ និង​ចុះកិច្ចសន្យា​ម្តង​រួចមកហើយ​។​

​អ្នកលក់ដូរ​ម្នាក់ បានអោយដឹងថា ជនសង្ស័យ ដែល​បន្លំ​ជា​នគរបាល​នេះ កន្លងមក បាន​ដើរ​យកប្រាក់ ពី​ប្រជាពលរដ្ឋ លក់​តាម​ចឹ​ញ្ចើ​ម​ផ្លូវ តាំងពី​ថ្ងៃទី​៨ រហូតដល់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ ក្នុង​មួយថ្ងៃ បាន ១១.០០០​រៀល ទៅ ១៥.០០០​រៀល ក្នុង ១​កន្លែងៗ​។​

​ពេលនេះ ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ ឃាត់ខ្លួន សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ