ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងចម្រុះ ឃាត់ពលករខ្មែរ ៩នាក់ បម្រុងលួចឆ្លងដែន ទៅប្រទេសថៃ ដោយខុសច្បាប់ រីឯមេខ្យល់ គេចខ្លួន ដោយសុវត្ថិភាព

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កម្លាំងចម្រុះ បាន​ឃាត់ពលករខ្មែរ ៩នាក់ ដែល​បម្រុងលួចឆ្លងដែន ទៅប្រទេសថៃដោយខុសច្បាប់។ ចំណែក​មេខ្យល់ បាន​គេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នោះ បានកើតឡើង…

បន្ទាយមានជ័យ៖ កម្លាំងចម្រុះ បាន​ឃាត់ពលករខ្មែរ ៩នាក់ ដែល​បម្រុងលួចឆ្លងដែន ទៅប្រទេសថៃដោយខុសច្បាប់។ ចំណែក​មេខ្យល់ បាន​គេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នោះ បានកើតឡើង នៅវេលាម៉ោង ៧ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅក្បែរព្រំដែនប៉ុស្តិ៍ដើមត្រសេក ស្ថិតក្នុង​ភូមិបឹងបេង ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។

លោកវរៈសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានប្រាប់ថា ដើម្បីពង្រឹងការទប់ស្កាត់បទល្មើសលួចឆ្លងដែន និង​ការគេចវេះធ្វើចត្តាឡីស័ក កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃបានសហការជាមួយកម្លាំងចម្រុះ ស្រាវជ្រាវឃាត់ខ្លួនពលករខ្មែរ ៩នាក់ (ស្រី ៣នាក់) នៅ​ក្នុងចំការពោត ក្បែរព្រំដែន បម្រុងលួចឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសថៃ។

លោកបានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនពលករខ្មែរទាំងនោះ កងកម្លាំង​បានសាកសួរ ហើយ​តាមចម្លើយ ពួកគាត់មកពីខេត្តសៀមរាប បម្រុងលួចឆ្លងទៅប្រទេសថៃ ដោយខុសច្បាប់ ដើម្បីទៅរកការងារ នៅប្រទេសថៃ។ ការឆ្លងដែននេះ តាមរយៈមេខ្យល់ ដែលយកក្នុង ម្នាក់ តម្លៃ ៦០០០បាត ស្មើ២០០ដុល្លារ។ មេខ្យល់ សន្យាជូនដល់កន្លែងធ្វើការ និងជូនទៅរកការងារធ្វើនៅប្រទេសថៃ។

លោកវរៈសេនីយ៍ឯក បេន សំអាន បានបញ្ជាក់ថា ក្រោយសាកសួរព័ត៌មានហើយ ពលករចំនួន ៩នាក់ ត្រូវបានបញ្ជូនទៅមណ្ឌល ដើម្បីធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ ចំណែកមេខ្យល់ កងកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវរកចាប់ខ្លួន ដើម្បីចាត់ការតាមច្បាប់៕ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ