ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​យោធា​កា​ណា​ដាលាលែង​ពី​តំណែង​ក្រោយ​​​​លេង​វាយ​កូន​ហ្គោ​ល​ជាមួយ​មេ​ដែ​លជាប់​ពាក់ព័ន្ធ​រឿង​បៀតបៀ.ន​ផ្លូវភេ.ទ

2 ឆ្នាំ មុន

កា​ណា​ដា ៖ មេបញ្ជាការ​រង​ទី​២ មួយ​រូប​របស់​យោធា​កា​ណា​ដា​បាន​លាលែង​ពី​តំណែង បន្ទាប់​ពី​រូប​លោក​បាន​លេង​កីឡា​វាយ​កូន​ហ្គោ​

កា​ណា​ដា ៖ មេបញ្ជាការ​រង​ទី​២ មួយ​រូប​របស់​យោធា​កា​ណា​ដា​បាន​លាលែង​ពី​តំណែង បន្ទាប់​ពី​រូប​លោក​បាន​លេង​កីឡា​វាយ​កូន​ហ្គោ​ល​ជាមួយ​អតីត​មេបញ្ជាការ​ការពារ​ជាតិ​របស់​ប្រទេស​នេះ ដែល​មេបញ្ជាការ​រូ​ប​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ពី​បទ​បំពា.ន​ផ្លូវភេ.ទ​។

ឧត្តមសេនីយ៍ឯក Mike Rouleau បាន​និយាយ​ថា គាត់​បាន​ទៅ​លេង​លោក​ឧត្តមសេនីយ៍ Jonathan Vance រួច​បាន​លេង​វាយ​កូន​ហ្គោ​ល​ជាមួយ​មេ​របស់​ខ្លួន ដើម្បី​ចង់​ដឹង​អំពី​សុខភាព​របស់​មេ​គាត់ ។

ក្នុង​តួនាទី​ចាស់ លោក​ឧត្តមសេនីយ៍ឯក Rouleau មាន​សិទ្ធិ​អំណាច​លើ​អ្នកស៊ើប​អង្កេត​យោធា​ដែល​កំពុង​ពិនិត្យ​មើល​ករណី​ប្រឆាំង​នឹង​មេ​របស់​គាត់ គឺ ឧត្តមសេនីយ៍ Jonathan Vance ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC នៅ​ថ្ងៃ​អង្គា​រ៍ ទី ១៥ ខែមិថុនា ឆ្នាំ ២០២១ ។

យ៉ាងណាមិញ លោក ឧត្តមសេនីយ៍ឯក Rouleau បាន​និយាយ​ថា​រូប​លោក​និង​មេ​របស់​លោក ទាំង​ពីរ​នាក់ មិន​បាន​ពិភាក្សា​លម្អិត​អំពី​ការ​ស៊ើបអង្កេត​នោះ​ទេ​។ ប៉ុន្តែ​លោក​បាន​ទទួលស្គាល់​ថា​ការ​សម្រេចចិត្ត​របស់​លោក​បាន​ទៅ​លេង​អតីត​មេ​របស់​ខ្លួន គឺ​បាន​បង្ក​ទៅ​ជា ព្រឹត្តិការណ៍​ថ្មី​ៗ​និង​បាន​រួមចំណែក​ដល់​ធ្វើ​ឱ្យ​បាត់បង់​នូវ​ការ​ជឿ​ទុកចិត្ត​បន្ថែម​ទៀត​« នៅ​ក្នុង​វិស័យ​យោធា​របស់​ប្រទេស​កា​ណា​ដា» ។

ឧត្តមសេនីយ៍ Vance ដែល​បាន​ចូល​និវត្តន៍​កាលពី​ខែមករា បាន​បដិសេធ​ការ​ចោទប្រកាន់​ពី​ការ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ខាង​ផ្លូវភេទ​ដែល​ត្រូវ​បាន​លើក​ឡើង​ប្រឆាំង​រូប​លោក ។

យ៉ាងណាមិញ ព័ត៌មាន​អំពី​ការ​ប្រកួត​កីឡា​វាយ​កូន​ហ្គោ​ល បាន​ផ្ទុះ​ឡើង​កាលពី​ចុង​ស​ប្តា​ហ៍​មុន​នៅ​ក្នុង​បណ្តាញសារព័ត៌មាន​ក្នុងស្រុក The Globe និង Mail និង Global News ។

នៅ​ក្នុង​លិខិត​មួយ លោក​ឧត្តមសេនីយ៍ឯក Rouleau បាន​ទទួលស្គាល់​ថា​កាលពី​ថ្ងៃ​ទី ២ ខែមិថុនា លោក​ពិតជា​បាន​ទៅ​លេង​វាយ​កូន​ហ្គោ​ល នៅ​អូ​តា​វ៉ា ជាមួយ​ឧត្តមសេនីយ៍ Vance និង​មេបញ្ជាការ​កងទ័ពជើងទឹក​កា​ណា​ដា គឺ​លោក​ឧត្ដមនាវីឯក Craig Baines ។

សូម​បញ្ជា​កថា លោក​ឧត្តមសេនីយ៍ឯក Rouleau គឺជា​មេបញ្ជាការ​ទី ២ របស់​យោធា​កា​ណា​ដា​ដែល​បាន​លាលែង​ពី​តំណែង បន្ទាប់​ពី​លេង​កីឡា​វាយ​កូន​ហ្គោ​ល ជាមួយ​អតីត​មេបញ្ជាការ​ការពារ​ជាតិ​របស់​ប្រទេស​នេះ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ចំពោះ​ការ​ប្រព្រឹត្ត​អំពើ​មិន​សមរម្យ​ពាក់ព័ន្ធ​នឹង​ផ្លូវភេ.ទ​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដាច់​ដោយឡែក​មួយ​កាលពី​ថ្ងៃអាទិត្យ​បានអោយ​ដឹង​ថា​លោក Adm Baines បាន​ចេញ​សេចក្តី​សុំ​ទោស​ចំពោះ​ការ​ចូលរួម​ក្នុង​ការ​ប្រកួត​នេះ ។

ការ​លាលែង​របស់​លោក​ឧត្តមសេនីយ៍ឯក Rouleau បាន​ធ្វើ​ឡើង​ភ្លាម​ៗ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​ស្រស់​សង្ហា Justin Trudeau បាន​ថ្លឹងថ្លែង​លើ​បញ្ហា​នេះ​កាលពី​ថ្ងៃអាទិត្យ​ដោយ​និយាយ​ថា​រូប លោក​ឧត្តមសេនីយ៍​និង​អនុរដ្ឋមន្ត្រី Adm Baines «​ត្រូវ​តែ​ឆ្លើយ​តប​ដោយ​ខ្លួនឯង ចំពោះ​ករណី​នេះ​ថា​ត្រូវធ្វើ​យ៉ាងណា​នោះ ។

Gen Vance is facing allegations of misconduct against army Major Kellie Brennan and another unidentified woman. Military police are looking at whether his relationship with Maj Brennan, one of his former subordinates, broke military regulations.

សូម​បញ្ជាក់​ថា ឧត្តមសេនីយ៍ Vance កំពុង​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ពី​ការ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ទៅ​លើ​កងទ័ព​គឺ វរ​សេនីយ៍​ឯក Kellie Brennan និង​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ទៀត​។ ក្នុង​ករណី​ដាច់​ដោយឡែក​មួយ​លោក​ឧត្តម​សេនី​យ័៍ Vance ក៏​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ផង​ដែរ​ពី​បទ​ផ្ញើ​អ៊ីមែល​អាសអាភាស​ទៅ​ឱ្យ​អ្នក​ក្រោម​បង្គាប់​ជា​ស្ត្រី ។

ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​យោធា​ប្រទេស​កា​ណា​ដា​ត្រូវ​រង​នូវ​ភាព​អាម៉ាស់​ជា​ច្រើន​លើ​រឿង ចម្រូងចម្រាស​ជុំវិញ​ការ​ចោទប្រកាន់​រំលោ.ភ​បំពា.ន​ផ្លូវភេ.ទ​។ មេដឹកនាំ​យោធា​មួយ​ចំនួន​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ចំពោះ​ការ​អះអាង​ពី​អាកប្បកិរិយា​មិន​សមរម្យ​ចំពោះ​សហសេវិក

ត្រលប់​ទៅ​ឆ្នាំ ២០១៦ ខណៈ​ពេល​ដែល​គាត់​ជា​ប្រមុខ​យោធា លោក​ឧត្តមសេនីយ៍ Vance ធ្លាប់​បាន​និយាយ​ថា គាត់​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ការ​ស្ទង់​មតិ​ជាតិ​បាន​បង្ហាញ​ថា​ទាហាន​ជិត១០០០​នាក់​បាន​ត្អូញត្អែរ​ពី​ការ​យាយី​ផ្លូវភេ.ទ​ក្នុង​ឆ្នាំ​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ