ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង​ NOVAVAX​ មាន​ប្រសិទ្ធភាព​ជាង​៩០%​តាម​ការ​សាកល្បង​របស់​អា​មេ​រិ​ក

2 ឆ្នាំ មុន

ក្រុមហ៊ុន​NOVAVAX​ប្រកាស​កាលពី​ថ្ងៃ​ទី​១៤​មិថុនា​ថា វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩ របស់​ខ្លួន មាន​ប្រសិទ្ធភាព​ដល់​ជាង​៩០% នេះ​បើ​តាម​ទិន្នន័យ​នានា ដែល​ទទួល​បាន​ក្រោយ ការ​សាកល្បង​គ្លីនិក​ដំណាក់កាល

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន​NOVAVAX​ប្រកាស​កាលពី​ថ្ងៃ​ទី​១៤​មិថុនា​ថា វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩ របស់​ខ្លួន មាន​ប្រសិទ្ធភាព​ដល់​ជាង​៩០% នេះ​បើ​តាម​ទិន្នន័យ​នានា ដែល​ទទួល​បាន​ក្រោយ ការ​សាកល្បង​គ្លីនិក​ដំណាក់កាល​ឈានមុខ​មួយ​នៅ​សហរដ្ឋ​អាមេរិក​។

ការ​ចាក់​សាកល្បង​វ៉ាក់សាំង​នេះ បាន​ធ្វើ​លើ​អ្នក​ស្ម័គ្រចិត្ត​ជិត​៣០.០០០​នាក់​នៅ​សហរដ្ឋអាមេរិក​និង​ម៉ិ​ក​ស៊ិ​ក នាំ​ឲ្យ​វ៉ាក់សាំង​NOVAVAX​ដើរ​លើ​ផ្លូវ​ដ៏​ល្អ សម្រាប់​ស្នើ​សុំ​ការ​អនុញ្ញាត ឲ្យ​ប្រើ​ជា​បន្ទាន់​នៅ​សហរដ្ឋអាមេរិក​និង​នៅ​កន្លែង​ផ្សេង​ៗ​ទៀត នា​ត្រីមាស​ទី​៣​នៃ​ឆ្នាំ​២០២១​នេះ​។ ក្រុមហ៊ុន​នោះ​បន្ត​ថា វ៉ាក់សាំង​របស់​ខ្លួន​ផលិត​តាម​មូលដ្ឋាន​ប្រូ​តេ​អី​ុ​ន បង្ហាញ​ប្រសិទ្ធភាព​លើស​ពី​៩៣% ប្រឆាំង​វីរុស​កូ​វី​ដ​-១៩ ដែល​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ របស់​បណ្ដា​អ្នក​វិទ្យាសាស្ត្រ​និង​បណ្ដា​អ្នក​ទទួលខុសត្រូវ​សុខាភិបាល​សាធារណៈ​។

វ៉ាក់សាំង​នេះ​បង្ហាញ​ប្រសិទ្ធភាព​៩១% ចំពោះ​ពួក​អ្នក​ស្ម័គ្រចិត្ត ដែល​មាន​ហា​នី​ភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ធ្ងន់ធ្ងរ និង​១០០%​ចំពោះ​ពួក​អ្នក​ស្ម័គ្រចិត្ត​ដែល​ពុំ​សូវ​មាន​ហា​នី​ភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​។ វា​មាន​ប្រសិទ្ធភាព​ប្រមាណ​៧០% ប្រឆាំង បណ្ដា​វីរុស​បំប្លែង​ខ្លួន ដែល​NOVAVAX​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​ច្បាស់​។

ក្រុមហ៊ុន​នោះ​អះអាង​ថា ខ្លួន​អាច​ផលិត​វ៉ាក់សាំង​នេះ បាន​ដល់​១០០​លាន​ដូ​ស​ក្នុង​១​ខែ រហូត​ដល់​ដំណាច់ត្រីមាស​ទី​៣​នៃ​ឆ្នាំ​២០២១ និង​១៥០​លាន​ដូ​ស​ក្នុង​១​ខែ ក្នុង​ត្រីមាស​ទី​៤​នៃ​ឆ្នាំ​នេះ​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ