ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រហាយទ្រូង ៖ តើអ្នកគួរទៅជួបគ្រូពេទ្យនៅពេលណា ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មនុស្សជាច្រើនម្តងម្កាលជួបប្រទះការក្រហាយទ្រូង ។ ទោះយ៉ាងណាអ្នកគួរតែទាក់ទងវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកធ្លាប់មានបញ្ហាក្រហាយទ្រូងច្រើនជាងពីរដង ក្នុងមួយសប្តាហ៍ ឬការក្រហាយទ្រូងដែលមិនប្រសើរឡើងជាមួយនឹងការព្យាបាល ។ នេះអាចជាសញ្ញានៃស្ថាន…

រាជធានីភ្នំពេញ ៖ មនុស្សជាច្រើនម្តងម្កាលជួបប្រទះការក្រហាយទ្រូង ។ ទោះយ៉ាងណាអ្នកគួរតែទាក់ទងវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកធ្លាប់មានបញ្ហាក្រហាយទ្រូងច្រើនជាងពីរដង ក្នុងមួយសប្តាហ៍ ឬការក្រហាយទ្រូងដែលមិនប្រសើរឡើងជាមួយនឹងការព្យាបាល ។ នេះអាចជាសញ្ញានៃស្ថាន ភាពធ្ងន់ធ្ងរជាងនេះ ។ នេះបើតាមការពន្យល់របស់វេជ្ជបណ្ឌិត សឹង្ហ សួស្តី ជំនាញឯកទេសទូទៅ នៃកម្មវិធី Tovpet (ទៅពេទ្យ) ដែលជាកម្មវិធីពិគ្រោះនិងព្យាបាល ជំងឺអនឡាញ  ។

វេជ្ជបណ្ឌិត សឹង្ហ សួស្តី ក៏បានពន្យល់ទៀតថា ការក្រហាយទ្រូងជារឿយៗ កើតឡើងស្របពេលនឹងជំងឺក្រពះពោះវៀនដទៃទៀត ដូចជាដំបៅស្រទាប់បំពង់អាហារ និងក្រពះ ឬជំងឺច្រាលទឹកក្រពះ ។ ទាក់ទងវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានការក្រហាយទ្រូង ហើយមានបញ្ហារួមផ្សំដូចជា ៖ពិបាកលេប, ឈឺចាប់ជាមួយនឹងការលេប, លាមកមានឈាម, ដង្ហើមខ្លីៗ, ការឈឺចាប់ដែលលាតសន្ធឹងពីខ្នងរបស់អ្នកទៅស្មារបស់អ្នក, វិលមុខ និងស្រាលក្បាល ។

ការក្រហាយទ្រូងមិនទាក់ទងនឹងការគាំងបេះដូងទេ ។ ទោះយ៉ាងណា មនុស្សជាច្រើន ដែលមានការក្រហាយទ្រូងអាចច្រឡំថា ពួកគេមានការគាំងបេះដូង ព្រោះរោគសញ្ញាអាចស្រដៀងគ្នា ។ អ្នកអាចនឹងមានគាំងបេះដូងប្រសិនបើអ្នកមាន ៖ ឈឺទ្រូងធ្ងន់ធ្ងរ ឬក្រហាយ, ពិបាកដកដង្ហើម, ឈឺថ្គាម និងឈឺដៃ ។

តើមានជម្រើសព្យាបាលអ្វីខ្លះសម្រាប់ការក្រហាយទ្រូង ? ប្រសិនបើអ្នកជួបប្រទះការក្រហាយទ្រូងម្តងម្កាល មានវិធីព្យាបាលនៅផ្ទះ និងការផ្លាស់ប្តូររបៀបរស់នៅជាច្រើន ដែលអាចជួយកាត់បន្ថយរោគសញ្ញារបស់អ្នក ។ ការផ្លាស់ប្តូររបៀបរស់នៅដូចជា ការរក្សាទំងន់ដែលមានសុខភាពល្អ អាចជួយកាត់ បន្ថយរោគសញ្ញារបស់អ្នក ។ អ្នកក៏គួរចៀសវាងកត្តាមួយចំនួនដូចជា ៖ ដេកបន្ទាប់ពីញ៉ាំអាហាររួច, ការប្រើប្រាស់ផលិតផលថ្នាំជក់, ទទួលទានសូកូឡា, ទទួលទានសុរា, ទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ។

អាហារមួយចំនួនអាចបង្កើនលទ្ធភាពនៃការក្រហាយទ្រូង ។ ទាំងនេះរួមបញ្ចូលទាំង ៖ ភេសជ្ជៈមានជាតិហ្គាស, ផ្លែក្រូច, ប៉េងប៉ោះ, ម្ទេស និងអាហារចៀន ។ ប្រសិនបើការព្យាបាលទាំងនេះមិនធ្វើអោយរោគសញ្ញាប្រសើរឡើងទេ អ្នកប្រហែលជាត្រូវ ទៅជួបជាមួយគ្រូពេទ្យ ។ គ្រូពេទ្យនឹងពិនិត្យប្រវត្តិវេជ្ជសាស្រ្តរបស់អ្នក ហើយសួរអ្នកអំពីរោគសញ្ញា ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងធ្វើតេស្តជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។