ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ទទូច​ឱ្យ​អង្គការ ណា​តូ បញ្ឈប់​ការ​និយាយ​បំផ្លើស​លើ​ទ្រឹស្តី «​គោលនយោបាយ​គំរា.ម​របស់​ចិន​»

2 ឆ្នាំ មុន

បរទេស ៖ តំណាង​បេសកកម្ម​របស់​ចិន​នៅ​សហភាព​អ៊ឺ​រ៉ុ​ប នៅ​ថ្ងៃ​អង្គា​រ៍​នេះ បាន​ជំរុញ​ឱ្យ​អង្គការ​ណា​តូ (NATO) ឬ​ហៅ​ថា អូតង់

បរទេស ៖ តំណាង​បេសកកម្ម​របស់​ចិន​នៅ​សហភាព​អ៊ឺ​រ៉ុ​ប នៅ​ថ្ងៃ​អង្គា​រ៍​នេះ បាន​ជំរុញ​ឱ្យ​អង្គការ​ណា​តូ (NATO) ឬ​ហៅ​ថា អូតង់ បញ្ឈប់​ការ​និយាយ​បំផ្លើស​ជុំវិញ​ទ្រឹស្តី «​គោលនយោបាយ​គំរា.ម​របស់​ចិន​» បន្ទាប់​ពី​មេដឹកនាំ​របស់​ក្រុម​នេះ​បាន​ព្រមា.ន​ថា ​ប្រទេស​ចិន​បង្ហាញ​នូវ «​ការ​ប្រឈម​ជា​ប្រព័ន្ធ​» ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​រ៉​យ​ទ័​រ ។

ការ​ស្នើ​របស់​ចិន​ធ្វើ​ឡើង មួយ​ថ្ងៃក្រោយ​ពី មេដឹកនាំ​ណា​តូ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ប្រកាន់​ជំហរ​រឹង​មាំ​ឆ្ពោះទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ឯ​កិច្ចប្រជុំ​កំពូល​លើក​ដំបូង​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ជាមួយ​សម្ព័ន្ធមិត្ត​។

មេដឹកនាំ​ណា​តូ​បាន​និយាយ​ថា «​មហិច្ឆតា​និង​ឥរិយា​បទ​របស់​ចិន​បាន​បញ្ជាក់​និង​បង្ហាញ​នូវ​ការ​ប្រកួតប្រជែង​ជា​ប្រព័ន្ធ ទៅ​នឹង​សណ្តាប់ធ្នាប់​អន្តរជាតិ ដែល​ផ្អែក​លើ​ច្បាប់ និង​តំបន់​ពាក់ព័ន្ធ​នឹង​សន្តិសុខ​សម្ព័ន្ធមិត្ត​» ។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្មី លោក Joe Biden បាន​ជំរុញ​មេដឹកនាំ​អូតង់ របស់​ខ្លួន​ឱ្យ​ក្រោកឈរ​ឡើង​ចំពោះ​ភាព​ផ្តាច់​ការ​របស់​ចិន និង​ការ​បង្កើន​កម្លាំងយោធា ដែល​ជា​ការ​ផ្លាស់​ប្តូរ​ការ​ផ្តោតអារម្មណ៍​របស់​ក្រុម​សម្ព័ន្ធភាព​មួយ​នេះ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ការពារ​អឺរ៉ុប​ពី​សហភាព​សូ​វៀត​អំឡុង​សង្គ្រាមត្រជាក់​។

ចិន​បាន​វាយបក​ទៅ​វិញ​ថា «​សេចក្តីថ្លែងការណ៍​របស់​អូតង់ បាន​និយាយ​បង្កាច់បង្ខូច និង​វាយតម្លៃ​ខុស​របៀប​ទៅ​លើ​ការ​អភិវឌ្ឍ​ដោយ​សន្តិភាព​របស់​ប្រទេស​ចិន និង​បាន​បំភាន់​ស្ថានភាព​អន្តរជាតិ និង​បាន​បង្ហាញ​ពី «​ចិត្តគំនិត​គិតតែ​រឿង​សង្គ្រាមត្រជាក់​» ។

តំណាង​បេស​កម្ម​ចិន​បាន​បន្ត​ថា «​ប្រទេស​ចិន​បាន​ប្តេជ្ញា​ចិត្តជា​និច្ច​ចំពោះ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​សន្តិភាព​។ យើង​នឹង​មិន​បង្ក​បញ្ហា​ប្រឈម​ជា​លក្ខណៈ​ប្រព័ន្ធ​ដល់​នរណា​ម្នាក់​ឡើយ ប៉ុន្តែ​ប្រសិនបើ​នរណា​ម្នាក់​ចង់​បង្ក​បញ្ហា​ប្រឈម​ជា​ប្រព័ន្ធ យើង​នឹង​មិន​នៅ​ព្រងើយកណ្តើយ​ឡើយ​»​។

កិច្ចប្រជុំ​ប្រទេស​អ្នកមាន G7 នៅ​ចក្រភព​អង់គ្លេស កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ បាន​ស្តីបន្ទោស​ប្រទេស​ចិន អំពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់​ស៊ី​ន​ជាំ​ង របស់​ចិន និង​បាន​អំពាវនាវ​ឱ្យ​ទីក្រុង​ហុងកុង រក្សា​ស្វ័យភាព​ខ្ពស់ និង​ទាមទារ​ឱ្យ​មានការ​ស៊ើបអង្កេត​ពេញលេញ​អំពី​ប្រភព​ដើម​នៃ​វីរុស​កូ​រ៉ូ​ណា នៅ​ប្រទេស​ចិន​។

ស្ថានទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​ឡុ​ង បាន​និយាយ​ថា ខ្លួន​បាន​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​លើក​ឡើង​ពាក់ព័ន្ធ​បញ្ហា​នៅ​ខេត្ត​ស៊ី​ន​ជាំ​ង ហុងកុង និង​តៃវ៉ាន់ ដោយ​អះអាង​ថា​នោះ​ជា​ការ​បំភ្លៃ​ការ​ពិត និង​លាតត្រដាង​នូវ «​ចេតនា​ទុច្ចរិត​របស់​ប្រទេស​មួយ​ចំនួន ដូច​ជា សហរដ្ឋអាមេរិក ជាដើម​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ