ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាការក្រហាយទ្រូង និងមូលហេតុរបស់វា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តើអ្វីជាការក្រហាយទ្រូង ឬ ក្រហាយចុងដង្ហើម (Heartburn) ? ការក្រហាយទ្រូង គឺជាការក្រហាយនៅចុងដង្ហើមរបស់អ្នក ដែលជារឿយៗកើតឡើងដោយ…

រាជធានីភ្នំពេញ ៖ តើអ្វីជាការក្រហាយទ្រូង ឬ ក្រហាយចុងដង្ហើម (Heartburn) ? ការក្រហាយទ្រូង គឺជាការក្រហាយនៅចុងដង្ហើមរបស់អ្នក ដែលជារឿយៗកើតឡើងដោយ មានរសជាតិល្វីងជូរនៅក្នុងបំពង់ក ឬមាត់ ។ រោគសញ្ញានៃការក្រហាយទ្រូង ឬការឈឺនៅ ត្រង់ចុងដង្ហើម អាចកាន់តែអាក្រក់ទៅៗ បន្ទាប់ពីអ្នកញ៉ាំអាហារច្រើន ឬពេលអ្នកទម្រេតខ្លួនលើគ្រែ ។ នេះបើតាមការពន្យល់របស់វេជ្ជបណ្ឌិត សឹង្ហ សួស្តី ជំនាញឯកទេសទូទៅ នៃកម្មវិធី Tovpet (ទៅពេទ្យ) ដែលជាកម្មវិធីពិគ្រោះនិងព្យាបាល ជំងឺអនឡាញ  ។

វេជ្ជបណ្ឌិត សឹង្ហ សួស្តី បានពន្យល់ទៀតថា ជាទូទៅអ្នកអាចព្យាបាលរោគសញ្ញានៃការក្រហាយទ្រូងនៅផ្ទះដោយខ្លួនឯងបានដោយជោគជ័យ ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើការក្រហាយទ្រូងញឹកញាប់ ធ្វើឱ្យពិបាក ក្នុងការញ៉ាំ ឬលេប រោគសញ្ញារបស់អ្នកអាចជាសញ្ញានៃស្ថានភាពជំងឺធ្ងន់ធ្ងរជាងនេះ ។

តើអ្វីបណ្តាលឱ្យក្រហាយទ្រូង ? ការក្រហាយទ្រូងកើតឡើងជាធម្មតានៅពេលអាស៊ីដពីក្រពះច្រាលត្រលប់ចូលបំពង់អាហារ ។ បំពង់អាហារ គឺជាបំពង់មួយដែលដឹកអាហារ និងវត្ថុរាវពីមាត់ចូលទៅក្នុងក្រពះ ។ បំពង់អាហាររបស់អ្នកភ្ជាប់ទៅនឹងក្រពះរបស់អ្នកនៅផ្លូវប្រសព្វមួយដែលគេស្គាល់ថា ជាច្រកបិទបើក ឬ ស្ពីនទ័រ ។ ប្រសិនបើច្រកបិទបើកដំណើរការបានត្រឹមត្រូវ វានឹងបិទជិត ពេលដែលអាហារច្រាលពីក្រពះទៅខាងលើ ។

ចំពោះមនុស្សមួយចំនួន ច្រកបិទបើកនេះមិនដំណើរការបានល្អទេ ។ នេះនាំឱ្យមានអាស៊ីដ ពីក្រពះលេចធ្លាយចូលទៅក្នុងបំពង់អាហារ ។ អាស៊ីដក្រពះអាចធ្វើឱ្យបំពង់អាហារក្រហាយ និងបណ្តាលឱ្យមានរោគសញ្ញានៃការក្រហាយទ្រូង ។ ស្ថានភាពនេះត្រូវបានគេស្គាល់ថា ជាការច្រាលជាតិអាស៊ីដពីក្រពះ ឬ GERD ។ ការក្រហាយទ្រូងក៏ជាបញ្ហាទូទៅមួយក្នុងពេលមានផ្ទៃពោះ ។ នៅពេលដែលស្ត្រីមានផ្ទៃពោះអរម៉ូនប្រូសេស្តេរ៉ូន អាចបណ្តាលឱ្យច្រកបិទបើកនេះ មានភាពរលុង ដែលជាលទ្ធផល គឺធ្វើឱ្យមានការច្រាលជាតិអាស៊ីដ ។

ស្ថានភាពសុខភាពផ្សេងទៀត ឬជម្រើសនៃរបៀបរស់នៅ អាចធ្វើឱ្យការក្រហាយទ្រូងរបស់អ្នកកាន់តែធ្ងន់ធ្ងរ ដែលក្នុងនោះមានដូចជា ៖ ជក់បារី, លើសទម្ងន់ ឬធាត់, ទទួលទានជាតិកាហ្វេអ៊ីនសូកូឡា ឬអាល់កុល, បរិភោគអាហារហឹរ, ដេកភ្លាមបន្ទាប់ពីបរិភោគ និងប្រើថ្នាំមួយចំនួនដូចជាអាស្ពីរីន ឬអ៊ីប៊ុយប្រូហ្វេន ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងធ្វើតេស្តជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។