រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះដែរ នៅតាមបណ្តារផ្សាររដ្ឋចំនួន៤ ដូចជា ផ្សារបឹងកេងកង ផ្សារអូឡាំពិក ក្នុងខណ្ឌបឹងកេងកង និងផ្សារទួលទំពូង និងផ្សារកាប់គោ ក្នុងខណ្ឌចំការមន ដែលជាថ្ងៃទី១ ដែលអាជ្ញាធររាជធានីភ្នំពេញ ប្រកាសអោយបើកអាជីវកម្ម លក់ដូរជាធម្មតាឡើងវិញ ។

តាមបណ្តារផ្សារនីមួយៗ មានក្រុមអាជីវករមកបើកតូបលក់ដូរវិញមានចាប់ពី៣០% ផ្សារខ្លះ ៦០ ទៅ៧០% ប៉ុណ្ណោះ មិនទាន់បាន ១០០%ទេ ចំណែកឯអ្នកមកផ្សារវិញ មានតិចតួចបំផុត និងនៅមានសភាពស្ងប់ស្ងាត់នៅឡើយទេ ក្រោយពីបានបិទផ្សាររដ្ឋទាំង ២៥ ក្នុងរាជធានីភ្នំពេញមួយរយៈ ក្រោយពីកើតមានជំងឺកូវីដ ១៩ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នាពេលកន្លងមក ។

លោក ឯក និមល ប្រធានផ្សារបឹងកេងកងបានប្រាប់ឱ្យដឹងថា នៅផ្សារបឹងកេងកងរបស់លោក នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២១ នេះមានក្រុមអាជីវករចំនួន ៦៥% បាននាំគ្នាមកបើកតូបលក់ដូរជាធម្មតាវិញ ចំណែកឯអ្នកមកផ្សារវិញ គឺមានចំនួនតិចតួចទេ ដែលពួកគាត់មកផ្សារ ព្រោះវាជាថ្ងៃទើបបើកដំបូងដែលពួកគាត់មិនទាន់បានដឹង ។ ដោយនៅតាមច្រកចេញ ឬចូល របស់ផ្សារទាំងអស់ មានដាក់ឧបករណ៍វាស់កំដៅ អាល់កុលលាងដៃ ស្គែន QR Code គំនូរគម្លាតសុវត្ថិភាព ត្រូវអោយក្រុមអាជីវករ និង អ្នកមកផ្សារអោយពាក់ម៉ាស់ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ ១៩ គ្រប់ៗគ្នាទាំងអស់ជាប្រចាំផងដែរ ។

សន្តិសុខប្រចាំការច្រកទ្វារផ្សារទួលទំពូងម្នាក់បានប្រាប់ឱ្យដឹងថា ផ្សារទួលទំពូងព្រឹកនេះ អាជីវករលក់ដូរក្នុងផ្សារមានប្រមាណតែជា ៣០%ប៉ុណ្ណោះ បាននាំគ្នាមកបើកតូបលក់ដូរជាធម្មតា ចំណែកឯអ្នកមកផ្សារវិញ គឺមានតិចតួចណាស់ និងនៅមានសភាពស្ងប់ស្ងាត់នៅឡើយ ដោយពួកគាត់នៅមានការភ័យខ្លាចជំងឺកូវីដ ១៩នៅឡើយទេ ។

នៅតាមច្រកចេញ ឬចញលផ្សារទួលទំពូងទាំងអស់ សុទ្ធតែមានដាក់ពង្រាយសន្តិសុខនៅឈរចាំណែនាំអោយក្រុមអាជីវករលក់ដូរម្នុងផ្សារ និងអ្នកមកផ្សារ អោយពួកគាត់វាស់កំដៅ លាងដៃនិងទឹកអាល់កុល ស្គែន និងដើរតាមគំនូរ រក្សាគម្លាត ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ផងដែរ ។
តាមប្រភពពីសន្តិសុខម្នាក់បានប្រាប់ឱ្យដឹងថា ក្នុងផ្សារអូឡាំពិក មានដាក់ទូរបាញ់ថ្នាំម្លាប់មេរោគ ស្គែន QR Code វាស់កំដៅ និងទឹកអាល់កុលសំរាប់លាងដៃ នៅតាមគ្រប់ច្រកទ្វារចេញ ឬចូលផ្សារទាំងអស់ ដើម្បីអោយក្រុមអាជីវករ ក៏ដូចជា មនុស្សអ្នកមកផ្សាររកទិញអីវ៉ាន់ទាំងអស់ផងដែរ ក្នុងគោលបំណង ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ការជំងឺកូវីដ ១៩នោះ។

នាព្រឹកនេះដែរ មានក្រុមអាជីវករប្រមានពី ៦០% ទៅ ៧៥% បាននាំគ្នាមកបើកលក់ដូរ ហើយតូបមួយចំនួនទៀតនៅមិនទាន់មកបើក ហើយមនុស្សមកផ្សារវិញមានត្រឹមពី ៣០ ទៅ ៤០%ប៉ុណ្ណោះ គឺនៅមានសភាពស្ងប់ស្ងាត់នៅឡើយ ។ ក្រៅអំពីផ្សារ ទួលទំពូង ផ្សារ បឹងកេងកង និងផ្សារអូឡាំពិកទាំង៣ខាងលើ នៅឯផ្សារកាប់គោ ឯណ្ណោះវិញ គេក៏សង្កេតឃើញមានសភាពស្ងប់ស្ងាត់នៅឡើយផងដែរ ដោយតូបមួយចំនួនត្រូវបានក្រុមអាជីវករបានមកបើកលក់វិញ ហើយតូបមួយចំនួននៅបិទមិនទាន់លក់ដូរនៅឡើយទេ ចំណែកឯមនុស្សមកដើរផ្សារវិញក៏ហាក់នៅមានសភាពស្ងប់ស្ងាត់មិនសូវអ៊ូអរដូចដើមវកញដែរ។

ថ្វីបើសាលារាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសឱ្យផ្សាររដ្ឋទាំងអស់បើកដំណើរការអាជីវកម្ម លក់ដូរជាធម្មតាឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ និងនេះតទៅនោះ នាំព្រឹកថ្ងៃដំបូងដែរ គេសង្កេតឃើញថា នៅតាមផ្សារធំៗចំនួន ៤ខាងលើ ដែលមានផ្សារ ទួលទំពូង ផ្សារបឹងកេងកង ផ្សារអូឡាំពិក និងផ្សារកាប់គោ ដែលមានភូមិសាស្ត្រស្ថិតនៅក្នុងខណ្ឌចំការមន និងខណ្ឌបឹងកេងកង ជាថ្ងៃចាប់ផ្តើមបើកដំណើរការដំបូងនោះ នៅមានសភាពស្ងប់ស្ងាត់នៅឡើយ ដោយសាតែក្រុមអាជីវករមួយចំនួនបានមកបើកតូបលក់ដូរជាធម្មតាវិញ និងតូបមួយចំនួននៅមិនទាន់បើកលក់ ហើយចំនួនមនុស្សមកផ្សាររកទិញទំនិញក៏មិនទាន់មានច្រើនកុះករដូចកាលពីមុនកើតមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈវិញដែរ ៕




ចែករំលែកព័តមាននេះ