ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១​ថ្ងៃ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​ចំនួន​៤៤​នាក់ និង​រហូត​ដល់​ពេល​នេះ​គឺ​ស្លា​.​ប់​១៦​នាក់​ហើយ​នៅ​បន្ទាយ​មាន​ជ័យ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

៖ ត្រឹមតែ​១​ថ្ងៃ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ មាន​ចំនួន​៤៤​នាក់ ហើយ​រហូត​មក​ដល់​ពេល​នេះ​គឺ​មាន​អ្នក​ស្លា​.​ប់​ដោយសារ​វិជ្ជមាន​កូ​វី​ដ​១៩ មាន​ចំនួន​១៦​នាក់​ហើយ​នៅ​ខេត្តបន្ទាយមានជ័យ នេះ​បើ​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី

ខេត្តបន្ទាយមានជ័យ ៖ ត្រឹមតែ​១​ថ្ងៃ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ មាន​ចំនួន​៤៤​នាក់ ហើយ​រហូត​មក​ដល់​ពេល​នេះ​គឺ​មាន​អ្នក​ស្លា​.​ប់​ដោយសារ​វិជ្ជមាន​កូ​វី​ដ​១៩ មាន​ចំនួន​១៦​នាក់​ហើយ​នៅ​ខេត្តបន្ទាយមានជ័យ នេះ​បើ​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១​នេះ​។

រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ ក៏​បាន​ប្រកាស​ព័ត៌មាន​សម្រាប់​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១​នេះ ថា រយៈពេល​១​ថ្ងៃ គឺ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ មាន​ចំនួន​៤៤​នាក់ (​ស្រី​២១​នាក់​) ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​មាន​ចំនួន​១៩​នាក់ និង​ឆ្លង​ក្នុង​សហគមន៍​មាន​ចំនួន​២៥​នាក់ (​គឺ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ចំនួន​២៦​នាក់ ស្រុក​ព្រះនេត្រព្រះ​ចំនួន​៥​នាក់ ស្រុក​ស្វាយចេក​មាន​ចំនួន​៥​នាក់ ស្រុក​ថ្មពួក​មាន​ចំនួន​២​នាក់ ក្រុង​សិរី​សោភ័ណ​មាន​ចំនួន​២​នាក់ ស្រុក​ថ្មពួក​មាន​ចំនួន​២​នាក់ ស្រុក​មង្គល​បូ​រី​មាន​ចំនួន​២​នាក់ និង​ស្រុក​អូរ​ជ្រៅ​មាន​ចំនួន​១​នាក់​)​។

ចំណែក​អ្នកជា​សះស្បើយ​វិញ គឺ​មាន​ចំនួន​១៣៨​នាក់ បើ​ប្រៀបធៀប​រយៈពេល​១​ថ្ងៃ​នៅ​កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១ គឺ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ មាន​ចំនួន​៣៥​នាក់ និង​ជា​សះស្បើយ​ចំនួន​១០​នាក់​។

គួរ​បញ្ជាក់​ថា ក្នុង​ព្រឹត្តិការណ៍ ២០​កុម្ភៈ ២០២១​នេះ រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ មាន​ចំនួន​១,៣០៥​នាក់ ក្នុង​នោះ​ស្រី​៦៥៩​នាក់​ដែល​កំពុង​សម្រាក​ព្យាបាល ហើយ​មាន​អ្នកជា​សះស្បើយ​ចំនួន​២,៦៦៥​នាក់ ក្នុង​នោះ​ស្រី​១,២៧៨​នាក់ និង​អ្នកជា​ថ្មី​ចំនួន​២,៦០៥​នាក់ ក្នុង​នោះ​ស្រី​១,២៤១​នាក់ ។ ចំណែក​អ្នក​ដែល​ស្លា​.​ប់​ដោយសារ​ជំងឺឆ្លង​កូ​វី​ដ​១៩ មាន​ចំនួន​១៦​នាក់ ក្នុង​នោះ​ស្រី​១១​នាក់ (​ដោយ​ស្លា​.​ប់​ក្រៅ​មន្ទីរ​មន្ទីរពេទ្យ​២​នាក់ ជនជាតិ​ថៃ​១​នាក់ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​២​នាក់ ក្នុង​នោះ​ស្រី​១​នាក់​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ