ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បណ្តុះ​ផ្សិតចំបើងក្នុង​១​ខែ​ អាចរក​ចំណូល​បាន​ជិត​១​ពាន់​ដុល្លារ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖​ មុខ​របរ​​បណ្តុះ​ផ្សិតចំបើង​ក្នុង​រោង​មានការ​រីក​ចម្រើន ដោយ​ក្នុង​១​ខែ​អាចរក​ចំណូល​បាន​ជិត​១​ពាន់​ដុល្លា​រ ​មានទីតាំង​​ស្ថិត​ភូមិ​គោក​អំពិល ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី​ ។ ជាមួយឈ្មោះ លី​ម…

ខេត្តបន្ទាយ​មាន​ជ័យ ​៖​ មុខ​របរ​​បណ្តុះ​ផ្សិតចំបើង​ក្នុង​រោង​មានការ​រីក​ចម្រើន ដោយ​ក្នុង​១​ខែ​អាចរក​ចំណូល​បាន​ជិត​១​ពាន់​ដុល្លា​រ ​មានទីតាំង​​ស្ថិត​ភូមិ​គោក​អំពិល ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី​ ។

ជាមួយឈ្មោះ លី​ម អ៊ៀ​ង ជាប្រជា​កសិករ​បណ្តុះ​ផ្សិតចំបើង​បាន​ប្រាប់​ថា​ ​ក្រោយ​ចាប់​បាន​គ្រួសារ​ហើយ​ក្រៅពី​បង្កបង្កើន​ផល​ស្រូវ​ទំនេរ គឺ​បណ្តុះ​ផ្សិត​ចំបើង​រហូត​ពេល​នេះ​ រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ​កាលពី​បណ្តុះ​ផ្សិតចំបើង​ដំបូង​ធ្វើ​រោង​១​ខ្នង ​រហូត​ដល់​មានការ​ជឿ​ក​ជាក់​ខ្លួនឯង​និង​តស៊ូ​ទទួល​បាន​ផល​កាន់តែ​ប្រសើរ​ឡើង​រហូត​ពេល​នេះ ​មាន​រោង​បណ្តុះ​ផ្សិតចំបើង​មាន​៨​ខ្នង ​។

ឈ្មោះ លី​ម អ៊ៀ​ង បាន​បញ្ជាក់​ទៀតថា ​របៀបការ​បណ្តុះ​ផ្សិតចំបើង​នេះ ​ជាក់ស្តែង​ត្រូវ​បាន​ធ្វើ​រោង​ឈើ​ប្រក់​ស្បូង ​ហើយ​ប្រក់​ស័ង្កសី​ពីលើ​ការពារ​កំ​ដៅ​រោង​១​ខ្នង បណ្តោល៨​ម៉ែត្រ​និង​ទទឹង​៥​ម៉ែត្រ រៀប​៥​ជួរ ក្នុង​១​ជួរ​មាន​៥​ជាន់ ដំបូង​រៀប​ចំបើង​មូល​១​ជាន់ ដាក់​សំបក​សណ្តែកសៀង កន្ទក់ លាយ​ជាមួយ​ម្ស៉ៅ​ដំណើប និង​មេ​ផ្សិត​ហើយ​បាញ់​ទឹក​ជោគ​បិត​ថង់​កាវ​ជុំវិញ​អោយ​ជិត​មិន​អោយ​ខ្យល់​ចេញចូល​។

ប្រជា​កសិករ​រូប​នោះ​បាន​បញ្ជាក់​ថា ការ​បណ្តុះ​ផ្សិត​បើ​ខែប្រាំង​រឺ​ខែ​ក្តៅ​រយៈពេល​១៤​ទៅ​១៥​ថ្ងៃ​បាន​បេះ បើ​នៅ​ខែត្រជាក់​រដូវវស្សា​រយៈពេល​១៨​ទៅ​២០​ថ្ងៃ​ទើបបាន​ទទួលផល​រោង​ផ្សិតចំបើង​១​ខ្នង​ដំបូង​ទទួលផល​បាន​១០​ទៅ​២០​គីឡូក្រាម លើក​ទី​២​និង​ទី​៣​អាច​បេះ​បាន​ផល​ច្រើន​ជាង​៤០​ទៅ​៥០​គីឡូក្រាម​ក្នុង​១​គីឡូក្រាម​ផ្សិត​លេខ​១​តំលៃ​១១.០០០​រៀល​និង​ផ្សិត​លេខ​២​តំលៃ​៨.៥០០​រៀល ​ដែល​ឈ្មួញ​មក​ទទួល​ទិញ​យក​ដល់​កន្លែង​ដាំ​។
ឈ្មោះ លី​ម អ៊ៀ​ង បាន​បញ្ជាក់​ថា​៖​បណ្តុះ​ផ្សិតចំបើង​លក់​នេះ​មាន​រយៈពេល​តែ​១​ស​ប្តា​ហ៍​ឈប់​ទទួល​បាន​ផល​ការ​បណ្តុះ​ផ្សិតចំបើង​ចំនួន​៨​ខ្នង​រយៈពេល​១​ខែ​អាច​បាន​ចំណូល​បាន​ជិត​១​ពាន់​ដុល្លា​ដែល​បណ្តុះ​បន្ត​រហូត​សំខាន់​មាន​ចំបើង​ទិញ​ទុក​ក្នុង​១​ដុះ​តំលៃ​២,៥០០​រៀល​ការ​បណ្តុះ​ផ្សិតចំបើង​លក់​ទីផ្សារ​តំលៃ​ល្អ​ប្រសើរ​ ៕​

អត្ថបទសរសេរ ដោយ