ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ផ្សារ​វិញ​ហើយ តែ​អាជីវករ​មក​លក់​តិចតួច​ផ្នែក​ខាងក្នុង​ផ្សារ

2 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១​នេះ ក្រោយ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​អាជីវកម្ម​លក់ដូរ និង​ផ្សារ​រដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ឡើង​វិញ​។ តែ​គេ​ស​ង្គេ​ត​ឃើញ​ថា

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១​នេះ ក្រោយ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​អាជីវកម្ម​លក់ដូរ និង​ផ្សារ​រដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ឡើង​វិញ​។ តែ​គេ​ស​ង្គេ​ត​ឃើញ​ថា ផ្សារ​ធំ​ៗ​នៅ​កណ្តាល​ក្រុងភ្នំពេញ មាន​សកម្មភាព​លក់ដូរ​នៅ​តែ​ជុំវិញ​ផ្សារ​តែ​ប៉ុណ្ណោះ រីឯ​ក្នុង​ផ្សារ​វិញ​ពុំ​សូវ​មាន​អាជីវក​របើក​តូប​លក់ដូរ​នោះ​ទេ ។

នៅ​ផ្សារ​ធំ​ថ្មី គេ​ឃើញ​មាន​លក់ដូរ​នៅ​ជុំវិញ​ខាងក្រៅ​ផ្សារ​តែ​ប៉ុណ្ណោះ រីឯ​ខាងក្នុង​ផ្សារ​ដូច​ជា តូប​លក់​គ្រឿងមាស ពេជ្រ ខោអាវ ស្បែកជើង និង​សំលៀក​បំពាក់​មិន​ទាន់​មានការ​បើក​តូប​លក់ដូរ​នោះ​ទេ ហើយ​មាន​លក់ដូរ​តែ​នៅ​ច្រក​ខាងលិច​ផ្សារ​លក់​ត្រី និង​គ្រឿង​សមុទ្រ​។

បើ​តាម​អាជីវករ​លក់​ខោអាវ​នៅ​ខាងជើង​ផ្សារ​បាន​និយាយ​ថា បើ​ទោះបីជា​ផ្សា​របើក​ឲ្យ​លក់​វិញ​ក៏​ដោយ ក៏​ស្ថានភាព​កូ​វី​ដ​១៩ នៅ​មិន​ទាន់​ថមថយ​នោះ​ទេ បញ្ហា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​បងប្អូន​អាជីវករ​មួយ​ចំនួន​ធំ​នៅ​តែ​មានការ​ភ័យ​ខ្លាច​នឹង​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ គាត់​មក​លក់​នេះ​ទាំង​ការ​ព្រួយបារម្ភ​ផង​ដែរ តែ​ដោយសារ​ជីវភាព​គ្រួសារ ទើប​ឮ​ថា គេ​បើក​ផ្សារ​ក៏​សម្រេចចិត្ត​មក​លក់​តែ​ម្តង​ទៅ តែ​គាត់​មិន​ភ្លេច «៣​ការពារ ៣​កុំ​» នោះ​ឡើយ ។

បងស្រី​ម្នាក់​លក់​អនុស្សាវរីយ៍​ខាង​ច្រកចូល​ខាងកើត​ផ្សារ​បាន​ឲ្យ​ដឹង​ថា ទោះបី​ផ្សា​របើក​ឲ្យ​ដំណើរការ​វិញ​ក៏​ដោយ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​នេះ មិន​មាន​ភ្ញៀវ​មក​ផ្សារ​នោះ​ទេ គាត់​មក​បើក​តូប​លក់​តែ​ម្នាក់ឯង រីឯ​តូប​ផ្សេង​ៗ​ទៀត​គេ​មិន​ទាន់​មក​ឡើយ បើ​មក​មិន​លក់​ឲ្យ​នរណា​ដែរ បើ​ស្ងាត់ជ្រាប​យ៉ាងនេះ ហើយ​ទំនងជា​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​ទាន់​ដឹង​គេ​បើក​ផ្សារ​ឡើង​វិញ ។

ដោយឡែក​នៅ​ផ្សារ​ចាស់ ក៏​គេ​បើក​ដំណើរ​ឡើង​វិញ​ដែរ តែ​មិនសូវ​មាន​ជី​វក​របើក​លក់ដូរ​នោះ​ទេ​នៅ​ផ្បែ​ក​ខាងក្នុង​ផ្សារ បើ​មាន​គឺ​លក់​តែ​ផ្នែក​ខាងត្បូង​បន្តិចបន្តួច​ប៉ុណ្ណោះ ។ រីឯ​នៅ​ផ្សារ​កណ្តាល ឃើញ​មាន​បងប្អូន​អាជីវករ​លក់​សាច់ បន្លែ​លើ​កំណាត់​ផ្លូវ​លេខ​១៤៤ មមាញឹក​គ្រាន់បើ ហើយ​ចំណែក​ផ្នែក​លក់ដូរ​នៅ​ផ្សារ​ថ្ម​វិញ មាន​លក់​តែ​ផ្នែក​ខាងលិច​ផ្សារ​បន្តិចបន្តួច​ប៉ុណ្ណោះ ខាងក្នុង​ផ្សារ​មិន​មាន​អាជីវករ​មក​លក់​នោះ​ទេ ។

នៅ​មាន​ផ្សារ​ធំ​មួយទៀត បន្ទាប់​ពី​ផ្សារ​ធំ​ថ្មី គឺ​ផ្សារ​អូរ​ឬ​ស្សី នៅ​ព្រឹក​ថ្ងៃ​១៥ ខែមិថុនា​នេះ មានការ​លក់​ក៏​ដូច​ជា​ចំណតរថយន្ត​ខាងត្បូង​ផ្សារ មាន​មនុស្ស​យ៉ាង​កុះករ​ប្រមូលផ្តុំ​ទៅ​មនុស្ស​ជា​ច្រើន មើលទៅ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នោះ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីសម្រេច​ស្ដី​ពី​ការ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​គ្រប់​អាជីវកម្ម​-​ការ​លក់ដូរ ជា​ប្រក្រតី​ឡើង​វិញ ក្នុង​ក្រប​ខណ្ឌ​ផ្សារ​រដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ​។ នេះ​បើ​តាម​សេចក្ដីសម្រេច​នៅ​យប់​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១​។

ប្រការ​១ នៃ​សេចក្ដីសម្រេច​នេះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​គ្រប់​អាជីវកម្ម​-​ការ​លក់ដូរ​ជា​ប្រក្រតី​ឡើង​វិញ ក្នុង​ក្រប​ខណ្ឌ​ផ្សារ​រដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១​តទៅ​»​។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ថែម​ថា គ្រប់​អាជីវកម្ម​-​ការ​លក់ដូរ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព ផ្នែក​សុខាភិបាល​ឲ្យ​បាន​ម៉ឺងម៉ាត់​ជា​អាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស​, កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​, ការ​ធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ​, ការ​វាស់​កម្ដៅ​, ការ​ស្កេ​ន QR Code និង​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ជា​ពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ