ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩ ៖ ត្រឹម​២​ស​ប្តា​ហ៍​កម្ពុជា​មាន​អ្នក​ស្លា​.​ប់​ច្រើន​ជាង​១៤០​នាក់ នាំ​ចូល​ពី​ក្រៅប្រទេស​ជិត​៥២០​ករណី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មាន​អ្នកជំងឺ​ចំនួន ១៤១ នាក់​បាន​ទទួលមរណភាព​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩ ត្រឹម​រយៈពេល ២ ស​ប្តា​ហ៍​នៃ​ខែមិថុនា ឆ្នាំ​២០២១ ដែល​នាំ​ឱ្យ​កម្ពុជា​មាន​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មាន​អ្នកជំងឺ​ចំនួន ១៤១ នាក់​បាន​ទទួលមរណភាព​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩ ត្រឹម​រយៈពេល ២ ស​ប្តា​ហ៍​នៃ​ខែមិថុនា ឆ្នាំ​២០២១ ដែល​នាំ​ឱ្យ​កម្ពុជា​មាន​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ៣៦១ នាក់ ចាប់តាំងពី​មានការ​ផ្ទុះ​ឡើង​នូវ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ។

យោង​តាម​របាយការណ៍​ចេញ​ជា​ប្រចាំ​ថ្ងៃ​របស់​ក្រសួងសុខាភិបាល បានឱ្យ​ដឹង​ថា​ចាប់តាំងពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ១៤ ខែមិថុនា កម្ពុជា​មាន​អ្នកជំងឺ​ទទួលមរណភាព​ដោយ​ជំ​ងឹ​កូ​វី​ដ​-១៩ មាន​ចំនួន​សរុប ១៤១ នាក់ ឆ្លង​សរុប ៨,៧៥៤​នាក់ (​ក្នុង​នោះ​ករណី​នាំ​ចូល​មាន​ចំនួន ៥១៩ នាក់​) និង​ករណី​ព្យាបាល​ជា​សះស្បើយ​សរុប ១០,១៨២ នាក់ ។

ចំនួន​អ្នកជំងឺ​ស្លា​.​ប់​ដោយ​កូ​វី​ដ​-១៩ ហាក់​មាន​ចំនួន​ច្រើន​ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​ខែមិថុនា ឆ្នាំ​២០២១ ដែល​ជា​ធ​ម្យ​ម​មាន​អ្នកជំងឺ ១០​នាក់​ស្លា​.​ប់​ក្នុង​មួយ​ថ្ងៃ ខណៈ​ការ​ឆ្លង​ជា​ធ​ម្យ​ម​ភាគ​ប្រចាំ​ថ្ងៃ​មាន​ចំនួន ៦២០​នាក់ ។

យ៉ាងណាមិញ រយៈពេល​ចុង​ក្រោយ​នេះ ក្រសួងសុខាភិបាល​មិន​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​អំពី​អត្តសញ្ញាណ​អ្នក​ស្លាប់​ដោយ​កូ​វី​ដ​-១៩ ដូច​លើក​មុន​ៗ​ឡើយ តែ​យ៉ាងណាមិញ​បើ​តាម​ព័ត៌មាន​ពី​បណ្តា​ខេត្ត​មួយ​ចំនួន​បានឱ្យ​ដឹង​ថា ករណី​អ្នកជំងឺ​ស្លាប់​ដោយ​កូ​វី​ដ​-១៩ មិនមែន​មាន​តែ​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល​ដូច​កាល​កំលុង​ខែមីនា និង​ខែមេសា​នោះ​ទេ ។

ជាក់ស្តែង​ខេត្តកំពត នៅ​ថ្ងៃ​ទី ១៥ មិថុនា​នេះ​បាន​ប្រកាស​រក​ឃើញ រក​ឃើញ​៨១​នាក់​ទៀត និង​១​នាក់​បាន​ស្លាប់​ជា​ស្ត្រី​កំពុង​ពពោះ​៧​ខែ ខណៈ​ខេត្តសៀមរាប​ក៏​មាន​ករណី​ស្លាប់​ជា​បន្តបន្ទាប់​ផង​ដែរ ។

សូម​បញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​-១៩​ដំបូង​បំផុត​នៅ​ថ្ងៃ​ទី ២៧ មក​រា ២០២០ លើ​បុរស​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ គិត​មក​ដល់​បច្ចុប្បន្ន ក្រសួងសុខាភិបាល​បាល​បានឱ្យ​ដឹង​ថា នៅ​កម្ពុជា​មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ សរុប​នៅ​ទូ​ទាំង​ប្រទេស​មាន ៣៩,៤៦៤ នាក់ អ្នកជា​សះស្បើយ ៣៣, ៥៧១ នាក់ និង​អ្នក​ស្លា​.​ប់ ៣៦១ នាក់ ។ ដូច្នេះ​បាន​តាម​តួលេខ​ខាងលើ កម្ពុជា​នៅ​មាន​អ្នកជំងឺ​កូ​វី​ដ​-១៩ កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ៥,៥៣២ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ