ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​! អ្នក​ស្លា​.​ប់​ដោយ​កូ​វី​ដ​១៣​នាក់ រក​ឃើញ​អ្នក​ឆ្លង​ថ្មី​៤៩៥​នាក់ ខណៈ​ជា​សះស្បើយ​៦០៤​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១ ថា បាន​រក​ឃើញ​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន​១៣​នាក់​បន្ថែម​ទៀត

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១ ថា បាន​រក​ឃើញ​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន​១៣​នាក់​បន្ថែម​ទៀត និង​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​៤៩៥​នាក់ ខណៈ​ព្យាបាល​ជា​សះស្បើយ​៦០៤​នាក់​។ ហើយ​ចំនួន​អ្នក​ស្លា​.​ប់​បាន​ធ្វើ​កើន​ដល់​ទៅ​ជិត​៤០០​នាក់​ហើយ​នៅ​កម្ពុជា ដែល​ជា​តួលេខ​មួយ​កាន់តែ​ច្រើន ខណៈ​អ្នក​ឆ្លង​ថ្មី​កាន់តែ​ច្រើន​មិន​ចុះ​ថយ​នោះ​ទេ​។

ក្រសួង​បាន​បញ្ជាក់​ថា​៖ «​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​៤៩៥​នាក់​ទៀត ជា​សះស្បើយ​៦០៤​នាក់ និង​ស្លា​.​ប់​១៣​នាក់ ។ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​មាន​ករណី​ឆ្លង​សហគមន៍​ចំនួន​៤៥១​នាក់ និង​អ្នកដំណើរ​ពី​បរទេស ចំនួន​៤៤​នាក់​»​។

ក្រសួង​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​នៅ​ទូ​ទាំង​ប្រទេស​មាន ៣៩ ៤៦៤ នាក់ អ្នកជា​សះស្បើយ ៣៣ ៥៧១ នាក់ និង​អ្នក​ស្លា​.​ប់ ៣៦១ នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ