ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំងខារ៉ាអូខេ ២​កន្លែងបំពានបម្រាមលួចបើកត្រូវបង្រ្កាបក្តោបបានមនុស្សប្រុសស្រី៣២នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធាន​នី​ភ្នំពេញ ៖ គណៈ​បញ្ហា​ការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​បិទ​ខារ៉ាអូខេ ចំនួន​២​ទីតាំង ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុង​នោះ​នៅ​សង្កាត់​កា​កាប​ទី​១ ខារ៉ាអូខេ​យីហោ ផាត​ធី ឃាត់ខ្លួន​ស្រី​ប្រុស​ចំនួន​៣២​នាក់…

រាជធាន​នី​ភ្នំពេញ ៖ គណៈ​បញ្ហា​ការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​បិទ​ខារ៉ាអូខេ ចំនួន​២​ទីតាំង ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុង​នោះ​នៅ​សង្កាត់​កា​កាប​ទី​១ ខារ៉ាអូខេ​យីហោ ផាត​ធី ឃាត់ខ្លួន​ស្រី​ប្រុស​ចំនួន​៣២​នាក់ នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ និង​សង្កាត់​ចោម​ចៅ​ទី​៣ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១​។

យោង​តាម​សេចក្ដីសម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ​ស្ដី​ពី​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​១៩​ក្នុង​មូលដ្ឋាន ។ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក អ៊ិ​ត ជំនិត អភិបាលរង​ស្ដីទី​នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក វរសេនីយ៍ទោ ឡេ​ង សុ​ជាតិ អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក វរសេនីយ៍ត្រី សួ សំបូរ​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​យីហោ ផាត​ធី ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​ជា​ភ្ញៀវ និង​បុគ្គលិក​ចំនួន​៣២​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​១៦​នាក់ បាន​បញ្ជូន​ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើការ​អប់រំ ។

ទីតាំង​មួយ​កន្លែង​នៅ​សង្កាត់​ចោម​ចៅ​ទី​៣ ដោយ​មាន​ហាង​ជនជាតិ​ចិន​យីហោ ជី​ន ជន បាន​លួចលាក់​បើកទ្វារ​ផ្នែក​ខាងក្រោយ​បិទទ្វារ​ផ្នែក​ខាង​មុខ សមត្ថកិច្ច​បាន​បិទ​ខ្ទប់​ហាង​ខាងលើ​ភ្លាម​ៗ រង់ចាំ​ផ្នែក​ជំនាញ​នៅ​ពេល​ព្រឹក​ទើប​ឃាត់​មនុស្ស​បន្ត​ទៀត ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​បាន​បានអោយ​ដឹង​ថា បន្ទាប់​ពី​ភោជនីយដ្ឋាន​លួចលាក់​បំរើ ខារ៉ាអូខេ នៅ​ផ្លូវ​២០០៤ យីហោ ផាត​ធី បាន​ចំនួន​៣២​នាក់ ក្នុង​នោះ​ស្រី​ចំនួន​១៦​នាក់ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​បាន​ចុះ​ល្បាត​បន្ត​ទៀត នៅ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ដោយ​ហាង​ខារ៉ាអូខេ​ជនជាតិ​ចិន បាន​បើក​យ៉ាង​គ្រ​គ្រឹ​ក​គ​គ្រ​គ្រែង ត្រូវ​បាន​កងកម្លាំង​ចុះ​បិទ​ខ្ទប់​ភ្លាម​ៗ ដោយសារ​ពិបាក​គ្រប់គ្រង​ខ្លាច​មាន​ជំងឺ​កូ​វី​ដ​១៩ និង​ជំងឺឆ្លង​ដ៏​កាច​សាហាវ សមត្ថកិច្ច​បាន​បិទ​ខ្ទប់​បណ្តោះអាសន្ន​សិន រង​ចាំ​ផ្នែក​ជំនាញ​ចុះ​យក​សំណាក​នៅ​ថ្ងៃស្អែក​នឹង​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ