ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីកសិកម្ម៖ បច្ចេកវិទ្យា​ព័ត៌មានជួយពលរដ្ឋ​​នៅ​តាម​ជនបទច្រើនក្នុងវិស័យកសិកម្ម

2 ឆ្នាំ មុន

បច្ចេកវិទ្យា​ ៖ បច្ចេកវិទ្យា​ព័ត៌មាន បាន​បង្ហាញ​នូវ​ឱកាស​សម្រាប់​ប្រជាជន​នៅ​តាម​ជនបទ ក្នុង​ការ​លើកកម្ពស់​ផលិតភាព​កសិកម្ម លើកកំពស់​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ និង​កា​រប​ញ្ច្រៀ​ត​ចូល​ទៅ​កាន់​ទីផ្សារ ។ នេះជាការលើកឡើងរបស់ឯកឧត្តម…

បច្ចេកវិទ្យា​ ៖ បច្ចេកវិទ្យា​ព័ត៌មាន បាន​បង្ហាញ​នូវ​ឱកាស​សម្រាប់​ប្រជាជន​នៅ​តាម​ជនបទ ក្នុង​ការ​លើកកម្ពស់​ផលិតភាព​កសិកម្ម លើកកំពស់​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ និង​កា​រប​ញ្ច្រៀ​ត​ចូល​ទៅ​កាន់​ទីផ្សារ ។ នេះជាការលើកឡើងរបស់ឯកឧត្តម វរ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ។

ឯកឧត្តមរដ្ឋមន្ត្រីបាន​ថ្លែង​ថា ដំណើ​រវិ​វត្ត​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​កសិកម្ម នៅ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​នៃ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដែល​មាន​ជា​អាទិ៍ កុំ​ព្យួរ​ទ័​រ អ៊ីនធឺណិត បច្ចេកវិទ្យា​ច​លិ​ត ឧបករណ៍​ឌី​ជី​ថ​ល​ចល័ត កម្មវិធី​ទូរស័ព្ទ​ផ្សេង​ៗ បាន​និង​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​ថា ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​កំពុង​ធ្វើ​កំណែទម្រង់ និង​រៀបចំ​គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល នៅ​កម្ពុជា ឆ្នាំ​២០២១-២០៣០ ជាមួយនឹង​កា​រវិ​វត្ត​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​ឆាប់រហ័ស “​បដិវត្ត​ឧស្សាហកម្ម​៤.០ “ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​កំណត់​យក មជ្ឈមណ្ឌល​ព័ត៌មាន និង​ឯកសារ​កសិកម្ម ជា​អង្គភាព​បង្គោល​ក្នុង​ការ​សម្របសម្រួល និង​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍​របស់​ក្រសួង ក្នុង​គោលបំណង ធ្វើ​ឲ​ប្រសើរ​ឡើង​លើ​ផ្នែក​ព័ត៌មានវិទ្យា នវានុវត្តន៍ សម្រាប់​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ កសិកម្ម​ឱ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន និង​ផ្តល់​ព័ត៌មាន​កសិកម្ម​យ៉ាង​សំបូរ​បែប​ជូន​សាធារណៈជន​។

ឯកឧត្តម​រដ្ឋមន្ត្រី បន្ថែម​ថា សព្វ​ថ្ងៃនេះ បច្ចេកវិទ្យា​ព័ត៌មាន បាន​បង្ហាញ​នូវ​ឱកាស​សម្រាប់​ប្រជាជន​នៅ​តាម​ជនបទ ក្នុង​ការ​លើកកម្ពស់​ផលិតភាព​កសិកម្ម លើកកំពស់​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ និង​កា​រប​ញ្ច្រៀ​ត​ចូល​ទៅ​កាន់​ទីផ្សារ​។ ក្នុង​ន័យ​នេះ ក្រសួង បាន​និង​កំពុង​បន្ត​យកចិត្តទុកដាក់​ជំរុញ​ការ​ប្រើប្រាស់​ប​ច្ចេ​វិទ្យា​ព័ត៌មាន​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម ដែល​បាន​បង្កើត​បានជា​សមិទ្ធិ​ផល​បន្តបន្ទាប់​ដូច​ជា​៖

កម្មវិធី​ទូរស័ព្ទ​ឆ្លាត​វៃ (Mobile Apps)

  1. កម្មវិធី​ទូរស័ព្ទ MAFF News ៖ ជា​កម្មវិធី​ដែល​ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក ឯកសារ​បច្ចេកទេស ឯកសារ​ច្បាប់ លិខិត បទដ្ឋាន​គតិយុត្តិ វី​ដេ​អូ​បច្ចេកទេស​កសិកម្ម និង​ការ​ទទួល​បាន​ព័ត៌មាន ឬ​សភាពការណ៍​ថ្មី​ៗ អំពី​វិស័យ​កសិកម្ម​បាន​ឆាប់រហ័ស​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​។ កម្មវិធី​នេះ បាន​ដាក់​ឲ​ដំណើរការ​ក្នុង App Store (iOS និង Play Store (Android)​។
  2. កម្មវិធី​ទូរស័ព្ទ (AgiLibrary app)៖ បាន​ផ្តល់​អត្ថប្រយោជន៍​ជូន​ដល់​សាធារណៈជន​ទូទៅ ក្នុង​ការ​សិក្សា​ស្រាវជ្រាវ និង ស្វែងរក​ទិន្នន័យ ឯកសារ​បច្ចេកទេស​កសិកម្ម និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ផ្សេង​ៗ​តាម​រយៈ​ទូរស័ព្ទ​ដៃ​។
  3. កម្មវិធី​ទូរស័ព្ទ CamAgri-Market និង khmeragri.info ៖ បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ទទួល​បាន​នូវ​ព័ត៌មាន​ទីផ្សារ​កសិកម្ម​សម្រាប់​កសិករ ពាណិជ្ជករ និង​អ្នក​វិនិយោគ នៅ​ក្នុង​ខ្សែ​ច្រ​វ៉ា​ក់​ទីផ្សារ​កសិកម្ម ដើម្បី​ជួយ​ពួក​គាត់​ឱ្យ​លក់​បាន​ក្នុង​តម្លៃ​សមរម្យ យល់​ដឹង​ពី​និន្នាការ​តម្លៃ​កសិផល និង​បង្កើត​បណ្តាញ​ទំនាក់ទំនង​ទីផ្សារ​កសិកម្ម សម្រាប់​ការ​នាំ​ចេញ​កសិផល​ជាដើម​។
  4. កម្មវិធី​ទូរស័ព្ទ GDAHP ៖ ផ្តោត​ទៅ​លើ​ការ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​វិស័យ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដែល​មាន​បង្ហាញ​ពី ព័ត៌មាន​និង​ព្រឹត្តិការណ៍ លិខិត​បទដ្ឋាន​គតិ​យុ​ត្ត ឯកសារ បច្ចេកទេស ផែនការ​យុទ្ធសាស្ត្រ និង​សកម្មភាព​ការងារ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។
  5. កម្មវិធី​ទូរស័ព្ទ chamka app៖ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ក្នុង​ដំណ​ភ្ជាប់​គេហទំព័រ​របស់​ក្រសួង​កសិក​កម្ម ក្នុង​គោលបំណង ចែករំលែក​ព័ត៌មាន​ទីផ្សារ​កសិកម្ម បណ្តុំ​អាជីវកម្ម តម្លៃ​ទិញ​-​លក់ទំនិញ​កសិកម្ម ជំនួយ​ប្រឹក្សា​យោបល់​ផ្នែក​បច្ចេកទេស​កសិកម្ម ដោយ​ឥត​គិតថ្លៃ ផ្តល់​ព័ត៌មាន​អំពី​អាកាសធាតុ និង​ផ្តល់​ជូន​នូវ​ឯកសារ​បច្ចេកទេស​កសិកម្ម ជា​ច្រើន​។
  6. You tube ក្រសួងកសិកម្ម ៖
    (https://www.youtube.com/channel/UCILTP1bPizdI2_aruKtu3Hw ) ជា​ប្រភព​ផ្តល់​ព័ត៌មាន​វី​ដេ​អូ​បច្ចេកទេស​កសិកម្ម សម្រាប់​ផ្សព្វផ្សាយ​ជូន​សាធារណៈជន ជា​ពិសេស​ប្រជា​កសិករ​ដែល​មាន​បំណង​ដាំ​ដុះ ចិញ្ចឹមសត្វ និង​ចិញ្ចឹម​ត្រី ប្រកបដោយ​ភាព​ជោគជ័យ និង​ទទួល​បាន​ទិន្នផល​ខ្ពស់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook MAFF)៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ហ្វេ​ស​ប៊ុ​ក​ផ្លូវកា​រៈ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សម្រាប់​ផ្សព្វផ្សាយ​ព័ត៌មាន និង​ព្រឹត្តិការណ៍​ផ្សេង​ៗ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ សកម្មភាព​ថ្នាក់ដឹកនាំ និង​ព្រឹត្តិការណ៍​នានា​របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​ទាំង ២៥ រាជធានី – ខេត្ត ។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម សាធារណជន​ទាំងអស់ មេត្តា​ជ្រាប និង​អាច​ទាញ​យក​ទិន្នន័យ​របស់​ក្រសួង​មក​ប្រើប្រាស់​បាន​ទៅ​តាម​បំណងប្រាថ្នា​ចង់បាន និង​គ្រប់ពេលវេលា​៕

អត្ថបទសរសេរ ដោយ