ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩នៅខេត្តមណ្ឌលគិរី ​​​ឆ្លងរាលដាល​ក្នុង​សហគមន៍​ហើយ

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩​នៅ​ខេត្តមណ្ឌលគិរី​បាន​ឈាន​ដល់​ការ​ផ្ទុះ​ក្នុង​សហ​គម​ន៍​ ខណៈ​អាជ្ញាធរ​សម្រេច​បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ក្រុង​សែន​មនោ​រម្យ ​ដែល​កំពុង​មាន​អ្នកជំងឺ​ច្រើន​ឆ្លង​រាលដាល​។​ គិត​ពី​ថ្ងៃ​ទី​១១ ដល់​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា ២០២១ នេះ…

ខេត្តមណ្ឌលគិរី ៖ ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩​នៅ​ខេត្តមណ្ឌលគិរី​បាន​ឈាន​ដល់​ការ​ផ្ទុះ​ក្នុង​សហ​គម​ន៍​ ខណៈ​អាជ្ញាធរ​សម្រេច​បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ក្រុង​សែន​មនោ​រម្យ ​ដែល​កំពុង​មាន​អ្នកជំងឺ​ច្រើន​ឆ្លង​រាលដាល​។​ គិត​ពី​ថ្ងៃ​ទី​១១ ដល់​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា ២០២១ នេះ មានចំនួន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​នៅ​ខេត្តមណ្ឌលគិរី មាន​ចំនួន​២៣​នាក់ ស្លាប់​ម្នាក់ ហើយ​អ្នក​ពាក់​ព័​ន្ធ​​ប្រយោល​និង​ពាក់​ព័​ន្ឋ​ផ្ទាល់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​១១៥​នាក់​។

ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី ​បាន​បញ្ហា​ឲ្យ​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ បិទ​ខ្ទប់​ភូមិសាស្ត្រ​មួយ​ចំនួន​ដែល​មាន​ហានិភ័យ​ខ្ពស់​ដូច​ជា ផ្នែក​ខ្លះ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ដល់​ថ្ងៃ​ទី​២៦ មិថុនា ដោយសារ​រក​ឃើញ​ប្រជាពលរដ្ឋ​មាន​ករណី​វិជ្ជមាន និង​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វី​ដ​១៩ ត្រង់​ចំណុច​ផ្លូវ​ចាក់​បេតុង​អា​មេ ផ្លូវ​ចូល​ហួស​សាលាក្រុង​សែន​មនោ​រម្យ​ (​អាហារ​ដ្ឋា​ន​រ៉ា​ម៉​ន​) ​រហូត​ដល់​ផ្លូវបំបែក​ផ្នែក​ខាងក្រោម និង​ផ្លូវបំបែក​ទៅ​កាន់​សាលាសង្កាត់​មនោ​រម្យ​។

ការ​បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ រហូត​ដល់​ថ្ងៃ​ទី​២៦ មិថុនា តាម​បណ្តោយ​ផ្លូវ កៅស៊ូ ចាប់ពី​ផ្លូវបំបែក​ហួស​វត្ត​ព្រះ​ពុ​ទ្ឋ​មណ្ឌល​គិរី រហូត​ដល់​ផ្លូវបំបែក​ទ​ទៅ​កាន់​ទឹកជ្រោះ​ដំណាក់​ស្តេច​។​ បិទ​ខ្ទប់​បណ្តោះអាសន្ន​ផ្នែក​ខ្លះ នៃ​ភូមិ​ចំ​ប៉ក់ សង្កាត់​ស្ពាន​មាន​ជ័យ ដល់​ថ្ងៃ​ទី​២៦ មិថុនា តាម​ផ្លូវ​ចាក់​បេតុង​អា​មេ ក្បែរ​មន្ទីរពេទ្យ​ខេត្ត ត្រង់​ចំនុច​ផ្ទះ​ជួល រប​ដស់​ឈ្មោះ ហ៊​ន់ ចំណាន ទល់មុខ​ផ្ទះ​លោក យូ ចន្ទីរ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កោះ​ញែក​។

ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ប្រឈម​គ្រោះថ្នាក់​នេះ អភិបាលខេត្ត​មណ្ឌលគិរី​បាន​បង្កើន​វិធានការ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ទ្រង់ទ្រាយ​ធំ​ចូល​ក្នុង​សហគមន៍ សាធារណជន​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់​មួយ​រយៈពេល និង​មិន​ត្រូវ​ដើរ​រហេតរហូត​ឆ្លងកាត់​ទៅ​ភូមិសាស្ត្រ​មួយ​ទៅ​ភូមិសាស្ត្រ​មួយ​ផ្សេង​ទៀត ចំពោះ​ពលករ​កម្មករនិយោជិត​និង​អ្នក​ធ្វើ​ដំណើរ​មក​ពី​ក្រៅ​ខេត្ត ស្នើ​មន្ត្រី​សុខាភិបាល និង​សមត្ថកិច្ច​ដែល​ប្រចាំការ ត្រួតពិនិត្យ នៅ​ទីតាំង​ឈរជើង តាម​ព្រំប្រទល់ រវាង​ខេត្តមណ្ឌលគិរី ជាមួយ​ខេត្តក្រចេះ​និង​ខេត្តរតនគិរី ត្រូវ​ធ្វើការ​ម៉ឺងម៉ាត់​ម៉ត់ចត់​បំផុត​ដោយ​ធ្វើការ​វាស់​កំ​ដៅ បាញ់​អាកុល និង​ស្កេ​ន​QR code ឲ្យ​បាន​ត្រឹមត្រូវ​។

គ្រប់​អាជីវកម្ម​ផ្ទះសំណាក់ សណ្ឋាគារ បូ​ទិ​ក​និង​រី​សត ដែល​មានច្បាប់​អនុញ្ញាត​ត្រូវ​បំពាក់​ឧបករណ៍​វាស់​កំ​ដៅ​បាញ់​អាកុល​លាង​សម្អាត​ដៃ​។​គ្រប់​ភោជនីយដ្ឋាន​អាហារ​ដ្ឋា​ន និង​តូប​លក់ដូរ អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ជា​ធម្មតា ប៉ុន្តែ​ត្រូវធ្វើ​ការ​វេច​ខ្ចប់ ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ភ្ញៀវ​ចូល​ទទួលទាន​នៅ​ក្នុង​ភោជនីយដ្ឋាន​និង​អាហារ​ដ្ឋា​ន លក្ខណៈ​ប្រមូលផ្តុំ​មនុស្ស​ច្រើន ត្រូវ​ធានា​នូវ​គំលាត​សុវត្ថិភាព​សង្គម និង​គំលាត​សុវត្ថិភាព​បុគ្គល​។​បិទ​ជា​បណ្ដោះអាសន្ន​នូវ​សកម្មភាព​កីឡា​ផ្សេង​ៗ​ដូច​ជា​ក្លឹ​ប​ហាត់ប្រាណ​និង​ទីតាំង​កីឡា​។

គ្រប់​វត្ត​អារាម វិហា​រស​សូ​រ៉ាវ​អ៊ី​ស្លា​ម​សាសនា និង​វិហារ​គ្រិស្តសាសនា ហាមឃាត់​មិន​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​ប្រមូលផ្តុំ​មនុស្ស​លើស​ពី​ចំនួន​៥​នាក់​ឡើយ​។​ចំពោះ​រថយន្ត​ដឹក​ទំនិញ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដំណើរការ​ធម្មតា ដោយ​កំណត់​អ្នក​រួម​ដំណើរ​ត្រឹមតែ​ចំនួន​ម្នាក់​ប៉ុណ្ណោះ អ្នកបើកបរ​និង​ជំនួយការ​បើកបរ​និង​គ្រប់​ទំនិញ​ត្រឹមត្រូវ​ស្របច្បាប់​៕ ​

អត្ថបទសរសេរ ដោយ