ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទឹង​សង្កែ​ហក់​ឡើង​កម្ពស់​ជាង​១១​ម៉ែត្រ ខណៈភ្លៀង​ធ្លាក់​​បន្តបន្ទាប់​ប៉ែក​ខាងលើ​​

2 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​៖ គិត​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា ទឹកស្ទឹង​សង្កែ​បាន​ហក់​ឡើង​ដល់​កម្ពស់​ជាង​១១​ម៉ែត្រ​ហើយ ដោយសារ​តែ​នៅ​ប៉ែក​ខាងលើ នៃ​ដងស្ទឹង​សង្កែ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បង្គួរ​ជា​បន្តបន្ទាប់​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​។ នេះ​បើ​តាម​មន្ត្រី​ធនធានទឹក​និង​ឧតុនិយម​ខេត្ត បាន​និយាយ ពេល​ត្រូ​ត​ពិនិត្យ​កម្ពស់​ទឹកស្ទឹង​សង្កែ​។…

​ខេត្តបាត់ដំបង​៖ គិត​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា ទឹកស្ទឹង​សង្កែ​បាន​ហក់​ឡើង​ដល់​កម្ពស់​ជាង​១១​ម៉ែត្រ​ហើយ ដោយសារ​តែ​នៅ​ប៉ែក​ខាងលើ នៃ​ដងស្ទឹង​សង្កែ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បង្គួរ​ជា​បន្តបន្ទាប់​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​។ នេះ​បើ​តាម​មន្ត្រី​ធនធានទឹក​និង​ឧតុនិយម​ខេត្ត បាន​និយាយ ពេល​ត្រូ​ត​ពិនិត្យ​កម្ពស់​ទឹកស្ទឹង​សង្កែ​។

មន្ត្រី​ជំនាញ​បាន​និយាយ​ថា ទឹកស្ទឹង​សង្កែ បាន​ឡើង​ខ្លាំង​ដោយសារ​ទឹកភ្លៀង​នៅ​ប៉ែក​ខាងលើ​ ។ ទំនប់​ពហុ​បំណង សេក​សក នៅ​ស្រុក​រតន​មណ្ឌល ត្រូវ​បាន​បើក​ទម្លាយ រីឯ​ប្រព័ន្ធ​ធារាសាស្ត្រ នៅ​ក្នុងស្រុក​បាណ​ន់ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ដងស្ទឹង​សង្កែ ជាមួយ​គ្នា​ក៏​ត្រូវ​បាន​បើក​ទម្លាយ​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ ប៉ែក​ខាងក្រោយ នៃ​ដងស្ទឹង​ចាប់ផ្ដើម​ហក់​ឡើង​ខ្លាំង​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា បើ​តាម​ការ​ពិនិត្យ​នី​វូ​ទឹក​ជាក់ស្ដែង គិត​ត្រិ​ម​ម៉ោង​៩​ព្រឹ​ថ្ងៃ​ទី​១៥ មិថុនា កម្ពស់​ទឹកស្ទឹង​សង្កែ នៅ​ក្នុង​ក្រុង​បាត់ដំបង បាន​ឡើង​ដល់​កម្ពស់​ជាង​១១​ម៉ែត្រ​ហើយ ហើយ​ក៏​មិន​ទាន់​មាន​សញ្ញា​ថមថយ​ដែរ​។

ដោយឡែក​ ពាក់ព័ន្ធ​នឹង​ស្ទុះ​ទឹកភ្លៀង​នេះ​ដែរ មន្ត្រី​ស្រុក​សំឡូត ដែល​ជា​ស្រុក​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ព្រៃ​ភ្នំ និង ជា​ប្រភព​នៃ​ជំនន់​ទឹកភ្លៀង បាន​ផ្ដល់​ព័​ត៏​មាននៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា បើ​តាម​ការ​សង្កេត នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​សំឡូត បាន​រង​នូវ​ឥទ្ធិពល​សម្ពាធ​ទាប ដែល​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្តា​ប់​ចាប់តាំងពី​ថ្ងៃ​ទី​០៨ មិថុនា រ​ហុ​ទម​ក​ដល់​ពេល​នេះ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ភ្លៀង​បាន​ធ្លាក់​រាយ​ប៉ាយ​ពាសពេញស្រុក​សំឡូត ស្រុក​រតន​ម​ណ្ឌ និង តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ទឹកស្ទឹង​សង្កែ មាន​សន្ទុះ​ឡើង​ខ្លាំង​។ ប៉ុន្តែ​មន្ត្រី​ធនធានទឹក បាន​បញ្ជាក់​ថា ពេល​នេះ​ទឹកស្ទឹង​សង្កែ កំពុង​ហក់​ឡើង​ខ្លាំង ដោយសារ​មាន​ភ្លៀង​ជោកជាំ​នៅ​ប៉ែក​ខាងលើ នៃ​ដងស្ទឹង តែ​វា​នឹង​ថមថយ​វិញ​យ៉ាង​ឆាបរហ័ស ប្រសិនបើ​ទឹកភ្លៀង​នៅ​តាម​បណ្ដា​ស្រុក ប៉ែក​ខាងលើ​ៗ នៃ​ដងស្ទឹង​មានការ​ថមថយ​ដែរ​។

មន្ត្រី​ជំនាញ​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ថា ទឹកស្ទឹង​សង្កែ តែងតែ​ហក់​ឡើង​របៀប​នេះ​ជា​រៀង​រាល់​ឆ្នាំ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប៉ែក​ខាងលើ​ៗ តែ​វា​ក៏​ស្រក​វិញ​លឿន​ណាស់​ដែរ នៅ​ពេល​សណ្ធានភាព​ទឹកភ្លៀង​ប៉ែក​ខាងលើ​ថយ​ចុះ​។ ប៉ុន្តែ​យ៉ាងណា ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ស្ទឹង​សង្កែ គូរ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​ដែល​ហក់​ឡើង​មួយ​ភ្លេ​ត​ៗ​នៅ​ដងស្ទឹង​សង្កែ​នេះ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ដោយ​យថាហេតុ បើ​យើង​មានការ​ធ្វេសប្រហែស ​៕ ​

អត្ថបទសរសេរ ដោយ