ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក និង​ជីដូន បាន​យក​ធាតុ​ «ក្មួយ​ហុង» ទៅធ្វើ​បុណ្យ​ហើយ​ ​បន្ទាប់ពី​ដណ្តើម​ធាតុ​គ្នា នៅ​វត្ត​ព្រែកលៀប​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ធាតុ​ក្មួយ​ហុង ត្រូវបាន​ព្រះសង្ឃ គង់នៅ​វត្តវ៉ា​រិន្ទ ហៅ​វត្ត​ព្រែកលៀប សម្រេច​ប្រគល់អោយ​ឪពុក និង​ជីដូន​របស់​ក្មួយ​ហុង នាំយកទៅ​ធ្វើបុណ្យ​ហើយ នៅ​រសៀល​ថ្ងៃទី​១៤ ខែ…

​រាជធានី​ភ្នំពេញ​៖ ធាតុ​ក្មួយ​ហុង ត្រូវបាន​ព្រះសង្ឃ គង់នៅ​វត្តវ៉ា​រិន្ទ ហៅ​វត្ត​ព្រែកលៀប សម្រេច​ប្រគល់អោយ​ឪពុក និង​ជីដូន​របស់​ក្មួយ​ហុង នាំយកទៅ​ធ្វើបុណ្យ​ហើយ នៅ​រសៀល​ថ្ងៃទី​១៤ ខែ មិថុនា​នេះ ដោយសារតែ​ពួកគាត់ មាន​ឯកសារ​ត្រឹមត្រូវ​។ ទោះបីជា​យ៉ាងណា នៅ​រសៀល​នេះ ស្ត្រី​ម្នាក់ អះអាងថា ជា​ម្តាយមីង​របស់​ក្មួយ​ហុង ក៏​ចង់យក​ធាតុ​ក្មួយ​ហុង ទៅធ្វើ​បុណ្យ​ដែរ​។ ការដណ្តើមយក​ធាតុ​ក្មួយ​ហុង​នេះ ទំនង​ព្រោះតែ​ផលប្រយោជន៍​។​

​ក្មួយ​ហុង ត្រូវបាន​គេ​ដឹងថា ជា​ជនអនាថា និង​ជា​ក្មេងរ​ពិស ដែល​ធ្លាប់​ល្បីឈ្មោះ នៅក្នុង​បណ្តាញ​សង្គម​។​

​តាម​សំបុត្រកំណើត ក្មួយ​ហុង មានឈ្មោះ ម៉ិ​ញ ម៉េង​ហុង ភេទ​ប្រុស កើត​នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ ២០១១ នៅ​ភូមិ​ទី​២ សង្កាត់​លេខ​៣ ក្រុង​ព្រះ​ស៊ី​ហ​នុ ខេត្ត​ព្រះ​ស៊ី​ហ​នុ ដែលមាន​ឪពុក ឈ្មោះ មិញ សារឿន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជា​កម្មករសំណង់ ស្នាក់នៅ​ភូមិ ២ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ ចំណែក ម្តាយ​ហុង ពុំ​ស្គាល់​ឡើយ ដោយសារតែ​បាន​លែងលះគ្នា ទៅ​មានគ្រួសារ​ថ្មី​។​

​គួរ​បញ្ជាក់ថា ក្មួយ​ហុង ជា​ក្មេង​អនាថា ដែល​បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​មន្ទីរពេទ្យ បន្ទាប់​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​វេលា​ម៉ោង​ប្រមាណ ៥​ល្ងាច ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ ២៨​គ្រួសារ ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ហេតុការណ៍​នោះ បានកើត​ឡើង បន្ទាប់ពី​ក្មួយ​ហុង តោង​កន្ទុយ​រថយន្ត ពេល​បត់ ហើយ​បោក​ត្រូវ​។​

​សព​របស់​ហុង ត្រូវបាន​រថយន្ត​សា​ម៉ុ​យ បញ្ជូនទៅ​បូជា នៅក្នុង​វត្ត​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាលពី​ម៉ោង​ប្រមាណ ១២​ថ្ងៃត្រង់ ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១​។ បន្ទាប់ពី​ស្លាប់ មាន​សប្បុ​សជន​ជាច្រើន មានការ​អាណិតអាសូរ​ពី​ជីវិត​អភ័ព្វ​របស់​ក្មួយ ហុង ដែលមាន​បញ្ហា​ខួរក្បាល​ឈាមកក ក្នុង​សរសៃឈាម បាន​រត់​ចេញពី​ឪពុក ទៅ​រស់នៅ​ជាមួយ​ជីដូន ក្រោយមក ក៏បាន​ចេញទៅ​រស់នៅ ដោយ​អនាថា​រស់នៅ​តែលតោល​ហើយ ត្រូវបាន​អង្គការ យកទៅ​ចិញ្ចឹម ហើយ​ក៏បាន​រត់ចេញ​បន្តទៀត​។ ចំណែក​ឪពុកម្តាយ ក៏បាន​លែងលះគ្នា ហើយ​មាន​ប្រពន្ធ និង​ប្តី​រៀងៗ តាំងពី​ហុង មាន​អាយុប្រមាណ ២​ខែ​មក​ម្លេះ​។

ដោយ​តែ​បញ្ហា​ខួរក្បាល បានធ្វើ​ហុង តែងតែ​ដើរ​លួច​របស់របរ​គេ​។ បន្ទាប់ពី​ក្មួយ​ហុង បាន​ស្លាប់ និង​បូជា នៅ​រសៀល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ ឪពុក ឈ្មោះ មិញ សារឿន និង​ជីដូន ក៏​បានមក​ទទួល​ធាតុ ទៅធ្វើ​បុណ្យ​។ ទន្ទឹម​នោះ ស្ត្រី​ម្នាក់ ដែល​អះអាងថា ជា​ម្តាយមីង (​ម្តាយចិញ្ចឹម​) ក៏​ចង់បាន​ធាតុ ទៅធ្វើ​បុណ្យ​ដែរ​។​

​ទោះបីជា​យ៉ាងណា ដោយសារតែ​ឪពុក និង​ជីដូន មាន​សៀវភៅ​ស្នាក់នៅ សំបុត្រកំណើត និង លិខិតបញ្ជាក់​ពី​មេភូមិ​២ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ទើប​ព្រះសង្ឃ វត្តវ៉ា​រិន្ទ ហៅ វត្ត​ព្រែកលៀប បានប្រគល់​ធាតុ​ទៅអោយ​ឪពុក នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ម៉េង ធា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ