ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាក្រុង អនុញ្ញាត​ឲ្យ​បើក​គ្រប់​អាជីវកម្ម​-​ការ​លក់ដូរ​ជា​ប្រក្រតី​ឡើង​វិញ ក្នុង​ក្របខ័ណ្ឌ​ផ្សារ​រដ្ឋ​ទាំងអស់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដីសម្រេច អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​គ្រប់​អាជីវកម្ម​-​ការ​លក់ដូរ ជា​ប្រក្រតី​ឡើង​វិញ ក្នុង​ក្របខ័ណ្ឌ​ផ្សារ​រដ្ឋ​ទាំងអស់…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដីសម្រេច អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​គ្រប់​អាជីវកម្ម​-​ការ​លក់ដូរ ជា​ប្រក្រតី​ឡើង​វិញ ក្នុង​ក្របខ័ណ្ឌ​ផ្សារ​រដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១ តទៅ ។

ទោះបី​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើង​វិញ គ្រប់​អាជីវកម្ម​-​ការ​លក់ដូរ ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព ផ្នែក​សុខាភិបាល​ឲ្យ​បាន​ម៉ឺងម៉ាត់ ជា​អាទិ៍ ៖ កាតព្វកិច្ច​ពាក់​ម៉ាស កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ការ​ធ្វើ​អនាម័យ ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ ការ​ស្កេ​ន QR Code និង​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ជា​ពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជា​និច្ច នូវ​វិធានការ ៣​ការពារ និង​៣​កុំ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ។

សេចក្ដីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ