ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ផ្សោត​មួយ​ក្បាល​ទម្ងន់​ជិត​២០០​គីឡូក្រាម បាន​បាត់បង់​ជីវិត​អណ្ដែត​លើ​ទឹកទន្លេ​មេគង្គ

1 ខែ មុន
  • Stung Treng

ខេត្តស្ទឹងត្រែង ៖ សត្វ​ផ្សោត​មួយ​ក្បាល​ទៀត​ហើយ បាន​បាត់បង់​ជីវិត​នៅ​លើ​ដង​ទន្លេមេគង្គ ត្រូវ​ឆ្មាំ​អភិរក្ស​ប្រទះ​ឃើញ នៅ​វេលា​ម៉ោង​ប្រមាណ​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​អន្លង់​ស្វាយ…

ខេត្តស្ទឹងត្រែង ៖ សត្វ​ផ្សោត​មួយ​ក្បាល​ទៀត​ហើយ បាន​បាត់បង់​ជីវិត​នៅ​លើ​ដង​ទន្លេមេគង្គ ត្រូវ​ឆ្មាំ​អភិរក្ស​ប្រទះ​ឃើញ នៅ​វេលា​ម៉ោង​ប្រមាណ​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។ ការ​បាត់បង់​នូវ​វត្តមាន​សត្វ​ផ្សោត​ខាងលើ ត្រូវ​គេ​ចាត់​ទុក​ថា​បាន​បាត់​នូវ​ធនធាន​ពូជ​សត្វ​មួយ​ប្រភេទ​ដ៏​កម្រ​លើ​ពិភពលោក​។

Picture

សត្វ​ផ្សោត​១​ក្បាល​នោះ មាន​ទម្ងន់​រហូត​ដល់​ទៅ​១៨០ គីឡូក្រាម ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ទឹក​នៅ​កណ្តាល​ដង​ទន្លេមេគង្គ ហើយ​ត្រូវ​គេ​សង្ស័យ​បាត់បង់​ជីវិត​ដោយសារ​ការ​ធ្វើ​នេសាទ ដោយ​ប្រើ​ឧបករណ៍​ល្មើសច្បាប់​។ ទោះបី​យ៉ាងណា​នៅ​មិន​ទាន់​មានការ​បញ្ជាក់​ច្បាស់​ពី​មូលហេតុ​នៅឡើយ​ទេ​។

Picture

ករណី​នេះ​ជា​ករណី​ថ្មី​មួយទៀត​បន្ទាប់​កាលពី​ព្រឹក​ថ្ងៃ​២២ ខែមេសា ឆ្នាំ​២០២១ ឆ្មាំ​ប៉ុស្ដិ៍​អន្លង់​ឈើទាល​ចុះ​ល្បាត បាន​ប្រទះ​ឃើញ​សត្វ​ផ្សោត​មួយ​ក្បាល​ទម្ងន់​១០០​គីឡូក្រាម ត្រូវ​គេ​ប្រទះ​ឃើញ​ងាប់​អណ្តែត​ទឹក​ស្ថិត​នៅ​ភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​បូ​រី​អូរ​ស្វាយ សែន​ជ័យ​នោះ​ដែរ​៕ ដោយ ៖ រ៉ូ សាលី